យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ថ្មីៗនេះអ្នកលេងអ៊ីនធឺណិតជាច្រើនបានប្រទះឃើញ Zhao Lusi កំពុងលក់នំនៅផ្លូវមួយក្នុងទីក្រុងហៃណានប្រទេសចិន។ រូបភាពរបស់តារាសម្តែង Zhao Lusi កំពុងលក់នំផេកខេកនៅតាមដងផ្លូវនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ នៅក្នុងរូបភាព Zhao Lusi ដុតនំដោយផ្ទាល់ ព្រមទាំងថតរូបយ៉ាងរួសរាយរាក់ទាក់ ជជែកគ្នា និងផ្តល់ស្ករគ្រាប់ដល់អ្នកដើរកាត់ផងដែរ។

ភាពសាមញ្ញៗរបស់ Zhao Lusi នៅក្នុងជីវិតពិតបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងចង់ដឹងហេតុអ្វីបានជាតារាស្រីរូបនេះលះបង់មកលក់ដូរតាមផ្លូវបែបនេះឬមួយនាងធុញនឹងអាជីពសិល្បៈ?។ យ៉ាងណា អ្នកគាំទ្រមួយចំនួនបានពន្យល់ថា Zhao Lusi បានបង្ហាញជាសាធារណៈម្តងហើយម្តងទៀតអំពីសេចក្តីស្រឡាញ់របស់នាងចំពោះជីវិតសាមញ្ញ។ .png)
នាងបានបង្ហាញជាសាធារណៈនៅក្នុងការផ្សាយផ្ទាល់មួយគឺនាងចង់បើកតូបលក់ដូរតាមចិញ្ចើមផ្លូវដើម្បីរកប្រាក់ចិញ្ចឹមជីវិតនាពេលអនាគត។ ដូច្នេះ នេះអាចគ្រាន់តែជាទង្វើមួយដែលបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ Zhao Lusi ក្នុងអំឡុងពេលសម្រាករបស់នាង។ អ្នកគាំទ្រគាំទ្រ Zhao Lusi ធ្វើអ្វីដែលនាងចូលចិត្ត បន្ទាប់ពីប្រហែលមួយឆ្នាំនៃការឡើងចុះ និងការវិលត្រឡប់មកវិញដោយជោគជ័យរបស់នាងក្នុងវិស័យកម្សាន្ត។

នៅចុងខែធ្នូ ឆ្នាំ២០២៥ Zhao Lusi បានចូលរួមក្នុងពិធីជប់លៀង «Starlight Awards» របស់ Tencent Video ដោយក្លាយជាសិល្បករចុងក្រោយដែលបានបង្ហាញខ្លួននៅលើកំរាលព្រំក្រហម។ ព្រឹត្តិការណ៍នេះក៏បានសម្គាល់ការវិលត្រឡប់ជាផ្លូវការរបស់ Zhao Lusi ទៅកាន់ព្រឹត្តិការណ៍កម្សាន្តដ៏សំខាន់មួយ បន្ទាប់ពីឆ្លងកាត់ការលំបាកជាច្រើន។ កាលពីថ្ងៃទី១៧ មករា Zhao Lusi ក៏បានចូលរួមធ្វើជាតារាកិត្តិយសក្នុងកម្មវិធីប្រគំតន្រ្តីរបស់ Dylan Wang ផងដែរ៕










