បរទេស៖ កម្មវិធីទូរសព្ទថ្មីមួយដែលមានឈ្មោះប្លែក និងគួរឱ្យភ្ញាក់ផ្អើលគឺ Sileme ដែលមានន័យជាភាសាខ្មែរថា តើអ្នកស្លា.ប់ហើយឬនៅ? កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក និងមានការទាញយកយ៉ាងច្រើននៅក្នុងប្រទេសចិន។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធានាសុវត្ថិភាពសម្រាប់អ្នកដែលរស់នៅម្នាក់ឯង ស្របពេលដែលចំនួនមនុស្សរស់នៅឯកោក្នុងប្រទេសនេះកំពុងកើនឡើងខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjI-UL59HmlGWqJkMZjTRO6yE2vzbsKgWDuDK62eFSxgwJ1kJX8VBO6GUk2Nq7LSAhkR3OA8GHN83T6hBQLbiSGpfchN3BcFixWdc09iocPqCsYq3hVHmVgR2nhIPMFmQWRt51B14_N_RJKyVHSFzf_ha0D9ZY_vcum7VXeHwyFS-I6GMK-v8245fLv1vm/s640/photo_2026-01-16_13-57-15%20(2).jpg
កម្មវិធី Sileme ត្រូវបានរៀបចំឡើងជាឧបករណ៍សុវត្ថិភាពកម្រិតស្រាល សម្រាប់សិស្សានុសិស្ស បុគ្គលិកធ្វើការងារឆ្ងាយពីផ្ទះ ឬអ្នកដែលជ្រើសរើសរស់នៅម្នាក់ឯង។ ត្បិតមានលក្ខណៈសាមញ្ញប៉ុន្តែវាមានប្រសិទ្ធភាព ដោយគ្រាន់តែតម្រូវឲ្យអ្នកប្រើប្រាស់ត្រូវកំណត់លេខទូរសព្ទសង្គ្រោះបន្ទាន់ណាមួយ។ ប្រសិនបើអ្នកប្រើប្រាស់មិនបានចូលទៅ Check-in ក្នុងកម្មវិធីតាមកាលកំណត់ ច្រើនថ្ងៃជាប់ៗគ្នា កម្មវិធីនឹងផ្ញើសារជូនដំណឹងទៅកាន់លេខសង្គ្រោះបន្ទាន់នោះដោយស្វ័យប្រវត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOeFDfcr7YC3lifRyRKxsLK3JI_h4lFQHISl2Z0SzrriyXpmOrXJDzD8_mhVv-ZJoaTpGLO_AuHlYqRSizPneOeqZVA8t7Q8RRyoubD2GyMDc0eciRtzuRy0Wd9wzfqnB3Cd2CMRWMjlHlvbcAdR4QowbWuIebq-sbvXraoP1joaQjOZkvdK9snr0NS2MS/s1280/photo_2026-01-16_13-57-15.jpg

យ៉ាងណាមិញ ដោយសារតែការគាំទ្រលើសពីការរំពឹងទុក ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីនេះ បានសម្រេចចិត្តប្តូរឈ្មោះកម្មវិធីទៅជា “Demumu” វិញ សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាលក្ខណៈសកល។ បច្ចុប្បន្ន Demumu បានហក់ឡើងដល់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមកម្មវិធីដែលត្រូវបង់ប្រាក់នៅលើ App Store របស់ Apple ដែលមានតម្លៃប្រហែល ៨ យ័ន ឬ១.១៥ ដុល្លារអាមេរិក ប៉ុណ្ណោះសម្រាប់ការទាញយក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcoT52uXGblxFJoRbz4OdBc6_sVopTJbGYXasAJ46cvGpNwxwXL-6BcMSIWsE3_aPShEA4zaMIO_esX18bQA1FZzr-A_OVxkcYwU9dRWSraadfhtI8myiqLwCMDA5HHB9blT-7cu175gsjfcipI4_kqoqUKj5nXddOcSRvQ7tOpPh_Az41opdfFFoacJRO/s1280/photo_2026-01-16_13-57-16%20(2).jpg
ទោះបីជាឈ្មោះដើមនៃកម្មវិធីនេះហាក់ដូចជាមានភាពអវិជ្ជមានក្ដី ប៉ុន្តែអ្នកលេងអ៊ីនធឺណិតជាច្រើនបានស្នើកុំឱ្យដូរឈ្មោះវា។ អ្នកប្រើប្រាស់ម្នាក់បានលើកឡើងថា ទោះបីជាមនុស្សមួយចំនួនពិបាកទទួលយកឈ្មោះនេះ ប៉ុន្តែវាផ្ដល់ភាពកក់ក្ដៅដល់ពួកយើងដែលនៅលីវ និងរស់នៅម្នាក់ឯង ឱ្យមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WIxpY7qLHRpqzf-IHsNUB4F6eh54TPPh398t0VTLxvHPgJRoFcFXeF7kXwTI_UTR4hgLxOEIiHCnpqLi3v6dx94LNpaJG7gNjrKsh6bBljCNVdZoxzJiM9uH3PnQCouB9bjF_43e3GUbGkRW5PKIlIkfzBde__g44qolpe7MbfwBt2JkFxfqlNXRn6ai/s728/photo_2026-01-16_13-57-16.jpg

យោងតាមកាសែត Global Times ប្រទេសចិនអាចមានគ្រួសារដែលរស់នៅម្នាក់ឯងរហូតដល់ ២០០ លានគ្រួសារ ដែលស្មើនឹងជាង ៣០% នៃគ្រួសារសរុប។ តួលេខនេះសបញ្ជាក់ឱ្យឃើញថា កម្មវិធីបែបសួរសុខទុក្ខនេះ នឹងក្លាយជាតម្រូវការចាំបាច់នាពេលអនាគត៕