ស្របពេលដែលកិច្ចប្រជុំដើម្បីកាត់បន្ថយភាពតានតឹងរវាងកម្ពុជានិងថៃ ត្រូវបានរៀបចំឡើងនៅម៉ាឡេសុីនៅថ្ងៃនេះ សំណួរជាច្រើនអំពីលទ្ធភាពដែលបទឈប់បា.ញ់ថ្មីថាអាចនឹងមានប្រសិទ្ធភាពដែរឬយ៉ាងណាក៏កើតមានឡើងនៅក្នុងចំណោមសាធារណជន។ ឆ្លើយតបទៅនឹងសំណួរទាំងនេះ លោកមេធាវី សុក សំអឿន អ្នកជំនាញផ្នែកច្បាប់បានបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុករបស់លោកថា «មានតែ ខ្លួនទីពឹងខ្លួនសិនហើយ ទម្រាំតែព្រះឥន្ទ្របើកព្រះនេត្រឃើញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxaUp7XpWMDEV2TClreIAa-pMD83xa89S0-Uozqg1-ILdV9BsdNbG9mvErJPVItNp-TYylr8Y2UGgSkWRPIIE9zZ6uyTbJ7rpPv29Z9l3-1RYcT0IWLEXhjiyEVtGIM1fPS4SzgZywJC4ZsLJpVTN-pRPalPq4M9vYCUpBhKjDqxNG1HG51JbCuJTXZoF/s1280/photo_2025-12-22_15-47-05.jpg

លោកមេធាវី សុក សំអឿន បានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងដោយសារការវាយប្រហារពីសំណាក់យោធាថៃមុនមកលើដែនអធិបតេយ្យកម្ពុជានេះ យន្តការដោះស្រាយអន្តរជាតិ គឺមាន ការដោះស្រាយដោយអង្គការតំបន់ (គឺមានអាស៊ាន) និង ការដោះស្រាយដោយអង្គការសហប្រជាជាតិ។ ការលើកឡើងដូច្នេះ គឺតបទៅនឹងសំណួរដែលចោទសួរថា «ចុះបើថៃមិនស្តាប់ប្រធានអាស៊ានហើយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មិនអាចសម្រុះសម្រួលថៃបាន តើយើងនឹងត្រូវធ្វើដូចម្តេច? ហើយមានវិធីអាចដោះស្រាយបានទេ?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhej12eaC9dR1dcS67YhKPvc7LTlDGkZyPS2ciaeSdymlJMHp-8elYT7xai3ynQWJZM7fHxBpnesRcphkK7goXPo4WDkPvxP6qnCEr_-JBa7YnJUcIrk3d17VeWEY4rfyHuHtmfCMX-oPYrbMKY1VQzitxVOG7OsHWnJ-VZkoZLRviauHQ6yyQGsurIR0A3/s1280/photo_2025-12-22_15-47-05%20(2).jpg

អ្នកជំនាញផ្នែកច្បាប់ខាងលើបានបញ្ជាក់បន្ថែមថា ការដោះស្រាយដោយអាស៊ាន មានតែការសម្របសម្រួលប៉ុណ្ណោះ មិនមានយន្តការប្រើទ័ពអាស៊ានដើម្បីធ្វើអន្តរាគមន៍នោះទេ។ តែអាចនឹងមានដែរ គឺអាស៊ាន អាចបង្កើតកងរក្សាសន្តិសុខអាស៊ានដើម្បីបញ្ជូនមកប្រចំាការតាមព្រំដែនដែរ កាលបើមានការយល់ព្រម សមាជិកទាំងអស់យល់ព្រម ហើយភាគីជម្លោះទាំងពីរ គឺកម្ពុជា និង ថៃ យល់ព្រមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGBndNM78Jej3P7WBONtwE816fpp_Yj_7YEbkonyxDBGfWvS-DxxABculXnTC3Voq5XO3CX2EkbBSmp9nFco91ONqOgA5X521Vejfesc_tKzyPZ4F1Z2Y3RswyURGWADk-JFuBz7uSQNvyXyPePv5DuNdXxY_p4xYXoRs8oi5_WdLp30jCvVJ-kUjl7F23/s770/photo_2025-12-22_15-47-05%20(3).jpg

លោកបន្តថា ទណ្ឌកម្មដែលធំ ដែលអាស៊ានអាចដាក់ គឺសម្រេចដកសមាជិកភាពពីអាស៊ាន នូវប្រទេសដែលគេប្រាប់មិនស្តាប់។ ប៉ុន្តែ ចម្ងល់គឺនៅតែឆ្ងល់ថា តើទម្រំាសម្រេចបែបនេះ តើត្រូវការ រយៈពេលប៉ុន្មាន? តើក្នុងកំឡុងចរចានោះ ថៃផ្អាកសង្រ្គាមសិនដែរឬអត់? ចុះបើដកសមាជិកភាពពីអាស៊ាន តើថៃបញ្ចប់សង្រ្គាមដែរឬទេ? ដូច្នេះ កម្ពុជា នៅតែត្រូវទប់ទល់នឹងការវាយប្រហារពីថៃដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-wc8Ljgw_ty7onFx4if0-rfMG9ToxOtPQ9qazy1Oqz06WS1oI0VrpyV3EJhHS7rCfqpQ4fKV_5LcDl40Ph80GVuqjCqbwQ2Uz6OiCLKSuq7hG-7ZEkRX0RuXGyKIkTFhqwUFOaCfcVSLV7m7RrHfk_PIiAu8CmeA9Krz6ufsT2j0TaCYZqNylBh-LC1dG/s1110/photo_2025-12-22_15-47-05%20(4).jpg

រីឯ ការដោះស្រាយតាមយន្តការអង្គការសហប្រជាជាតិវិញ ត្រូវបានលោកមេធាវី សុក សំអឿន បញ្ជាក់ថា អង្គការសហប្រជាជាតិអាចលូកដៃ បន្ទាប់ពីយន្តការតំបន់បរាជ័យ។ អង្គការសហប្រជាជាតិមិនអាចកៀរគរទ័ពអង្គការសហប្រជាជាតិបានទេ កាលបើក្រុមប្រឹក្សាសន្តិសុខ មិនសម្រេចថាត្រូវធ្វើអន្តរាគមន៍ដោយកងទ័ពនោះ។ លោកបន្តថា «ក្រុមប្រឹក្សាសន្តិសុខ ដែលឈានទៅដល់ការសម្រេចបញ្ជូនទ័ពទៅបាន លុះត្រាតែសមាជិកអចិន្រ្តៃយ៍របស់ខ្លួនសម្រេចដោយឯកច្ឆន្ទដែរ ពោលគឺគ្មានជំទាស់ដោយសមាជិកណាមួយនោះទេ។ ប្រសិនបើ មិនអាចរកសំឡេងគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខបានទេ អង្គការសហប្រជាជាតិអាចរកសម្លេងគាំទ្រដោយមហាសន្និបាតបានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivhPDEhYwuzSsGoa2mICwhyog2dXb9kv1_dQSVhki-OtE_X6mw3kO52A9DX8SLmLfNC86BU_-b8g7OUyHerqOYCqg9yVsBt14pNwbilMYF9dK3TPB0D6txKTV-4DFmzAXptZldROFBgF9zdzhBbmy_IhEXPGtncdnajyzJhyHBsvhSQTqKYKs2kNq_7wvU/s1024/photo_2025-12-22_15-47-05%20(5).jpg

ដូច្នេះគិតមើលថា តើត្រូវការពេលប៉ុន្មាន ហើយត្រូវធ្វើឱ្យប្រទេសជាសមាជិកគាំទ្រគ្រប់សម្លេងនោះ? នោះគឺត្រូវការពេលវេលា និង ត្រូវការតស៊ូមតិខ្លាំងណាស់ ហើយអង្គការសហប្រជាជាតិដែលសម្រេចបញ្ជូនទ័ពនោះ ក៏គេគង់តែមើលទៅលើប្រទេសដែលបំពានគេនោះដែរ តើមានកម្លាំងប៉ុណ្ណា? ចូរមើល សង្រ្គាមរុស្សី និង អ៊ុយក្រែន អង្គការសហប្រជាជាតិមានទៅហ៊ានក្អកឯណា។ដូចនេះ គឺមានតែ ខ្លួនទីពឹងខ្លួនសិនហើយ ទម្រាំតែព្រះឥន្ទ្របើកព្រះនេត្រឃើញនោះ!»។