ពលរដ្ឋនៅតាមបណ្តោយព្រំដែនមេសូត ខេត្តតាក ប្រទេសថៃ មានការភ័យខ្លាចយ៉ាងខ្លាំងកាលពីព្រឹក ម្សិលមិញ ខណៈគ្រាប់កាំភ្លើងធំធុនធ្ងន់ដែលបានមកពីការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន៥គ្រាប់ បន្ថែមទៀតបានហោះឆ្លងកាត់ព្រំដែនហើយធ្លាក់ចូលទឹកដីថៃ។ ហេតុការណ៍នេះ បានបណ្តាលឱ្យពលករចំណាកស្រុកមីយ៉ាន់ម៉ាចំនួន៤នាក់រងរបួស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

យោងតាមរបាយការណ៍ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា សកម្មភាពប៉ះទង្គិចគ្នារវាងកងកម្លាំងប្រឆាំងរបបយោធា និងយោធាមីយ៉ាន់ម៉ានៅតែបន្តហោះឆ្លងកាត់ព្រំដែនជ្រុលចូលទឹកដីថៃជាបន្តបន្ទាប់។
ក្នុងនោះ គ្រាប់កាំភ្លើងធំធុនធ្ងន់ចំនួន ៥គ្រាប់បន្ថែមទៀតហើយ បានធ្លាក់ចំមូលដ្ឋានជនសុីវិលនៅព្រំដែនមេសូត ក្នុងខេត្តតាក ដែលបំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួន និងធ្វើឱ្យជនស៊ីវិល៤នាក់រងរបួស។ .jpg)
មេបញ្ជាការកងទ័ពភូមិភាគទី៣ របស់ថៃ លោកឧត្តមសេនីយ៍ឯក Worathep Boonya បានបញ្ជាក់ថា កងកម្លាំងថៃត្រូវបានបញ្ជាឱ្យបាញ់គ្រាប់កាំភ្លើងធំផ្សែងទំហំ ១២០ មីលីម៉ែត្រចំនួន ៤គ្រាប់ ដើម្បីជាការឆ្លើយតបវិញ បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំងនឹងរបបយោធា បាននាំនូវផលប៉ះពាល់របស់ន្រទេសថៃដូចខាងលើ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលការប្រយុទ្ធគ្នា រវាងកម្លាំងប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្លាយគ្រាប់ធ្លាក់ចូលដីថៃ។ ជាការឆ្លើយតប អាជ្ញាធរថៃក៏បានរឹតបន្តឹងសន្តិសុខ តាមបណ្តោយព្រំដែនMae Sotទាំងមូលផងដែរ។.jpg)
កាលពីសប្ដាហ៍មុន ការប៉ះទង្គិចគ្នាផ្ទៃក្នុងដ៏ខ្លាំងក្លារបស់មីយ៉ាន់ម៉ា បានបង្កការភ័យតក់ស្លុ.តដល់សិស្សានុសិស្សនៅក្នុងសាលារៀនថៃមួយកន្លែងនៅជាប់ព្រំដែនមីយ៉ាន់ម៉ា-ថៃ នាំគ្នារត់ប្រសាចទៅពួននៅកន្លែងសុវត្ថិភាព។ ក្រោយហេតុការណ៍នោះ យោធារបស់ថៃបានចល័តសព្វាវុ.ធមួយចំនួន និងដាក់ពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនត្រង់ចំណុចនោះ ដើម្បីពង្រឹងសុន្តិសុខ និងការពារសុវត្ថិភាពរបស់ប្រជាជនខ្លួន៕










