បន្ទាប់ពីរៀបចំស្បៀងដែលទទួលបានពីកម្មវិធីប្រគំតន្រ្តីនៅប្រទេសបារាំងនិងមូលធិនិផ្សេងទៀតសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករ សិល្បការិនីជាច្រើនរូបទៅចែកអំណោយនៅជំរំភៀសសឹកមួយកន្លែងនៅឯខេត្តសៀមរាប។
វណ្ណដា វណ្ណថាន រ៉េត ស៊ូហ្សាណា នរិទ្ធ យូហៃ ស៊ីន យូប៊ីន JB ខាត់ វៃហាង តារាកំប្លែងនាយក្រឹម នាយចាយចៀន ពិធីការិនីដ៏ល្បីល្បាញ យុគ ចិន្តា និងសិល្បករផ្សេងទៀតបានបង្ហាញវត្តមាននិងសេចក្តីស្រលាញ់ចំពោះក្មេងៗនៅជំរំភៀសសឹកនោះ។ សិល្បករ សិល្បការិនី បានផ្តល់បរិយាកាសរីករាយកាន់បន្ថយភាពតានតឹងជាមួយនឹងការបកស្រាយចម្រៀង និងការផាត់ពណ៌គំនូរផងដែរ។ សកម្មភាពរបស់តារាល្បីៗទាំងនេះគឺស្ថិតក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរតាមរយៈមូលនិធិ « Rise For Khmer»។
វីដេអូមួយដែលចែករំលែកនៅលើបណ្តាញសង្គមទិកតុកគេបានឃើញតារាចម្រៀងរ៉េប វណ្ណដា នៅជិតនឹងកុមារីម្នាក់ដែលកំពុងផាត់ពណ៌គំនូរដែលទឹកមុខតារាប្រុសរូបនេះពោរពេញដោយក្តីស្រលាញ់និងភាពកក់ក្តៅ។ ចំណែកឯវីដេអូផ្សេងទៀតបានបង្ហាញឱ្យឃើញសិល្បករ សិល្បការិនី បង្ហាញបរិយាកាសរីករាយតាមរយៈសកម្មភាពផ្សេងៗផងដែរ។
ការចូលរួមរបស់ វណ្ណដា និងតារាល្បីជាច្រើនទៀតកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះគឺបាននាំយកសម្ភារប្រើប្រាស់ និងស្បៀងអាហារ ទៅចែកជូនបងប្អូនជនភៀសសឹក ក្រុមគ្រួសារកងទ័ព និងវីរកងទ័ព ចំនួន១៨០០គ្រួសារ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ ខេត្តសៀមរាប៕










