វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងយ៉ាងក្លាហានថា ប្រសិនបើលោកមិនត្រូវបានជាប់ឆ្នោតទេ នោះនឹងមាន “សង្គ្រាមលោកលើកទី 3” ដោយព្រ.មានថាស្ថានភាពអន្តរជាតិកាន់តែយ៉ាប់យឺន ពិសេសនៅពេលដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងកើតឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Express US។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាដ៏វែងមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃពុធ ទី២១ មករាកន្លងទៅ លោកប្រធានាធិបតី Trump បាននិយាយយ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា ប្រសិនបើខ្ញុំមិនត្រូវបានជាប់ឆ្នោតទេ នោះស្ថានភាពអាចវិវត្តទៅជាសង្គ្រាមលោកលើកទី 3 ហើយពេលនោះវានឹងកាន់តែអាក្រ.ក់។ វានឹងនៅតែបន្តបែបនេះ ប៉ុន្តែវាមិនអាក្រ.ក់ពេកនោះទេ វាអាក្រ.ក់ត្រង់ថាយុវជនជាច្រើនត្រូវបានសម្លា.ប់ជាបន្តបន្ទាប់”។
លោក Trump បានអះអាងថា សហរដ្ឋអាមេរិក “ជិតឈានដល់ការធ្វើកិច្ចព្រមព្រៀង” រវាងរុស្ស៊ីនិងអ៊ុយក្រែនហើយ ប៉ុន្តែបន្ថែមថា ប្រធានាធិបតី លោក Vladimir Putin និងប្រធានាធិបតី Volodymr Zelensky ហាក់ដូចជានៅតែមិនត្រូវរូវគ្នាសោះ ខណៈពេលដែលកិច្ចព្រមព្រៀងមួយកំពុងស្ថិតនៅលើតុ។.jpg)
បន្ថែមលើនេះ លោក Trump ក៏បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្ត NATO ផងដែរដោយនិយាយថា សហរដ្ឋអាមេរិក «មិនដែលទទួលបានអ្វីពីការជួយ NATO ទេ»។ លោក Trump បាននិយាយថា «យើងនឹងនៅជាមួយ NATO 100% ប៉ុន្តែខ្ញុំមិនប្រាកដថាពួកគេនឹងនៅទីនោះសម្រាប់យើងវិញទេ»។
ក្នុងន័យនេះគឺលោក Trump ចង់សំដៅលើបញ្ហាកោះ Greenland ដោយទទូចថា NATO មិនបានជួយក្នុងការពារកោះដ៏ធំសម្បើមនេះពីការគំរាមកំហែងឡើយ។ តាមការប្រកាសរបស់លោក Trump គាត់បានចាត់ទុកវាជាផ្នែកមួយនៃអាមេរិកខាងជើង» ហើយហៅវាថាជា «ទឹកដីរបស់អាមេរិក»។.jpg)
ផ្អែកតាមប្រសាសន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូចខាងលើនេះ គឺជាការបង្ហាញឲ្យយើងឃើញថា កាលដែលលោកត្រូវបានជាប់ឆ្នោតបញ្ហាអន្តរជាតិជាច្រើនត្រូវបានដោះស្រាយ ដែលផ្ទុយពីនោះ ប្រសិនលោកមិនបានកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅពេលនេះទេ ម្ល៉េះសង្រ្គាមលោកលើកទី3 បានកើតមានយូរមកហើយ៕










