មេដឹកនាំបណ្តាប្រទេសនៅអឺរ៉ុបបានបង្ហាញគោលជំហរគាំទ្រដាណឺម៉ាក និងកោះហ្គ្រីនឡែន ដោយបញ្ជាក់ថា កោះនៅតំបន់អាកទិកនេះជារបស់ពលរដ្ឋកោះហ្គ្រីនឡែន បន្ទាប់ពីប្រធានាធិបតីអាមេរិកចាប់អារម្មណ៍ចង់គ្រប់គ្រងកោះនេះជាថ្មី ។ ពេលឡើងកាន់តំណែងអាណត្តិទី២ លោកប្រធានាធិបតី Donald Trump ចង់បញ្ចូលកោះនេះទៅក្នុងទឹកដីអាមេរិកដើម្បីជាប្រយោជន៍សន្តិសុខជាតិ ពីព្រោះស្ថិតនៅទីតាំងយុទ្ធសាស្ត្រតំបន់អាកទិក សម្បូររ៉ែធម្មជាតិសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងបច្ចេកវិទ្យាជាន់ខ្ពស់ ទើបអាមេរិកត្រូវការកោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

សេចក្តីថ្លែងការណ៍របស់មេដឹកនាំប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ អង់គ្លេស និងដាណឺម៉ាក បញ្ជាក់ថា កោះហ្គ្រីនឡែន (Greenland) គឺជារបស់ពលរដ្ឋហ្គ្រីនឡែន និងជាបញ្ហារបស់ប្រទេសដាណឺម៉ាក និងកោះហ្គ្រីនឡែនតែប៉ុណ្ណោះ ដែលអាចសម្រេចចិត្តពាក់ព័ន្ធនឹងការគ្រប់គ្រងកោះ ។ មេដឹកនាំប្រទេសទាំងនេះថា សន្តិសុខក្នុងតំបន់អាកទិកត្រូវតែសម្រេចតាមរយៈកិច្ចសហការជាមួយដៃគូអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) រួមទាំងអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdb5bVBonM2ZGMgUK5YLniiKmuRMcVIBo0VvnCArtPz0KC0z-mpDLTwWJpE1gidzBmuLZ8sa3kmf4hc6QKvSgorzwXo3QKl3wmEUw9BobGZi_4_XatMxe9s1gTR8p-wyfDnPasajsifJ1raSiNoGH65gMl-KaBFRM-nP2-iamUIXhv3CpfRVMHxPncHpfJ/s1498/image_2026-01-05_09-40-18.png

សេចក្តីថ្លែងការណ៍បញ្ជាក់ថា អង្គការ NATO បានបង្ហាញគោលជំហរយ៉ាងច្បាស់ពីតំបន់អាកទិកមានសារៈសំខាន់ ដែលសម្ព័ន្ធមិត្តអឺរ៉ុបកំពុងបង្កើនតួនាទី ហើយពួកយើង និងសម្ព័ន្ធមិត្តពីប្រទេសជាច្រើនបានបង្ហាញវត្តមាន សកម្មភាព និងការវិនិយោគ ដើម្បីផ្តល់សុវត្ថិភាពនៅតំបន់អាកទិក និងរារាំងសត្រូវ ខណៈលោកប្រធានាធិបតី Trump និយាយជាញឹកញាប់ចង់គ្រប់គ្រងកោះហ្គ្រីនឡែន ។

តាមការលើកឡើងរបស់មេដឹកនាំប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ និងដាណឺម៉ាក គឺអធិបតេយ្យ បូរណភាពទឹកដី និងការមិនល្មើសព្រំដែន គឺជាគោលការណ៍អន្តរជាតិ ហើយមេដឹកនាំប្រទេសទាំងនេះគាំទ្រគោលការណ៍អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRBEKv-W4K4SJZYbBDtbnlj65mNb39gCQIIE5H8-4RWog_jS8hp9ZBLABF0RUCPDT2ZQW1R5qkG3eg5Q2ibK9tQv6kL48I6L-cF7poSrsCWFd0UE9KQ1duX5Jte6w10jf4kO7nHlrfakE6S6Mxr4ujopd0nozzCX1ge9leL8BT7MzT73LFOvR6MoxZKWs8/s2100/image_2026-01-05_09-40-17%20(2).png

ការជ្រៀតជ្រែករបស់អាមេរិកនៅប្រទេសវេណេស៊ុយអេឡា បានធ្វើឱ្យប្រទេសនានាបារម្ភជាថ្មីអំពីលោកប្រធានាធិបតី Trump តាំងចិត្តចង់បញ្ចូលកោះហ្គ្រីនឡែនទៅក្នុងទឹកដីអាមេរិក ដែលកោះនេះមិនទាន់បានរុករករ៉ែកម្រនៅឡើយ ហើយកោះមានសារៈសំខាន់ពេលផ្ទាំងទឹកកករលាយ ដែលនឹងបើកផ្លូវដល់ការធ្វើដំណើរតាមផ្លូវទឹករបស់នាវាទាំងឡាយ ។ កោះនេះស្ថិតនៅផ្លូវខ្លីបំផុតសម្រាប់ការបាញ់មីស៊ីលរវាងអាមេរិក និងរុស្ស៊ី ហើយអាមេរិកក៏មានទីតាំងកងទ័ពនៅលើកោះដែរ ។

ស្របពេលមានស្ថានការណ៍បន្ទាន់នៅប្រទេសវេណេស៊ុយអេឡា លោកប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃទី៤ ខែមករា ថា ៖ «យើងនឹងគិតពីកោះហ្គ្រែនឡែនម្តងទៀតក្នុងរយៈពេលប្រហែល ២ខែ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimmMtZ6yVUJnsvN7x52CQzDaMqEDpbE-gGP-ZN98cjMUb8QG0Q0wdsfDy6QZnvh10bYRpZG0OUouoJHOUjl92b392kwUPzh5eT9MnlXXZvve0cLOQoDQxmKjENf5VwdfR6sBn4Sp_cvVVAu9xqC7yEEbYovVJgBUvRD_9-ME014XdjSXn9G566sc9chZXx/s830/image_2026-01-05_09-40-17.png

គួរបញ្ជាក់ថា ដាណឺម៉ាកបារម្ភយ៉ាងខ្លាំងពីការបាត់បង់កោះហ្គ្រីនឡែន បន្ទាប់ពីអាមេរិកចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា ហើយលោកប្រធានាធិបតី Trump បង្ហាញគោលជំហររបស់ខ្លួនម្តងហើយម្តងទៀតចង់គ្រប់គ្រងកោះនេះ ។ អ្វីគួរឱ្យបារម្ភ គឺភរិយារបស់មន្ត្រីជំនួយការជាន់ខ្ពស់អាមេរិកដ៏មានឥទ្ធិពលម្នាក់បានបង្ហោះរូបភាពកោះហ្គ្រីនឡែនភ្ជាប់ជាមួយទង់ជាតិអាមេរិក និងសរសេរថា «ឆាប់ៗ…» ។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា អំពាវនាវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឈប់គំរាមកំហែងសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រជាបន្ទាន់ វាគ្មានប្រយោជន៍ទេ ដែលអាមេរិកចង់គ្រប់គ្រងកោះហ្គ្រីនឡែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7o8t9LSYRoLv6ZE75G7PWniJ9JxXzSYgqK_RTFyqNDl28hZpOrOPlIJfm-bY0ImNgxKLjdIF5AtplME2KG_paoM3EjBkg5LT5HyCTrl1itoVocjw6QmIriDa2to3etRS-_ZJprgklmtBDEGicsxKY55SZ5M-AhcsvFEPTW1BZVYAtTsx1RpTab2hQW05D/s870/photo_2026-01-05_09-15-50.jpg

កោះហ្គ្រីនឡែន ស្ថិតនៅចន្លោះតំបន់អឺរ៉ុប និងអាមេរិកខាងជើង ទើបធ្វើឱ្យកោះមានសារៈសំខាន់សម្រាប់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក ។ លើសពីនេះ កោះសម្បូរធនធានធម្មជាតិរ៉ែផ្សេងៗដែលអាមេរិកត្រូវការដើម្បីកាត់បន្ថយការពឹងផ្អែករ៉ែពីប្រទេសចិន ។ កោះនេះស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក និងមានសិទ្ធិប្រកាសឯករាជ្យក្រោមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០៩ ប៉ុន្តែត្រូវការប្រាក់ឧបត្ថម្ភយ៉ាងច្រើនពីដាណឺម៉ាក ៕