សង្គ្រាមឈានចូលថ្ងៃទី១៨ កងទ័ពឈ្លានពានថៃ បានបន្តប្រើប្រាស់យន្តហោះចម្បាំង ទម្លាក់គ្រាប់នៅលើទីតាំងជនសុីវិល ក្នុងដែនអធិបតេយ្យភាពកម្ពុជា។
នៅថ្ងៃនេះ វេលាម៉ោង១០ ព្រឹកថ្ងៃទី២៤ ខែធ្នូ ថៃយកយន្តហោះចម្បាំងT-50th ផលិតនៅកូរ៉េខាងត្បូងទម្លាក់គ្រាប់បែក៤គ្រាប់ ចូលភូមិមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
.png)
យន្តហោះនេះ ត្រូវបានថៃប្រើប្រាស់ជាលើកដំបូងនៅក្នុងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ក្រៅពី T-50th ថៃក៏បានប្រើប្រាស់យន្តហោះចម្បាំងF-16 របស់អាមេរិក និង Gripen របស់ស៊ុយអែត វាយប្រហារឈ្លានពានទឹកដីកម្ពុជាផងដែរ។.png)
ថៃ បានទិញយន្តហោះចម្បាំងT-50th ចំនួន១២គ្រឿង ពីកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៥ដល់២០១៧ ដោយក្នុងមួយគ្រឿងមានតម្លៃចន្លោះពី២៦លានដុល្លារ ទៅ៣២លានដុល្លារ។
លុះដល់ឆ្នាំ២០២១ ថៃបានបញ្ជាទិញ២គ្រឿងទៀត ដែលទំនើបជាងមុន ដោយក្នុងមួយគ្រឿងតម្លៃ៣៩លានដុល្លារ៕










