ពលរដ្ឋខ្មែរទំនងជានៅចាំបានយ៉ាងច្បាស់នូវហេតុការណ៍ដ៏សែនឈឺចាប់មួយកាលពី១ខែមុន ក្នុងអំឡុងពេលដែលយោធាថៃបានទម្លា.ក់គ្រាប់បំផ្ទុះនៅបរិវេណជួសជុលប្រាសាទព្រះវិហារ បណ្ដាលឲ្យបា.ក់ធ្លាក់ដងស្ទូចខូចខាតយ៉ាងធ្ងន់ធ្ងរ។ ឥឡូវនេះហេតុការណ៍ស្រដៀងគ្នានេះ សុខៗក៏ស្រាប់តែកើតមាននៅក្នុងប្រទេសថៃ ជាហេតុធ្វើឲ្យមានការសង្ស័យពាក់ព័ន្ធនឹងផ្លូវក្នុងថា ការណ៍នេះគឺជាកម្មពៀ.រវេរាដែលថៃបានសាងមកលើកម្ពុជាជាក់ជាមិនខាន។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វីដេអូនៃសកម្មភាពរបស់យោធាថៃក្នុងប្រតិបត្តិការបញ្ជាគ្រាប់ទៅទម្លាក់បំផ្ទុះនៅទីតាំងប្រាសាទព្រះវិហារ ត្រូវបានចែកចាយនៅលើបណ្ដាញសង្គម។ នៅក្នុងឃ្លីបវីដេអូនោះ យោធាថៃបាននាំគ្នាសើចយ៉ាងសប្បាយរីករាយ ហាក់ដូចជាមានការពេញចិត្តនឹងទង្វើឈ្លានពានដែលខ្លួនបានប្រព្រឹត្តយ៉ាងខ្លាំង។.jpg)
ចំណុចដែលយោធាថៃបានវា.យប្រហារនៅពេលនោះ គឺជាគម្រោងជួសជុលរបស់ ឥណ្ឌា ដោយបំផ្លា.ញដងស្ទូច ដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅផ្នែកជណ្ដើរខាងក្រោម។ នៅក្នុងអំឡុងពេលនោះ ទាំងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្ដែងនូវការថ្កោ.លទោ.សយ៉ាងដាច់អហង្ការចំពោះសកម្មភាពដ៏អមនុស្សធម៌របស់យោធាថៃ ទៅលើទីតាំងដែលជាសម្បត្តិចប្បធម៌បេតិភណ្ឌពិភពលោក។.jpg)
ក្នុងពេលជាមួយគ្នានោះ កម្ពុជាក៏បានទទូចនិងអំពាវនាវទៅកាន់អង្គការ និងស្ថាប័នអន្តរជាតិនានានៅលើពិភពលោក ជាពិសេសអង្គការ UNESCO ដែលជាអ្នកមានសមត្ថកិច្ចថែរក្សាការពារប្រាសាទព្រះវិហារ ឲ្យចាត់វិធានការដើម្បីទប់ស្កាត់និងបញ្ឈប់ទង្វើឈ្លានពានរបស់យោធាថៃជាបន្ទាន់ ប៉ុន្តែមិនទទួលបានការឆ្លើយតបដែលមានប្រសិទ្ធភាពណាមួយឡើយ។
លុះរហូតមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ពោលគឺក្រោយរយៈពេល១ខែ ហេតុការណ៍ដ៏រន្ធ.ត់នៃការបា.ក់ដងស្ទូចដ៏ធំមួយធ្លាក់មកចំរថភ្លើងដែលកំពុងធ្វើដំណើរ ស្រាប់តែបានកើតមាននៅខេត្តនគររាជសីមា ប្រទេសថៃ ដោយបានសម្លា.ប់មនុស្សយ៉ាងហោចណាស់ មានរហូតដល់ជាង ៣០នាក់ហើយ គិតមកត្រឹមពេលនេះ។.jpg)
អាជ្ញាធររបស់ថៃរកមកទាន់ឃើញមូលហេតុច្បាស់លាស់នៃឧបទ្ទវហេតុនេះឡើយ ដោយការស៊ើបអង្កេតជំហានដំបូងគេសន្និដ្ឋានថា អាចបណ្ដាលមកពីកំហុសបច្ចេកទេសនៅក្នុងការសាងសង់និងតម្លើង ដ្បិតទីតាំងកើតហេតុ គឺជាការដ្ឋានសាងសង់ផ្លូវដែក។
.jpg)
យ៉ាងណាមិញ ដោយសារតែវាហាក់ដូចជាចៃដន្យខ្លាំងពេកចំពោះគ្រោះថ្នាក់ទាំងអម្បាលមានដែលកើតមានទៅលើប្រទេសថៃ ក្រោយពួកគេបានរំលោ.ភបំពានមកលើកម្ពុជា បានជំរុញឲ្យប្រជាជនកម្ពុជាជាច្រើននៅពេលនេះយល់ឃើញថា ទាំងអស់នេះកើតចេញពីសេចក្ដីលោ.ភលន់ និងភាពសាហាវឃោឃៅគ្មានមនុស្សធម៌របស់យោធាថៃ ដែលធ្វើមកលើទីសក្ការៈបូជា ប្រាសាទបុរាណ ទឹកដី និងប្រជាជនខ្មែរ ជាហេតុនាំឲ្យធម្មជាតិ រួមទាំងកម្មពៀ.រជាអ្នកចាត់ការរកយុត្តិធម៌ឲ្យកម្ពុជាដោយខ្លួនឯង៕










