លោកស្រី លីតា ហានុវង្ស សាស្ត្រាចារ្យនៅនាយកដ្ឋានប្រវត្តិសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម នៃប្រទេសថៃ បានធ្វើការរិះគ.ន់ចំៗចំពោះរដ្ឋាភិបាលរបស់ប្រទេសថៃថា បានត្រឹមតែរករឿងបង្ករជម្លោះនៅតាមព្រំដែនជាមួយកម្ពុជា មិនយកចិត្តទុកដាក់ចំពោះព្រំដែនជាប់មីយ៉ាន់ម៉ានោះទេ ទាំងដែលបញ្ហាអសន្តិសុខជាក់ស្ដែងតែងតែកើតមានចេញពីទីនោះ។

យោងតាមការផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធីមួយជាមួយឆានែល The 101.World កាលពីថ្ងៃព្រសហស្បត្តិ៍សប្ដាហ៍មុន លោកស្រី លីតា ហានុវង្ស បានលើកឡើងថា៖ រដ្ឋាភិបាលថៃមិនសូវយកចិត្តទុកដាក់ចំពោះប្រទេសមីយ៉ាន់ម៉ាទាល់តែសោះ ខណៈតាមពិតទៅ បញ្ហាអសន្តិសុខជាច្រើនដែលយើងជួបប្រទះនៅក្នុងប្រទេសសព្វថ្ងៃនេះ គឺមានប្រភពមកពីប្រទេសមីយ៉ាន់ម៉ា។
.jpg)
លោកស្រីបន្តទៀតថា៖ អស់រយៈពេល 10 ឆ្នាំកន្លងមកនេះ គឺជាឆ្នាំដែលប្រទេសមីយ៉ាន់ម៉ាអាចផលិតគ្រឿងញៀ.នបានច្រើនបំផុត។ វាមានន័យថានៅឆ្នាំក្រោយ នឹងមានគ្រឿងញៀនកាន់តែច្រើនឡើងៗ។ ហើយនៅពេលនោះ គ្រឿងញៀន និងហេរ៉ូអ៊ីនកាន់តែច្រើន នឹងត្រូវបាននាំចូលទៅប្រទេសថៃ។ ក្រៅពីនោះ បញ្ហាជាមួយមជ្ឈមណ្ឌលបោកប្រាស់ បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស ដែលបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ក៏កើតមាននៅតំបន់នោះផងដែរ។.jpg)
ទាំងអស់នេះបង្ហាញយ៉ាងច្បាស់ថា មានបញ្ហាសន្តិសុខទាក់ទងនឹងព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា ច្រើនណាស់ដែលរដ្ឋាភិបាលថៃគួររកវិធានការណ៍ដោះស្រាយ ជាជាងកាលដែលទៅបង្កជម្លោះបន្ថែមជាមួយកម្ពុជា ព្រោះដរាបណាមានការប្រយុទ្ធគ្នានៅតាមព្រំដែន ប្រជាជនរបស់យើងរងផលប៉ះពាល់ដែរ។ ពេលនោះ កុមារនឹងមិនអាចត្រឡប់ទៅសាលារៀនវិញបានទេ ហើយសង្រ្គា.មនឹងបន្តប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសរបស់យើង។

គួរជម្រាបថា ការលើកឡើងរបស់សាស្រ្តាចារ្យថៃដូចខាងលើនេះ ធ្វើឡើងស្របពេលដែលប្រទេសថៃបានបើកការវា.យប្រហារមកលើកម្ពុជាយ៉ាងខ្លាំងក្លា។ ដោយចង់បង្វែងការយល់ឃើញរបស់អន្តរជាតិ ថាខ្លួនកំពុងឈ្លានពានចង់ប្ល.ន់យកទឹកដីរបស់កម្ពុជា និងវាយប្រហារទីតាំងជនសុីវិល រដ្ឋាភិបាលថៃបានព្យាយាមបំភ្លៃសាច់រឿងថា ទាំងនេះគឺជាផ្នែកមួយនៃការបង្រ្កាបរបស់ថៃទៅលើមជ្ឈមណ្ឌលឆបោ.កតាមអនឡាញនៅកម្ពុជា តាមរយៈការទម្លាក់គ្រាប់បំផ្លា.ញកាស៊ីណូ និងទីតាំងមួយចំនួនដែលថៃរកឃើញថាជាជម្រករបស់ក្រុមឧក្រិដ្ឋជនទាំងនោះ។.jpg)
យ៉ាងណាក៏ដោយ ជាមួយនឹងការចោ.ទប្រកាន់ដូចខាងលើ ប្រទេសថៃគ្មានភ័ស្តុងតាងមកបញ្ជាក់ និងបង្ហាញពិតប្រាកដឡើយ ដោយនេះគ្រាន់តែជាលេសដើម្បីវាយប្រហារលើកម្ពុជាក្រោមហេតុផលឈ្លានពានតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ នៅព្រំដែនថៃជាប់មីយ៉ាន់ម៉ាឯណោះ សកម្មភាពខុសច្បាប់និងបទល្មើសអសន្តិសុខរាប់មិនអស់បានកើតមាននៅទីនោះ ប៉ុន្តែគេមិនឃើញរដ្ឋាភិបាល ឬយោធាថៃចាត់វិធានបង្រ្កាបធ្ងន់ធ្ងរឡើយ ដោយមានតែយោធាមីយាន់ម៉ាប៉ុណ្ណោះជាអ្នកចាត់ការ។
.jpg)
តាមការចុះផ្សាយនាពេលថ្មីៗកន្លងទៅនេះ សកម្មភាពបង្រ្កាបសម្បុកក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញរបស់មីយ៉ាន់ម៉ា ដោយការបំផ្ទុះនិងបំផ្លោងគ្រាប់បែ.កបានធ្វើឲ្យជ្រុលទៅប៉ះដល់ផ្ទះប្រជាជនថៃនៅតាមព្រំដែន និងធ្វើឲ្យមានអ្នករបួសថែមទៀតផង។ ការបំផ្លោ.ងគ្រាប់រហូតជ្រុលចូលទឹកដីថៃនេះ មិនមែនកើតមានម្ដង ឬពីរដងនោះទេ ពោលគឺតែងកើតមានជាញឹកញយ ប៉ុន្តែទោះជាយ៉ាងណាក៏ថៃនៅតែរក្សាការអត់ធ្មត់ជាមួយមីយ៉ាន់ម៉ា។ តើនេះដោយសារតែថៃខ្លាចមីយ៉ាន់ម៉ា ឬមួយយ៉ាងណា?










