ទស្សនិកជនដែលតាមដានវិស័យប្រកួតសម្រស់មានការភ្ញាក់ផ្អើលព្រោះ កក្កដា សុភ័ណ្ឌ ស្ងាត់ៗស្រាប់តែតំណាងប្រទេសកម្ពុជាប្រកួតនៅប្រទេសព័រតូរីកូ ក្នុងនាមជា Miss Trans Star Cambodia 2025។ លើសពីនេះទៅទៀត កក្កដា សុភ័ណ្ឌ មានការប្រាស័្រយទាក់ទងនិងបង្ហាញក្តីស្រលាញ់ចំពោះអ្នកតំណាងថៃផងដែរ។

កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា កក្កដា សុភ័ណ្ឌ បានបង្ហោះវីដេអូមួយដែលបង្ហាញពីបេក្ខភាពតំណាងសហរដ្ឋអាម៉េរិក ខ្មែរ និង ថៃ ដោយនិយាយ Miss USA គួរឱ្យស្រលាញ់និងបានណែនាំ Miss Thailand ។ កក្កដា សុភ័ណ្ឌ បានបង្ហាត់អ្នកតំណាងថៃឱ្យនិយាយពាក្យជម្រាបសួរ ជាភាសាខ្មែរ ។ Miss Trans Star Cambodia 2025 ក៏បានបង្ហាញសេចក្តីស្រលាញ់ទៅកាន់អ្នកតំណាងថៃខណៈអ្នកតំណាងថៃឈ្មោះ Bianca Borrel បាននិយាយថាខ្មែរនិងថៃគឺជាមិត្តភក្តិគ្នា។ Miss Trans Star Cambodia 2025 និង Miss Trans Star Thailand 2025 ក៏បានថតរូបជាមួយគ្នា និងបានលេងទិកតុកជាមួយគ្នាផងដែរ។

យ៉ាងណាមិញ សម្រាប់ការតំណាងប្រទេសកម្ពុជារបស់ កក្កដា សុភ័ណ្ឌ នៅក្នុងការប្រកួត Miss Trans Star International នៅឯប្រទេសព័រតូរីកូ គឺមានមតិខ្លះរិះគន់ដោយពួកគេគិតថាមិនស័ក្តិសមក្នុងការស្ពាយឈ្មោះកម្ពុជាយកទៅប្រកួតនោះទេ។ យ៉ាងណាក៏មានមតិខ្លះលើកទឹកចិត្តទៅកាន់ កក្កដា សុភ័ណ្ឌ ខណៈ កក្កដា សុភ័ណ្ឌ បានបង្ហាញការតាំងចិត្តរបស់ខ្លួនថានឹងធ្វើឱ្យកម្ពុជាមានតែកិត្តិយសនិងកេរ្តិ៍ឈ្មោះដែលមានខ្លួនជាភេទទីបី។

គួរឱ្យដឹងថា កាលពីឆ្នាំ២០២៣ កក្កដា សុភ័ណ្ឌ បានចូលរួមប្រកួត Miss Queen Cambodia ដែលចូលដល់ Top8 ផងដែរ៕










