(ភ្នំពេញ) ៖ យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មន្ទីរពេទ្យ ហ្លួងម៉ែ នឹងផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនបង្កដោយវីរុស HPV ដោយឥតគិតថ្លៃ ដល់កុមារីដែលមានវ័យចាប់ពី៩ឆ្នាំ ដល់ ៩ឆ្នាំ ១១ខែ។ ដូច្នេះអាណាព្យាបាលដែលមានកូនស្រី គួរប្រញាប់រួសរាន់មកចុះឈ្មោះទទួលយកវ៉ាក់សាំងនេះ ដោយសារតែចំនួនមានកំណត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlj3zLJcJ1ux-XDwcAWo4_AqE3DMzUx64_O6ObZRpwa0uoKarv3MXqkFb_N_pNksHluG57ys3gCI81alNARER5MDJMPAwdBxLYCxu_UINp1g6JuX26a4jLP0ugtUxid2lHfbRR0HA1igt5aapQzhsLp1XV5nSukasTZD_DEboGrqI6tflIMe-f1cy8c5gB/s765/photo_2026-01-22_09-03-21%20(3).jpg
យុទ្ធនាការផ្ដល់ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ តទៅ នៅរៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃសៅរិ៍ ចន្លោះពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ។ សម្រាប់អាណាព្យាបាលដែលចាប់អារម្មណ៍ក្នុងការយកកូនមកចាក់វ៉ាក់សាំងនេះ សូមភ្ចាប់មកជាមួយនូវសំបុត្រកំណើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRS1gmvm2HszxB_YkKjNJW1Zd1DKtZNC9jcLIFDFCUU-1eb8IjYnCCt4yLZ1zgiCvlzpqX9KSuEMB2rFBC6nzl5j8fuNopTVS66RRLFwPQocGWWtU4K6z0dJ2MAe13vimZ6MXjGxXp3bEHW0hpa9-Nk6qACLNLi0ssJ0FXPRhP5UGeBfEiosVS1sfEdrXB/s1024/photo_2026-01-22_09-03-21%20(4).jpg

គួរជម្រាបថា ជំងឺមហារីកមាត់ស្បូន ជារឿយៗត្រូវបានគេដាក់ឈ្មោះឱ្យថាជា «ឃា.ត.ករលាក់មុខ» ដែលកើតឡើងញឹកញាប់ជាងគេលំដាប់ទី ៤ និងជាមូលហេតុនៃការបាត់បង់ជីវិតរបស់ស្ត្រី បណ្តាលមកពីជំងឺមហារីកនៅទូទាំងសកលលោក ហើយករណីភាគច្រើនកើតមាននៅតាមប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR9CrT1H2nAJlvr2yJpgX-WDwWyfz6_TLOB898lpXO7B2nhZZ4lo0qtNx7a0ibXLLnt-m0KruEp5VBkBBjKAK7mKQri_fjgn9pfrtWya8RMXvjnLd3qHgifRf0lx-JQtyYy-j-nEmMFA-YBn731kHdmIK11_26pVWyCQHPVRVFkhdvd7BnurFbSRIxn81H/s765/photo_2026-01-22_09-03-21.jpg

ទោះជាយ៉ាងណា វាក៏ជាជំងឺដែលគេអាចការពារបានមុនស្ទើរតែទាំងស្រុងផងដែរតាមរយៈការចាក់វ៉ាក់សាំងការពារ ដើម្បីបង្ការការបង្ករោគដោយពពួកវីរុសប៉ាពីឡូម៉ា (papillomavirus) របស់មនុស្ស។ ភស្តុតាងថ្មីៗពីអង្គការសុខភាពពិភពលោកបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនមួយដូស មានប្រសិទ្ធភាពកាត់បន្ថយការបង្ករោគដោយ HPV និងបង្ការ ជំងឺមហារីកមាត់ស្បូនពី ៨០ ទៅ ៩០ ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUFk8GDdKwhHlyrYo5quYSmzckTal6xgKNs5OAUdGsu8mzlDniqWz8zAddM8UHCmMiA_ssDH6CU-qTiCoWYFKBwqTP1x1Ol-T7-fYSSkxCmRjeu4oZ7Esvq6xUGc1WaYVH9CqIawF7XqjEbyrj_cj4ta5rvA1gveD0QMbZkzbIYIc-TczOVxnivY5UNQoM/s612/photo_2026-01-22_09-03-21%20(2).jpg

ដោយឡែក ចំពោះស្រ្តីដែលអាចចាក់វ៉ាក់សាំង HPV នេះបាន និងទទួលបានប្រសិទ្ធភាពខ្ពស់បំផុតនោះ ស្ថិតនៅចន្លោះវ័យ ៩ ឆ្នាំឡើងទៅ ពោលអាចចាក់បានតាំងពីពេលមិនទាន់មានរដូវម្ល៉េះ។ ដូច្នេះ ការនាំកូនស្រី ដែលចាប់ពីអាយុ ៩ ឆ្នាំឡើងទៅចាក់វ៉ាក់សាំងមហារីកមាត់ស្បូន គឺជាកាដូមួយដ៏ល្អសម្រាប់ពួកគេ ដើម្បីការពារអាយុជីវិតនាពេលអនាគត កុំឲ្យកើតជំងឺដ៏កាចសា.ហាវមួយនេះ៕