នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកនាយកសាលា នៃវិទ្យាល័យ ជាសុីម តាកែវ បានអញ្ជើញអ្នកគ្រូ ជឹម បុប្ផា និងសិស្សថ្នាក់ទី៩(ក)ចំនួន ៣២នាក់ ដើម្បីចូលរួមសម្រប សម្រួលដោះស្រាយដោយសន្តវិធី ករណីសិស្សចំនួន ៣២នាក់ បង្កើតក្រុមតេលេក្រាមជេអ្នកគ្រូម្នាក់។ 
ជាលទ្ធផល សិស្សទាំងអស់នោះបានសារភាពទទួល កំហុសថាក្រុមពួកគាត់ពិតជាបានជេរប្រមាថអ្នកគ្រូពិតប្រាកដមែន ដោយបានសំពះសុំទោសអ្នកគ្រូ ជឹម បុប្ផា ម្នាក់ម្តងៗ ក្នុងនោះដែរអ្នកគ្រូ ជឹម បុប្ផា បានឯក ភាពបញ្ចប់ រឿងដោយមានគណៈគ្រប់គ្រងសម្របសម្រួលបញ្ចប់រឿង។

មូលហេតុដែលនាំឱ្យសិស្សខឹងអ្នកគ្រូបែបនេះ ក៏ព្រោះតែកាលពីថ្ងៃទី ២៣-២៤ ខែធ្នូហ្នឹង មានធ្វើតេស្តស្តង់ដាប្រចាំខែរយៈពេល ២ ថ្ងៃ ហើយអ្នកគ្រូប្រមូលព្រីយ៉ុងចាប់ទូរស័ព្ទបានជាច្រើនគ្រឿង។.png)
បន្ទាប់ពីប្រឡងបាន ២-៣ ថ្ងៃមក លទ្ធផលសិក្សាប្រចាំខែធ្នូចេញលទ្ធផល ក្នុងចំណោម ៤៧ នាក់ហ្នឹង គឺធ្លាក់ ១៨ នាក់ ហើយក្នុងចំណោមអ្នកធ្លាក់ ១៨ នាក់ហ្នឹង គឺមានម្នាក់ដែលបង្កើតគ្រុបនៅក្នុងទីកតុកហ្នឹង ដើម្បីជេអ្នកគ្រូ។
អ្នកគ្រូ ជឹម បុប្ផា បានបង្ហោះសារដោយលើកឡើងថា៖”ឱសិស្សានុសិស្ស ពួកអ្នកបង្កើតគ្រុបជេរប្រមាថខ្ញុំហើយ ពួកអ្នកឈ្នះទៀត ពួកអ្នកពូកែមែន ព្រោះបានអាណាព្យាបាលជួយពីក្រោយ កុំសើចចំអកខ្ញុំណា ពួកអ្នកហែលទឹកភ្នែកខ្ញុំមិនរួចទេ”៕










