ដេត ស្រីនាឌ Miss Charm Cambodia 2025 បាននាំយកឈុតតំណាងជាតិរបស់ខ្លួនដែលប្រកួតនៅប្រទេសវៀតណាមស្លៀកចូលរួមកម្មវិធី «ខ្លឹមព្រះនគរ» ម្តងទៀត។ អ្វីដែលទស្សនិកជនអាចមិនសូវជាបានដឹងរូបប្រាសាទអង្គរវត្តនៅខាងក្រោយគឺមានទម្ងន់រហូតដល់១០គីឡូក្រាមឯណោះ។
«សមរាត្រី » គឺជាឈុតតំណាងជាតិរបស់ ដេត ស្រីនាឌ ដែលយកទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Charm 2025 ដែលជាស្នាដៃតំឡើងឈុតដោយ «ទឹកគ្រឿង និង ក្មេងវត្ត»និងគូរដោយ វាសនា សឿង។ ឈុតខ្មែរដ៏ពិសេសនេះបានធ្វើឱ្យសាធារណជនចាប់អារម្មណ៍នាកន្លងមកត្រូវបាន ដេត ស្រីនាឌ យកមកបង្ហាញម្តងទៀតតាមរយៈកម្មវិធីរបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស កាលពីថ្ងៃទី១១ ខែមករា មកនេះ។

តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយនឹងពិធីករ ពិធីការិនី ដេត ស្រីនាឌ បានបញ្ជាក់ថានាងសម្រេចចិត្តជ្រើសរើសឈុតនេះដោយសារតែជាឈុតតំណាងជាតិដែលនាងប្រកួតនៅប្រទេសវៀតណាម។ អ្វីដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនៅខាងក្រោយនៃឈុតដែលមានប្រាសាទអង្គរវត្តមិនមែនធ្វើឡើងពីស្នោរមានទម្ងន់ស្រាលនោះទេប៉ុន្តែវាមានទម្ងន់រហូតដល់១០គីឡូក្រាមឯណោះ។
ការទម្លាយពីទម្ងន់រូបព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តមានទម្ងន់រហូតដល់១០គីឡូក្រាមនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនភ្ញាក់ផ្អើលព្រោះនឹកស្មានថាមានទម្ងន់តិចតួចប៉ុណ្ណោះ។.png)
គួរបញ្ជាក់ផងដែរថា ដេត ស្រីនាឌ បានសម្រេចចិត្តជម្នះការរិះគន់កន្លងមកនិងតាំងចិត្តប្រកួតឱ្យបានល្អរហូតដល់ទីបំផុតនាងបានបើកទ្វារកម្ពុជាចូល TOP 20 ជាលើកដំបូងក្នុងកម្មវិធីប្រកួតសម្រស់ Miss Charm 2025 ។ ជាមួយនឹងចំណាត់ថ្នាក់ TOP 20 ស្រីនាឌ បានឈ្នះពានរង្វាន់ពិសេសមួយគឺ BEST IN SOCIAL៕










