យោងតាមប្រព័ន្ធផ្សព្វផ្សាយ AllKpop វីដេអូផ្លូវការនៃការសម្តែងរបស់ Jennie នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Golden Disc Awards លើកទី៤០ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ដែលទាក់ទាញទស្សនិកជនយ៉ាងច្រើន។ បន្ទាប់ពីកម្មវិធីបង្ហោះវីដេអូនេះអ្នកគាំទ្របានកត់សម្គាល់ឃើញថាគណនីរបស់ G-Dragon បានចុច «Like» វីដេអូនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWBgkE99Am5lcZMUssYJnk2oS4kKLS8WB0JEqW5RQn8dwY06bUO7OJXPbDrIVXrOMwClOez2Q2AwYVASVJAb7bPk8GimbW2LoDz8ZQ_WxwRXu2e_ptmLbG8jDRnVa7WoS-mZ6hq-Ve_cphhL-GpoVdRMPrD-k5CUDTo4tFD9ercF8yDWk8WEQHtiZgfqaG/s913/image_2024-12-20_14-18-49.png
ទោះជាយ៉ាងណាក៏ដោយសកម្មភាពនេះបានបាត់ទៅវិញយ៉ាងឆាប់រហ័ស ដោយបន្សល់ទុកនូវសំណួរជាច្រើនដែលមិនទាន់មានចម្លើយពីព្រោះ G-Dragon បានលុបការចុច like នោះវិញ។ រូបភាព Screenshot ដែលបង្ហាញពី G-Dragon បានចុច Like វីដេអូរបស់ Jennie បានរីករាលដាលយ៉ាងឆាប់រហ័ស ដែលបង្កឱ្យមានការស្មានជាច្រើនថា៖ តើវាគ្រាន់តែជាទង្វើចៃដន្យ ឬវាមានអត្ថន័យផ្សេងទៀត?។ រហូតមកដល់ពេលនេះ សិល្បករទាំងពីរមិនទាន់បានផ្តល់ការឆ្លើយតបជាផ្លូវការនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9nI8fvbEI5gO65xteUTY898U57VPq3gvqryBRNpCOrRemTFQDifNXtoPJO9g4Eu5aq3CNcO5ohBVmUJkAdvCI86aW4IVkTTY17DrdouDC5dq_Wg4vhpnL5CT2I7e3V0PwWODmzHso3S-DhQD15rNgssLYd-P-g5WEViB8adu2bzHonjWu6O1_zmDbFqyF/s1641/image_2026-01-13_16-23-30.png

នៅក្នុងវីដេអូឃ្លីបនេះ Jennie បានសម្តែងទោលដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងបទចម្រៀងជាបន្តបន្ទាប់ដែលបង្ហាញពីបុគ្គលិកលក្ខណៈរឹងមាំរបស់នាង រួមមាន Filter,Damn Right និង Like Jennie។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4MErrcMGny6ySrh5ecB48UcshMpRDZ3w6rjL6aGH2J6SLSJvzn6GcGwC8fW9mFmOgz7XG8DvD3w6O4ovPaYlAGf25aZQTfHqZE7T2D2GVPYj3pl4PeoZ7Adqv50I560xsSBKrR2fkQQeN35nRocdBAVZ-MZywWvtiaQggCKRKEIlHWXgd3HRyvxWyOryq/s2048/image_2025-12-27_15-49-59.png

G-Dragon និង Jennie មានទំនាក់ទំនងពិសេសមួយតាំងពីពេលដែលពួកគេធ្វើការជាមួយគ្នាក្រោមផលិតកម្ម YG Entertainment។ ក្នុងឆ្នាំ ២០២១ អ្នកទាំងពីរត្រូវបានលេចឮថាកំពុងណាត់ជួបគ្នា បន្ទាប់ពីមានរបាយការណ៍ថា Jennie បានទៅលេងផ្ទះឯកជនរបស់ G-Dragon ជាញឹកញាប់។ នៅពេលនោះ ក្រុមហ៊ុនគ្រប់គ្រងរបស់ពួកគេបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយសង្កត់ធ្ងន់លើសិទ្ធិឯកជនរបស់សិល្បករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPz0wOKU67lemu7KpTXSg5lD8FMZ3QzDYCvhSFEwsFQpbC3oogSavSvLj8bV-dHgbNbzkuibIeWWwvTeRu1xqyt60QNvq76pnhKJ5VDWPFZn1WDMh4YA2KZvwltPp5DgT2SEfWdT7LPkfjOI5hvEUrgYchtxcyG7rFARsftdAzsMVUNkncNNfcixH8dJJA/s1350/image_2026-01-12_11-06-06.png

នៅឯពានរង្វាន់ Golden Disc Awards G-Dragon បានឈ្នះពានរង្វាន់ធំមួយសម្រាប់បទ «HOME SWEET HOME» ប៉ុន្តែមិនបានចូលរួមដោយផ្ទាល់នោះទេហើយបានថ្លែងសុន្ទរកថាតាមរយៈវីដេអូដោយសារតែជាន់កាលវិភាគគ្នា៕