(ភ្នំពេញ) ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានផ្ញើលិខិតមួយជូននាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីអញ្ជើញកម្ពុជាឲ្យចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ ជាមួយនឹងការអញ្ជើញនេះ តើប្រមុខថ្នាក់ដឹកនាំកម្ពុជានឹងឆ្លើយតបបែបណា? ត្បិតយើងបានដឹងមកហើយថា ក្រុមប្រឹក្សាភិបាលនេះ គឺសហរដ្ឋអាមេរិកបង្កើតឡើងមកក្នុងបំណងជំនួសតួរនាទីអង្គការសហប្រជាជាតិ ខណៈការចូលជាសមាជិកអចិន្ត្រៃយ៍តម្រូវឲ្យបង់ថ្លៃខ្ទង់ពាន់លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwZNIB6Ir_pk79mgw0bf3a5_YfH_k3lBkWrcW_fhievKq_9F46GA6NuJsNFBHVT38wY53LfHUAz8pL0KusptvwJFzBh0tnsZz4jdVijc0zrnBjtrPT9S4D2r5qaRN6sfEK8AIeSpt8JACzEkt1zd3JsseZ0rrKXL0se-bQD3uJicCLSE0jk1PRCo-wad08/s1003/photo_2026-01-22_10-36-02%20(3).jpg
នៅក្នុងសារលិខិត ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ មករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញកម្ពុជាឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិក និងចូលរួមជាភាគីក្នុងធម្មនុញ្ញរបស់ “ក្រុមប្រឹក្សាសន្តិភាព”។ លោកបានបញ្ជាក់ថា ប្រទេសដែលចូលរួមនឹងចែករំលែកការទទួលខុសត្រូវក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពយូរអង្វែង។ ជាមួយគ្នានេះ លោក ដូណាល់ត្រាំ ថែមទាំងបានបង្ហាញក្តីរំពឹងថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងកម្ពុជា ក្នុងការស្វែងរកសន្តិភាពយូរអង្វែង វិបុលភាព និងស្ថិរភាពពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEmUCPbyAd93tkMbOnvltOaJfSq4t2uPVRy1u6n3L7S0PYqPPmqEIwHaFz6L7MCzelxcDrD0GFTWM7iJeku6ob9QB5FU1X_uc7IDbt3PtXeIOjQ_Do5TTw6Wvk-cm9lbhKC89HTZ2a3ixR3OXhKLssPaEKi4HQ3aC5CUawiWqXdrV7gpGBCAsk9ABYCkLu/s802/photo_2026-01-22_10-36-02%20(4).jpg
យ៉ាងណាក៏ដោយ គិតមកទល់ពេលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពុំចេញការឆ្លើយតបនឹងលិខិតអញ្ជើញរបស់សហរដ្ឋអាមេរិកឡើយ ខណៈប្រទេសជាច្រើនផ្សេងទៀតដែលត្រូវបានអញ្ជើញក៏កំពុងធ្វើការពិចារណាដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwjBy6PXNf0ihUcD_MIGmi7tGaDjnNv0vvBT0pAUnHEC7Me-xk40zqdUqx_Sd7-dDDE1m9vCLrBKmQ_ESXEM_qls_Zzg6HhsGEZvduGfWLFwnP8azsE9Rlua76rNL0dISUG1xiwB-WFjFaUkVBaRhN5rlU_txtgStIoXi2hwNzQ73Td0aRdMEUjSgdwH3Q/s465/photo_2026-01-22_10-36-02%20(5).jpg
បើតាមការបញ្ជាក់របស់រដ្ឋបាលលោក ត្រាំ បណ្តាប្រទេសនានាដែលចូលជាសមាជិកភាពអចិន្ត្រៃយ៍ នឹងតម្រូវឲ្យបង់ថ្លៃជាថវិការហូតដល់១ពាន់លានដុល្លារ ហើយប្រទេសជាសមាជិកនឹងមានអាណត្តិរយៈពេល៣ឆ្នាំ ប៉ុន្តែសម្រាប់ប្រទេសដែលចូលរួមចំណែកហិរញ្ញវត្ថុធំៗ នឹងត្រូវបានលើកលែងពីការកំណត់អាណត្តិនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisDX-I6TYlAH4PmrgZvq7UJUh4qY0ha4JcF4NPjFzeiNUw6u1DcTF8E2SBlb8zczmqG0XEWU1xrUNKskmw6IHLW_TqXfNiDhPaCJRGRM6vdrmEcRwsjJhshpJ8-YdxXwYarY3MkO5Dw8pgTcrIHYcFXt13hnoQHX8CijEOB7UzK0UJvM4-mbsW2eiONUhM/s1280/photo_2026-01-22_10-36-02%20(2).jpg

ដូចគ្នានេដែរ លោកត្រាំបានបង្ហាញក្ដីរំពឹងថា ស្ថាប័នថ្មីនេះអាចនឹងជំនួសតួនាទីរបស់អង្គការសហប្រជាជាតិ (UN) នាពេលខាងមុខ ដោយបន្ថែមការរិះគ.ន់ថា ស្ថាប័នពិភពលោកមួយនេះ បានបរាជ័យក្នុងការដោះស្រាយជម្លោះនានា និងមានភាពអសកម្មខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0tSCwiArvbGi-YU9iogPFOd3Ro7Wtx526R5rWQpVTBpUMMnjMZ_TXqpQJxARfanc7nrYqXUO6OQz8kItlOec2Rw8GXAxrNxT0ODfBv3WDyuJUK4MeUjPjZMy4FiqaunF_6pnq2kGt3bDogccqyNfAoJOsn4choa47bfyeT8sVeAzISGrCcbiP29KhbSNY/s1280/photo_2026-01-22_10-36-02.jpg

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានប្រទេសចំនួន៦ហើយ ដែលបានប្រកាសយល់ព្រមចូលរួមក្នុងក្រុមប្រឹក្សានេះ ដែលដូចជាវៀតណាម កាហ្សាក់ស្ថាន ហុងគ្រី អាហ្សង់ទីន ម៉ារ៉ុក និងបេឡារុស។ ដោយឡែកសម្រាប់កម្ពុជា យើងនៅមិនទាន់ដឹងពីការសម្រេចចិត្តរបស់រដ្ឋាភិបាលនៅឡើយទេ ខណៈអ្នកវិភាឡមួយចំនួនយល់ឃើញថា កម្ពុជាអាចនឹងទទួលបានទាំងផលវិជ្ជមាន និងអវិជ្ជមានពីការចូលរួមជាមួយក្រុមប្រឹក្សាភិបាលនេះ៕