ការផឹកទឹកភ្លាមៗក្រោយភ្ញាក់ពីដំណេកនៅពេលព្រឹក គឺជាទម្លាប់ល្អសម្រាប់សុខភាព ពីព្រោះវាជួយបន្ថែមសំណើមក្នុងរាងកាយដោយសាររាងកាយខ្វះទឹកពេញមួយយប់ ប៉ុន្តែគ្រូពេទ្យដាស់តឿនថា មិនមែនការផឹកទឹកគ្រប់ប្រភេទពេលព្រឹកមុនបរិភោគអាហារ សុទ្ធតែផ្តល់ផលល្អដល់សុខភាពទេ ។ គ្រូពេទ្យណែនាំឱ្យចៀសវាងផឹកភេសជ្ជៈ៥ប្រភេទនេះពេលព្រឹក ប្រសិនបើមិនចង់ឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcVfqpBhEBwt3d4Zn8Mj7Q9W53_iu-ec8GByWZYaJAWnukaj6TPuFkfLOy96eEao6V_zFmQkjbRO_6LRBUY5byD6YMxA4jkHsOPXDUbVxo1TpgJxwO8G3FqAPzDKo9zdpss0990WWezuvddXPxtz7pB0KFl1EGHSgD9PFtd8g8IzwCPMILXg-5tAy4ChAi/s2880/image_2025-12-24_15-07-17.png
ខាងក្រោមនេះ គឺជាភេសជ្ជៈទាំង៥ប្រភេទហាមផឹកក្រោយភ្ញាក់ពីដំណេកពេលព្រឹកដាច់ខាត ៖

១-ទឹកតែ (ជាពិសេសទឹកតែចាស់) ៖ មនុស្សជាច្រើនមានទម្លាប់ផឹកទឹកតែចាស់ពេលព្រឹក ប៉ុន្តែការផឹកទឹកតែពេលពោះទទេមិនល្អឡើយ ដោយសារទឹកតែមានជាតិ Caffeine និង Tannin ដែលជំរុញការហូរអាស៊ីតទៅក្នុងក្រពះ ។ វានឹងបណ្តាលឱ្យឈឺពោះ ក្អួតចង្អោរ ប្រសិនបើលោកអ្នកមានជំងឺក្រពះនោះ ទម្លាប់ផឹកទឹកតែពេលព្រឹកនឹងធ្វើឱ្យឈឺក្រពះកាន់តែខ្លាំង ។ គ្រូពេទ្យណែនាំឱ្យផឹកទឹកតែបន្ទាប់ពីបរិភោគអាហារព្រឹករួច យ៉ាងហោចណាស់ ចាប់ពី៣០នាទី ទៅ៦០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUsJWRyL-HvM0v7ges9s4Pwd9EtAbtnWW9_QD8WTvcL1VxvvPqAFnetCafaFuJRkuOGXBhxaCtmSFlzCeJNB8M8kKmMffJ1PUDES2WRPsNfM0LMnFla9ChsCFJ2W9t0zkjdQ07mzIbVv5ibsSWqMKPaYFbkzLngq2KWhF2bP33eQeQN5-9o3nziCNqEOYl/s1600/image_2025-12-24_15-07-18.png

២-ទឹកធម្មតាលាយទឹកឃ្មុំ ៖ ទោះជាការផឹកទឹកធម្មតាលាយទឹកឃ្មុំផ្តល់នូវគុណសម្បត្តិច្រើនក្តី ប៉ុន្តែបើផឹកវាក្រោយភ្ញាក់ពីដំណេកនឹងធ្វើឱ្យកម្រិតស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស និងធ្លាក់ចុះវិញភ្លាមៗ ដែលបណ្តាលឱ្យអស់កម្លាំង ឬវិលមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFXfBUoBmc0cMMUwUUyus6BtCP5tV1kzIuKTI-O4tc6i7aMtCAOZ5EtNoWaRxUv6-MKWk81EplMJySjou0V4ssM4qMWKqtwmFzzraJBEbrG_CfBlZ-9pnPLlDbY9ROamwILE6BwVzjTfink3zMwUV0s1AMi-7nQpc4Tb5x5SngJEnN0JHkSFdX3lsWavYB/s1920/image_2025-12-24_15-07-19.png
៣-ទឹកផ្លែឈើក្រឡុក ៖ ទឹកផ្លែឈើមានវីតាមីនខ្ពស់ ប៉ុន្តែសម្បូរទៅដោយអាស៊ីតសរីរាង្គ និងជាតិស្ករ បើផឹកវាពេលពោះទទេ អាស៊ីតនឹងរលាយ ឬរលាកស្រទាប់ក្រពះ បង្កហានិភ័យប្រឈមនឹងការច្រាលអាស៊ីត ។ លើសពីនេះ ការខ្វះជាតិសរសៃធ្វើឱ្យរាងកាយទទួលយកជាតិស្ករច្រើន រហូតដល់អស់កម្លាំងនាពេលបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4EpYj5OcOVTXO0N1En_P_GU4cMpqCSyoXTRO1R1talhKPaLtlVVwqbs674fP-b7QI6Nk2wzpFcmjZuTSjVkMCIjG4HjG2FdcrbHSEB_6d-rjfLHCubcEc2au-L-IJDj8xjvXN-Usv8lnJKzlJ0-1MIvlIragjwu4iNR6vWkFh4RMmiHutO3KipvlMjhKM/s1024/image_2025-12-24_15-07-21.png
៤-ភេសជ្ជៈជាតិហ្គាស និងភេសជ្ជៈផ្អែម ៖ ហាមផឹកភេសជ្ជៈទាំងនេះពេលព្រឹកដាច់ខាត ពីព្រោះដូចគ្នានឹងការរំញោចរាងកាយដោយជាតិស្ករ និងកាបូនឌីអុកស៊ីត ។ គុណវិបត្តិរបស់វា គឺធ្វើឱ្យហើមពោះ ប្រឈមនឹងជំងឺធាត់ ទឹកនោមផ្អែម និងជំងឺបេះដូងធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn6TMq7g13kf_Dz0p5kkFi6I7hF9BKzaiz_aA_GQckfk1VTYHgo_EvJWhpA1W3zCEZ0cHli2cw3yvlsTTC5o-YYunT1QI3Xfg6Pie0XuSIlquATL-gptSifz9MkeEId9EyHk1djMgbGQCwfbHR-bPIuQHD0U9Y2vgPHudiW_vcORHySQO_C23X1A8baF9n/s1600/image_2025-12-24_15-07-22.png

៥-ទឹកកក ៖ ពេលលោកអ្នកទើបតែភ្ញាក់ពីដំណេក គឺសីតុណ្ហភាព និងចរន្តឈាមមិនទាន់ដំណើរការល្អស្រួលបួលទេ ។ ដូច្នេះ ការផឹកទឹកកកដែលត្រជាក់ខ្លាំងនឹងធ្វើឱ្យសរសៃឈាមរួមតូចភ្លាមៗ ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ, ឈឺពោះ រាគរូស ជាពិសេស មនុស្សចាស់គួរតែប្រុងប្រយ័ត្នបំផុតដើម្បីការពារជំងឺលើសឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBf9tmhriQwvDjg5hUgN5slAmvjo9Ryu_heI3H9I7mQC8sbE3DU7cx_dJLmhZ3P1ffGvmZbB0Pl5XG2Wfaok6uQ8d_lz5Lp21lsfLKKMVwesxNRxB8RxFCcuFTqpPgnH2Xh-T79gVFcnsCexPLvJew31uhqZcXeproYb6Nzmm_OwDKLSimSv27bZNyVpvC/s2000/image_2025-12-24_15-07-23.png

ពេលភ្ញាក់ពីដំណេកពេលព្រឹក គ្រូពេទ្យណែនាំឱ្យផឹកទឹកក្តៅឧណ្ឌៗ ដោយផឹកម្តងបន្តិចៗដើម្បីជំរុញដល់ដំណើរការរបស់ពោះវៀន និងដាស់ប្រព័ន្ធខាងក្នុងរាងកាយ ។ បន្ទាប់មក ប្រមាណពី២០នាទី ទៅ៣០នាទី ទើបចាប់ផ្តើមបរិភោគអាហារពេលព្រឹក ៕