ទីបំផុតលោក Vitit Muntarbhorn ដែលជាជនជាតិថៃ មានតួនាទីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ( UN) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ទើបដាច់ចិត្តធ្វើសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ បន្ទាប់ឈរឱបដៃនៅស្ងៀមអស់រយៈពេលជាច្រើនខែ និងទទួលបានការរិះគ.ន់ថាអសកម្ម ពីសំណាក់លោក អ៊ិន តារា អគ្គរាជទូតខ្មែរប្រចាំអង្គការសហប្រជាជាតិ។
.jpg)
យោងតាមសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Vitit Muntarbhorn បានចេញមុខធ្វើសេចក្តីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសន្តិភាព និង វិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។ លោកថា ការអនុវត្តន៍មនុស្សធម៌គឺជាកត្តាចាំបាច់ ដែលត្រូវកាត់បន្ថយនូវភាពតានតឹង និងដោះស្រាយជម្លោះដោយសន្ដិវិធីស្របតាមច្បាប់អន្តជាតិ។
.jpg)
ទន្ទឹមនឹងការប្រកាសនេះ លោក Vitit បានថ្លែងចាត់ទុក កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ គឺជាការកសាងទំនុកចិត្តឡើងវិញនៃប្រទេសទាំងពីរ ហើយជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានភាពនៅព្រំដែន គួរតែទទួលបានជំនួយស្របតាមស្តង់ដារសិទ្ធិមនុស្ស។.jpg)
ការលើកឡើងរបស់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស ជនជាតិថៃរួបនេះ ធ្វើឡើង៥ថ្ងៃបន្ទាប់ពីទូតខ្មែរនៅអង្គការសហប្រជាជាតិ លោក អ៊ិន តារា បានរាយការណ៍ភាពអសកម្មទៅកាន់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Türk កាលពីថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងហ្សឺណែវ។
តាមលោក អ៊ិន តារា បានបង្ហាញលោកមានការសោកស្ដាយយ៉ាងខ្លាំង ដែលលោកVitit Muntarbhorn ក្នុងនាមជាអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បែរជាអសកម្មក្នុងការឆ្លើយតបចំពោះការបំពានតាមព្រំដែនមកជនសុីវិលកម្ពុជាពីសំណាក់យោធាថៃ។ លោក អ៊ិន តារា ព្រមានថា កម្ពុជានឹងចាត់វិធានការសមស្របផងដែរចំពោះភាពអសកម្មនេះ។.jpg)
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២១មក លោក Vitit ដែលទទួលការអប់រំនៅចក្រភពអង់គ្លេស និងជាសាស្ត្រាចារ្យផ្នែកច្បាប់នៅប្រទេសថៃ បានក្លាយជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដែលគួរតែមានភាពសកម្មក្នុងការឆ្លើយតបឆាប់រហ័ស នៅពេលកម្ពុជាទទួលរងនូវកាបៀតបៀនផ្សេងៗ។ 
ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលសកម្មភាពបំពានទាំងនោះត្រូវបានធ្វើឡើងដោយយោធាថៃ អ្នករាយការណ៍ពិសេសសញ្ជាតិថៃរូបនេះ បែរជាសម្ងំនៅស្ងៀមមិនឆ្លើយតបនឹងញ្ញត្តិណាមួយរបស់កម្ពុជាទាល់តែសោះ ជាហេតុនាំឲ្យមានការសួររកមុខពីសម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ ព្រមទាំងទទួលបាននូវការរិះគ.ន់ជាច្រើនថាលោកអសកម្មក្នុងការបំពេញតួនាទី៕










