ប្រទេសថៃ៖ ស្របពេលដែលហេតុការណ៍បំផ្ទុះគ្រាប់បែ.កនៅស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១១ទីតាំង នៅខេត្តភាគខាងត្បូងថៃ បានបង្កភាពភ័យខ្លាចនិងចលាចលដល់ប្រជាជនក្នុងតំបន់ លោកអានុទីន បានបកស្រាយដើម្បីកែប្រែស្ថានការណ៍ថា សកម្មភាពនេះមិនមែនជាអំពើភេរវកម្មន៉ទេ ប៉ុន្តែជាសញ្ញាដាស់តឿនសម្រាប់ការបោះឆ្នោតក្នុងស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_CMmqyWvOr4pcbWgmkVT28iNMA4kwGwGJXhB_6mz-4mH57f7ZI6-bKlp1yYiOUpIlPTFAm75qvVbbeKmSpW0Jlk35zrdwtBHxlfr_ZrOXQYYXTSs9HWb187gBHWGc2CJYD6-guyDYZg6wyFFF4Y7cBqvFxXDj_XmClr-MG0E6pvco2UWhen9_pUNKq-A7/s1200/photo_2026-01-12_09-12-00.jpg
យោងតាមកាសែត Khaosod នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ បានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុទីន ឆាន់វីរៈគុល បានថ្លែងអំពីការបំផ្ទុះគ្រាប់បែ.ក និងការដុតបំផ្លាញក្នុងពេលដំណាលគ្នានៅស្ថានីយប្រេងឥន្ធនៈចំនួន ១១ កន្លែងនៅក្នុងខេត្តព្រំដែនភាគខាងត្បូង ប្រទេសថៃកាលពីថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-oh3-PW5j8FKXyjctpSgCg9ipYT2eIREr_CrcKk1GHkg6aq-RQ3Nb1eF8hYDWegZuxJN1pCAGDHoUyF8YASzoBlumGUwS3H5y2bZFyFFb18Uazr0lPtsxeqcBEgAnZ8_AzDZ38pQIM0tQAZlG1vspAuItFbNFaGbyFAXns-OYk3SARvc7RaVU_q-cEXKr/s800/photo_2026-01-12_09-12-00%20(2).jpg

ក្នុងការថ្លែងនោះ លោក អានុទីន បានទទួលស្គាល់ថា ការបំផ្ទុះនោះគឺជារឿងពិត ប៉ុន្តែបដិសេធថាវាមិនទាក់ទងនឹងសកម្មភាពភេរវកម្មរបស់ក្រុមឧទ្ទាមដើម្បីផ្ដាច់ទឹកដីនោះទេ ដោយបានបញ្ជាក់ថា ហេតុការណ៍នេះគឺជាសញ្ញាក្រើនរំលឹកនៃការរៀបចំសម្រាប់ការបោះឆ្នោតក្នុងស្រុកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizcmpvYecki5nzp9FowWc-3mpH-JxqpcYLvd1vktLDKGiB8h2QXGRbc2mbYBz680201Wxv7mvrhuWCGAhFv6LBS1xaChS0nsk5HzR4iYaHawwifsIRUPF0ogwOpxwMHB3qQ4nQlVPAfELhvIKhkiNYbbeYQfQbaCYf4a8jvaZIXO3PtZtyjVF6XJvXVT_3/s1200/photo_2026-01-12_09-11-59.jpg

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីចាំផ្ទះរូបនេះបានសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់ឧប្បត្តិហេតុបែបនេះមិនឱ្យកើតឡើងម្ដងទៀត ហើយបានសម្របសម្រួលជាមួយកងទ័ពតំបន់ទី ៤ និងបញ្ជាការដ្ឋាននគរបាលខេត្តទី ៩ ដើម្បីដោះស្រាយបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNtpZzL7HtrjLS9f35mvJeWthj1SBlKh-vm32_djg4z7Eu1p45Lqhm4_KSPFt1-lMOkRh9j9uhYjv38ZPhTGc8fjgqP7WHMoyTk66aJs42WVC1oP_t2xEfU4BeDphR-PYmDNx98Fu32kRVk3m7KVksIJQ7KeK7GEj910otAvziZDK59A5hwzoOFdu0E6jO/s1017/photo_2026-01-12_09-11-59%20(2).jpg

ជាមួយគ្នានេះ អាជ្ញាធរនៃខេត្តណារ៉ាធីវ៉ាត់ បានប្រកាសនូវបម្រាមគោចរ ដោយហាមការធ្វើដំណើរចេញពីផ្ទះចន្លោះពីម៉ោង៩យប់ដល់ម៉ោង៥ទៀបភ្លឺ នៅគ្រប់ស្រុកទាំងអស់ចាប់ពីយប់នេះរហូតដល់មានការជូនដំណឹងថ្មី។ នេះមិនមែនជាលើកទី១ ឬលើកទី២ ហើយក៏មិនមែនជាលើកទី៣ដែរ ប៉ុន្តែអំពើហិង្សាដោយការបំផ្ទុះគ្រាប់បែ.កនេះតែងកើតមានជាញឹកញាប់សឹងមិនលស់មួយថ្ងៃ នៅតំបន់ខេត្តភាគខាងត្បូងប្រទេសថៃ រីឯជនល្មើសមានគ្នាច្រើនទោះបីជាចាប់យ៉ាងណាក៏មិនចេះអស់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyX6BOxsZFCNce1viTasgHvIvKqgJIcUn1pXmSOl2Ir5pJSz0KJm_bhaZhWQP9UxE0r8ThNjhlzoTK8G2upZEwgEOzd1gCUBmF0kyuroGhkcTNVJczYQtgxBjElGvauucHMDwf5NnI8YFnFygCD35RmntFcERtNI70yPQncvobiaotFaZ17YKZJbrtX33u/s1280/photo_2026-01-12_09-12-00%20(3).jpg

ដោយឡែកចំពោះករណីខាងលើនេះ ក៏មិនខុសគ្នាពីហេតុការណ៍មុនៗដែរ ដោយប៉ូលីសបានដាក់ការសង្ស័យថាជាសកម្មភាពរបស់ក្រុមឧទ្ទាមផ្ដា.ច់ទឹកដី ប៉ុន្តែបែរជាត្រូវបាននាយករដ្ឋមន្រ្តីច្រានចោល ដោយអះអាងថា វាជាប់ពាក់ព័ន្ធដល់ការបោះឆ្នោតនៅខែកុម្ភៈខាងមុខទៅវិញ៕