បាងកក ៖ ថ្ងៃទី 13 ខែមករា ឆ្នាំ 2026 ទីភ្នាក់ងារអវកាសថៃបាននិយាយថា ការបា.ញ់បង្ហោះផ្កាយរណប THEOS-2A ដែលសមិទ្ធផលវិស្វករថៃព្យាយាមបង្កើត បានទទួលបរាជ័យក្នុងពេលបង្ហោះឡើងទៅលើលំហរពីស្ថានីយអវកាសប្រទេសឥណ្ឌា ហើយបានធ្លាក់ចុះមកវិញចូលទៅក្នុងមហាសមុទ្រឥណ្ឌានៅភាគខាងត្បូង ។ នេះបើតាមការចេញផ្សាយរបស់កាសែត Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1ZZSpHTp9ikflYTGCagtUxL9L3L5xd3uvdTFjTzA9kLIR9_PrRPkOjNccsQccKaLJuLv4q-gN4tfXIwv9sciFGZSh9xdmCIzgqP7WMB_isDV7e8MO93xbTxfzneCyLeTDpWk8w5DS0srjKJD3NPnbIIUz1B-93B9MbZBSMIePDzsP2TELViaHN1AymMeT/s1200/image_2026-01-13_16-11-29.png
បន្ទាប់ពីត្រូវបានបា.ញ់បង្ហោះដោយគ្រាប់រ៉ុក្កែត PSLV (Polar Satellite Launch Vehicle) នៅថ្ងៃចន្ទ ទី 12 ខែមករា ឆ្នាំ 2026 វេលាម៉ោង 11:48 ព្រឹក ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រ និងព័ត៌មានវិទ្យា (GISTDA) បាននិយាយថា ភាពមិនប្រក្រតីនៃការគ្រប់គ្រងក្នុងអំឡុងពេលចុងក្រោយនៃដំណាក់កាលទីបីនៃរ៉ុក្កែត PSLV បានបណ្តាលឱ្យទិសដៅហោះហើរងាកចេញពីគន្លងដើមរបស់វា ជាហេតុធ្វើ THEOS-2A និងផ្កាយរណបចំនួន 15 ផ្សេងទៀត ខ្ទាតចូលក្នុងគន្លងផែនដី ហើយឆេះធ្លាក់មកភពផែនដីវិញនៅតំបន់ដាច់ស្រយាលមួយក្នុងមហាសមុទ្រឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw5SURMgO9W8FdCHTg-N5ZlPygWnrkFJ8tTYfQM9o1nrnpn5U9lLi2aO4fAWqF89QHJX9-fddJMCRVtqv4zbIV6S2sJeqoBZ_dBjjRpj-PwXnFWOm8bXZtJHY57sxECWfg6Kqs-P3d3hBtO0o3qIdvGSVMD74DQ7G9HJlBmmbAOEftpBYdeHcHj6RKshLh/s1280/image_2026-01-13_16-11-30%20(2).png

GISTDA បាននិយាយថា បេសកកម្ម THEOS-2A ត្រូវបានគ្របដណ្តប់ដោយការធានារ៉ាប់រងការបាញ់បង្ហោះ ដែលរួមមានបទប្បញ្ញត្តិសម្រាប់ការសាងសង់ផ្កាយរណបឡើងវិញ និងធ្វើការបាញ់បង្ហោះឡើងវិញនាពេលអនាគតក្នុងករណីមានការបរាជ័យ។ ការពិភាក្សាលើជំហានបន្ទាប់កំពុងដំណើរការ ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានប្រកាសនៅពេលដែលឈានដល់ការសន្និដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0NmNClN6styK3eZQrrnU2ofnmw_PqzSexzMoLqiRctrz7CGHBiziQN119aI-As6hS6cMd0db1s8sIt4Ppo9FOBma7PHA_dBEaxYY7K7Sc_PEVXzw8WLSLpckcNLGrneKDAWMXC1ng6N3lXMOMAnQLiMICTurvcYO06sHBHQc1G-RG7kSk2T2XKlIpp2TX/s800/image_2026-01-13_16-11-30%20(3).png

ហេតុការណ៍នេះ បានបង្កជាការខកចិត្តយ៉ាងខ្លាំងសម្រាប់កម្មវិធីលំហអាកាសរបស់ថៃ ដែលកន្លងមកបានលើកតម្កើងផ្កាយរណបនេះថាជាចំណុចរបត់នៃវិស្វកម្មជាតិ និងជាសសរស្តម្ភនៃគោលនយោបាយ «សេដ្ឋកិច្ចលំហអាកាស» របស់ខ្លួន។ មិនតែប៉ុណ្ណោះ វាជាផ្កាយរណបអង្កេតផែនដីដំបូងបង្អស់ដែលត្រូវបានផលិតឡើងនៅក្នុងស្រុកដោយកម្លាំងវិស្វករថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWSF9Srq2NY1s1wS684m-SL0k_8DBu63Ec72Iuz0cvbbZ_7bqRAa8uLJU09w1sCv69ei9pQK6M-W56-kqeb0x5QyjdbAcTTKcJl7jaQBDZpYe3lzMmT2ZCsxb5MMQnv9wbASlfORIzN-kfsVYMuQGMZag2mclSocCu0sjD9c0RG2ZkMg7kRDShP8jbKdcQ/s1200/image_2026-01-13_16-11-30.png

គួរជម្រាបថា ផ្កាយរណប THEOS-2A ត្រូវបានបង្កើតឡើងដោយក្រុមវិស្វករថៃ ហើយក៏ជាផ្កាយរណបដំបូងគេរបស់ថៃ ដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់សម្ភារៈកម្រិតឧស្សាហកម្ម។ ក្នុងការបង្កើតផ្កាយរណបនេះឡើងមកគេរំពឹងថា វានឹងអាចធ្វើការតាមដានពាក់ព័ន្ធគ្រោះធម្មជាតិ ការគ្រប់គ្រងលើវិស័យកសិកម្ម ការត្រួតពិនិត្យបរិស្ថាន និងការរៀបចំផែនការទីក្រុងជាដើម