អ្នកចម្រៀងរ៉េប Vanno បានចេញលិខិតនិងវីដេអូសូមទោសជាសាធារណៈមកកាន់ឧកញ៉ាប សុវត្ថិ និងក្រុមគ្រួសារដែលបានប្រើសម្តីមិនគប្បីតាមរយៈការខម្មិននិងចែករំលែករបស់ខ្លួនធ្វើឱ្យប៉ះពាល់ដល់អាជីពរបស់ N John។ ក្នុងលិខិតសូមទោសជាសាធារណៈ Vanno បានសារភាពថាទង្វើ និង សកម្មភាពរបស់ខ្លួនគឺធ្វើឡើងដោយមានគោលបំណង គ្រាន់តែចង់បង្ហាញថាខ្លួនឯងស្រលាញ់ប្រទេសជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4DN09C9WJv70ENzZfyonpL698P3pghQXBINsJMMpQZc8YdtHICRsSFGSZYqvJiLSP8zUUtQcPs3loubQpvOHZ0uDzpMy0B8Mts3B-p9wwRPipxaAouZpWDXlis2i3M5hwx4pDZ1sYhl0MPq5Ml8ZJ91kE6HK_m-x41PeCnlSKv2v8pILGQ9YF8UGUVewi/s960/image_2025-12-01_09-30-55%20(2).png
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ Vanno បានបង្ហោះលិខិតសូមទោសជាសាធារណៈមកាន់ឧកញ៉ា ព្រាប សុវត្ថិ និងក្រុមគ្រួសារ ដែលបានប្រព្រឹត្តនូវអំពើមិនគួរគប្បីតាមរយៈការចែករំលែក ខមិន បង្ហោះនៅលើបណ្តាញសង្គម Facebook និង YouTube ដែលបានធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស, កិត្តិនាម និង សេចក្តីថ្លៃថ្នូរ របស់លោកឧកញ៉ា និង ក្រុមគ្រួសារ យ៉ាងធ្ងន់ធ្ងរកាល ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមក។ អ្នកចម្រៀងរ៉េបដែលមានឈ្មោះពិត វ៉ាន់ ជំនោរ អាយុ២៤ឆ្នាំ បានសារភាពថាបានប្រើពាក្យ និងប្រៀបធៀប បណ្តុះបង្អាប់, ប្រមាថ, មើលងាយ និង អះអាងបំផ្លើសពិតប្រាកដមែន។ Vanno បានបង្ហាញការសោកស្តាយរបស់ខ្លួនដោយសារតែមានការយល់ច្រឡំ និង មិនបានគិតគួរពិចារណាឱ្យបានវែងឆ្ងាយចំពោះទង្វើរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1xvc1oPSbrNxNH5aUb-ft7UwFgXE7UwQ7CNhsgIW6XgXUtz8j3DYof6-2wSsnqBTKVIoLZkR5DU7LUFZEoJlhv62c66H1SwU_gVCdeV_qBsei-olBdh55VeQppKSOk5-2P644xSyl1vGN_h8y2CpzK3gS4sF5aYvpv1sSReVeveTA5sijuCXKmQcshHC-/s2048/image_2025-09-27_09-04-43.png

ក្នុងលិខិតដែលបានបង្ហោះនោះបាននិយាយទៀតថា ទង្វើ និង សកម្មភាពរបស់ Vanno គឺធ្វើឡើងដោយមានគោលបំណង គ្រាន់តែចង់បង្ហាញថា ខ្លួនឯងស្រលាញ់ប្រទេសជាតិ មានមោទនៈភាពចំពោះប្រទេសជាតិ និងចង់អភិរក្ស, ថែរក្សា, លើកស្ទួយនូវ វប្បធម៌ អរិយៈធម៌ សង្គមធម៌ ជំនឿ សាសនា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ទំនៀមទំលាប់ ប្រពៃណី ដ៏ល្អផូរផង់របស់ខ្មែរតែប៉ុណ្ណោះ ដោយមិនបានដឹងថាការលើកឡើង និង ការបង្ហាញរបស់ខ្លួនទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស, កិត្តិនាម និង សេចក្តីថ្លៃថ្នូរ របស់លោកឧកញ៉ាព្រាប សុវត្ថិ និង ក្រុមគ្រួសារ នោះទេ។ ការចេញសូមទោសនេះគឺដើម្បីផ្តល់ភាពយុត្តិធម៌និងភាពស្អាតស្អំមកកាន់ក្រុមគ្រួសារតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងកុំឱ្យអ្នកផ្សេងយកតម្រាប់តាមលោកដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA5ydBQ3caYRPJpXOF-7lzFPYsBSvH1YEk2meD65Yd-P5Ghz-pyVOI0I1zuLTRZ7gjP3hXDtLjarQGFgBaAL4Lnz96T9HRaRrhw0GtDDlO0nrSQZANl1CEhAaKInZV5COPKwUcdanCZPLhpAhJV99jad27G7mSxsgwT0mBez1sjNIxIkAPWZq78hiRLlmp/s1620/image_2025-11-13_10-09-34.png

បន្ទាប់ពីចេញលិខិតសូមទោសហើយ Vanno ក៏បានចេញជាវីដេអូសូមទោសឧកញ៉ា ព្រាប សុវត្ថិ និងក្រុមគ្រួសារចំពោះការប្រមាថមកលើ N Jonh កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថែមទៀត ខណៈទស្សនិកជនជាច្រើនបានផ្តល់ការលើកទឹកចិត្តមកកាន់អ្នកចម្រៀងរ៉េបរូបនេះ៕