មនុស្សភាគច្រើនតែងតែយល់ខុសថា ការដាក់បន្លែក្នុងទូរទឹកកកនឹងជួយឱ្យបន្លែនៅស្រស់បានយូរ អាចបរិភោគបានច្រើនថ្ងៃ ប៉ុន្តែការពិត មិនមែនបន្លែទាំងអស់សុទ្ធតែអាចទុកក្នុងទូរទឹកកកនោះទេ បន្លែមួយចំនួនឆាប់ត្រជាក់ណាស់ ប្រសិនបើដាក់វាក្នុងទូរទឺកកកកាន់តែយូរថ្ងៃ វាកាន់តែឆាប់រលួយ ។ លើសពីនេះ វាបាត់បង់រសជាតិ និងអាហារូបត្ថម្ភ ព្រមទាំងប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE_Ab2YRVIocMZ-82zjroO1cN9VULKzsj1w41ToNFCpWxbAwViWjLPy-wFlQ0NExWfl1XfLqDYy9IRcJnSAW7ZlqeHGDxDvQPg4q8dIJEtn7RNywUKrC3P4EVv08EL3iSSvwKJnsFIonYP7M8HGWGqb31nms7FCqUxc6xbpAAFw2Rd95ZqCf6LuObZhv-L/s970/photo_2026-01-23_09-32-59.jpg

គ្រូពេទ្យ និងអ្នកជំនាញសុខភាពហាមដាច់ខាតដាក់បន្លែ៦ប្រភេទនេះក្នុងទូរទឹកកក ដោយណែនាំឱ្យទុកវានៅខាងក្រៅដែលមានសីតុណ្ហភាពធម្មតា ដើម្បីរក្សារសជាតិ និងអាហារូបត្ថម្ភ រួមមាន ៖

១-ដំឡូងបារាំង ៖ សីតុណ្ហភាពត្រជាក់នឹងធ្វើឱ្យដំឡូងបារាំងផ្លាស់ប្តូររសជាតិ ឬមានរសជាតិផ្អែមជាងមុន ហើយពេលយកវាទៅបំពងជាមួយខ្លាញ់នឹងបង្កជាសារធាតុមហារីក (Acrylamide) ។ ក្រៅពីនេះ សំណើមក្នុងទូរទឹកកកធ្វើឱ្យវាឆាប់ដុះពន្លក និងប្រមូលផ្តុំសារធាតុពុលសូឡានីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8lH05ktZudE7hEwS2XGQ-ykJX_gWqxvZQPVQdRc0VsNh-QMBlkfWZZwI7KiMSV0OEJfr2qvIPp9Dq1-kYfk346yQd64lca5sX5zHf7fZsVuezWTr7iZho2BwW01s1bCBj5-9elU2kN1ybdVcj1ofF4uxyZZ_-s-tpYClsOLuuq37Bwrd7gEDzGShQ0AhK/s1280/photo_2026-01-23_09-32-59%20(2).jpg

២-ប៉េងប៉ោះ ៖ សីតុណ្ហភាពក្នុងទូរទឹកកកក្រោម១០អង្សារសេ នឹងធ្វើឱ្យសាច់ប៉េងប៉ោះបែកចេញទឹក បាត់បង់រសជាតិ និងបរិមាណវីតាមីន C ធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXQlaOdaU4TD5OObQ3UXYVTYeSWLI0YX6qvxFC0URHP5J74D4jtLNp_q4sTkDwbYqnUeNH5ncgw-seVnbgDZ5d8hKv0qFEFxzqkqZVK12qJczrrLHeQdgFPw567zOG-ACUbnoD6ZcuRrQhusvy85rE4HEshNStvsYwXcrXQ5v39gALvP0VmQ2WKMNh3z6/s1280/photo_2026-01-23_09-33-00.jpg
៣-តាសក់ ៖ ជាបន្លែឆាប់ត្រជាក់បំផុត ប្រសិនបើដាក់វាក្នុងទូរទឹកកក វានឹងចេញខ្មៅដុំៗ ឆាប់រលួយជាងដាក់នៅខាងក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzreqzmKnhnh0cdKH_TchTj7rVJyX9B7-272w88gG-0_9yGlptzes5fh_Nw2mciRIEYwscGruXP0VsUcKtyt08BHPpvcgIx8gGd1u1KdmPkXG7ZTV09yh0VUWKwMO0g8fsa6SEy8Wknl_tOMnwFMUMLMAzIV4D5ED0ipPJIjJgGsLgLNEDAzdNZXsshyphenhyphenDY/s1200/photo_2026-01-23_09-33-00%20(2).jpg

៤-ម្ទេសខ្ចី ៖ សំណើមក្នុងទូរទឹកកកនឹងបំផ្លាញសារធាតុស្រទាប់ការពារម្ទេសខ្ចីពីធម្មជាតិ ព្រមទាំងដុះផ្សិតចេញពីខាងក្នុងផ្លែ រហូតដល់ខាងក្រៅផ្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiquDnT_yQ_3vY7Ha3BtUnt2Alcm7S6tuV5myz2v6_AO_PdYsInfGsWqjRsjWXh3_pYN01A8X1xgCjBCv48xQq9Q1t8F9PEWjFSGE76UEmm-bP8G-szcwXr2FadgsYay-hUvRaqAEP58BbqmHfdyzV8Sy_68dnbvJpN_4JM5YaUxqIkT2xpKaHxBGNd2d5E/s1200/photo_2026-01-23_09-33-00%20(3).jpg

៥-ខ្ទឹមស ៖ សំណើមក្នុងទូរទឹកកកនឹងជំរុញដល់ការដុះពន្លក បណ្តាលឱ្យខ្ទឹមសស្ងួតក្រៀមស្វិត និងបាត់បង់ក្លិនឈ្ងុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5_SR8UJKhJTwb-52MTevNQgi6QmBS5kbM3sP_v7ejxBZsnt55a3sdAqliHkWAo1tUS48jxyYP2yLuQhDIyJPOhUSmOmuI6uvOEW0rxRLUvyZGTBibLn0dmRZoaK5hqJZhyphenhyphen62_eeNEaL9oKZDtH13zYLfI7lg_2FgerrrtZDzo49vzFjjvpfCEicdX1NMI/s1280/photo_2026-01-23_09-33-01.jpg

៦-ខ្ទឹមបារាំង ៖ សីតុណ្ហភាពត្រជាក់ និងសំណើមក្នុងទូរទឹកកក បណ្តាលឱ្យខ្ទឹមបារាំងមិនអាចប្រឆាំងជាមួយបាក់តេរី, ដុះផ្សិត និងមានសាច់ជ្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7cPRHP3k8M_JdKJCIpEQUmRixqa6WPKI2FPwNluN0bkP7v3R-XWcEnQcNAm3Xj7igJrLirUrHptsB_iiXuuAQ2T4eTUrAN0T2UM_yTvAnzf0cOI-Wgg3VFf9E3fSMlsypd8g6uKUmz5kC_pC9D-YMGlKDMqlXJ27kdUTCJNaRYGGW2Rw5ScpMq_M1i5_f/s1200/photo_2026-01-23_09-33-01%20(2).jpg

សរុបមក គួរទុកបន្លែទាំង៦ប្រភេទនេះនៅកន្លែងស្ងួត មានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ពីព្រោះវាមិនត្រឹមតែជួយកាត់បន្ថយកាកសំណល់អាហារ (Food Waste) ក្នុងផ្ទះបាយប៉ុណ្ណោះទេ គឺវានឹងផ្តល់រសជាតិ និងអាហារូបត្ថម្ភដល់អ្នកបរិភោគគ្រប់ពេលវេលា ៕