ប្រទេសចិន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មនុស្សយន្តចិនអាចដើរបានចម្ងាយរហូតដល់ជាង១០០គីឡូម៉ែត្រក្នុង១ថ្ងៃដោយពុំឈប់តាមផ្លូវ រហូតដល់បំបែកកំណត់ត្រាពិភពលោក Guinness World Records គឺជាមនុស្សយន្តដើរឆ្ងាយបំផុត ។ នេះបង្ហាញពីបច្ចេកវិទ្យាកាន់តែទំនើបខ្លាំងឡើងរបស់ក្រុមហ៊ុនផលិតមនុស្សយន្តនៅប្រទេសចិន និងអាចអភិវឌ្ឍន៍បច្ចេកវិទ្យាខ្លាំងជាងនេះសម្រាប់ប្រកួតប្រជែងជាមួយមនុស្សយន្តផលិតដោយក្រុមហ៊ុនផ្សេងៗលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0NWFvzXIuFrOrpd8Fz6zV47_lsaP4YIFt7JYQChy9Qc9killHZBF2d10lkwHOZg7fodGJ-7K5JL7625A0NvtbJiOCOsu5H7RCR0Jj1LDMzVcOF_ToZBYSacnuETculDO21VE1c-gadjZzeRLmIZ9W2GfBEYR5nkYcSaB_IsFw4Kk3rf6ATOMnRnpzOxbz/s745/image_2025-11-26_11-23-21.png

ក្រុមហ៊ុនបច្ចេកវិទ្យាចិនឈ្មោះ AgiBot បានល្បីល្បាញលើពិភពលោក បន្ទាប់ពីក្រុមហ៊ុននេះផលិតមនុស្សយន្ត A2 អាចដើរបានចម្ងាយរហូតដល់១០៦គីឡូម៉ែត្រក្នុង១ថ្ងៃ ដោយចាប់ផ្តើមធ្វើដំណើរចាកចេញពីបឹងជិនជី ខេត្តជៀនស៊ូ ទៅកាន់ទីក្រុងសៀងហៃដោយជោគជ័យដោយពុំឈប់តាមផ្លូវ ។ នេះជាការបំបែកកំណត់ត្រាថ្មីក្នុង Guinness World Records សម្រាប់មនុស្សយន្តដើរឆ្ងាយបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjHshF_wdC6m91xVG4ygYoS6IvXe8oSEZeiTm0Cr4s57F8tsk4OdufkScp4WOKf5lbIimzPzvn92x2V4vlgX-_DT4O4uq7kPFxQKb1eI1iYwK78U3I2C5sKtpKwjgUeey8G7AFLk9oaiObMP4ug6i_qZq93Xn_q7HvCjPqwthIPJF25PSFlYVeMnsel-0A/s696/photo_2025-11-26_10-59-43.jpg

មនុស្សយន្តចិនអាចដើរឆ្ងាយដោយសារប្រព័ន្ធបច្ចេកវិទ្យាពិសេសផលិតឡើងដោយក្រុមហ៊ុន AgiBot ទើបធ្វើឱ្យវាផ្លាស់ប្តូរថ្មដោយខ្លួនឯងក្នុងអំឡុងពេលធ្វើដំណើរ ។ ក្រុមហ៊ុន AgiBot បញ្ជាក់ថា មនុស្សយន្តនេះគោរពច្បាប់ចរាចរណ៍គ្រប់ប្រភេទ និងដើរលើផ្លូវខុសៗគ្នា ទាំងផ្លូវកៅស៊ូ ផ្លូវរាបស្មើ ឬឡើងស្ពាន ដែលនេះបញ្ជាក់ពីមនុស្សយន្តមានសមត្ថភាពដើរតាមតំបន់នានាជាក់ស្តែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj65kTTSV15F3rtBN9CPr2QzqLp6UK1hTzYUoqXcQth_XmzZ86Oft15agHgzBHdf_kdIyMT7EdKuSyenGzbBdUSd05bfsoD9UcXn-QVsZICfwomUbPwBltW_rV0DMV1zXSbeNJLnI-zb0EhBq0vBHnFzu1L5PF13hGb-urzTYSc04KTuzvlHyFU8AbIMqd_/s1200/photo_2025-11-26_10-59-43%20(2).jpg

ពេលដល់គោលដៅ វានិយាយទៅកាន់អ្នកសារព័ត៌មានស៊ីនហួរថា ៖ «ការដើរនេះជាបទពិសោធន៍មិនអាចបំភ្លេចបាន និងត្រូវការស្បែកជើងថ្មី» ដែលការនិយាយនេះធ្វើឱ្យវាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ។ ភាពជោគជ័យនេះមិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាមនុស្សយន្ត និងថាមពលថ្ម ដែលអាចឱ្យវាដើរមិនឈប់ឈរ ហើយថ្ងៃអនាគត វានឹងមានតួនាទីសំខាន់ក្នុងការងារដឹកជញ្ជូន ត្រួតពិនិត្យ ឬជួយសង្គ្រោះជីវិតមនុស្សនៅកន្លែងគ្រោះថ្នាក់ ព្រមទាំងបង្កើនប្រសិទ្ធភាពការងារច្រើនផ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimHrDTRjCIlr2sDo32-vLwQR0Dsg3-D28FN4hYBuG0PojNBAZUYXlTqwO7Zd-K_MJ-XNh4VRarpFhCb6OmMnKflbywdXual-24Uvo6pqtHi7KdsEckcbqisUD2UkJ068ktGAKR6I6Qul7Tzcj9d8iQS4Gakk8tVgll3MeMH2wfuFBveF6djVHYTxjss1mF/s1280/photo_2025-11-26_10-59-44.jpg

ការដើរផ្លូវឆ្ងាយរបស់មនុស្សយន្ត A2 មិនត្រឹមតែបានបំបែកកំណត់ត្រាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែការរីកចម្រើនរបស់បច្ចេកវិទ្យាមនុស្សយន្តអាចប្រើប្រាស់ជាប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃ និងឧស្សាហកម្ម ។ អនុប្រធានក្រុមហ៊ុន AgiBot និយាយថា ការធ្វើដំណើរក្នុងចម្ងាយផ្លូវឆ្ងាយនេះពិបាកណាស់សម្រាប់មនុស្សធម្មតា ប៉ុន្តែមនុស្សយន្តអាចធ្វើបាន ។ នេះបញ្ជាក់ពីបច្ចេកវិទ្យាខ្ពស់របស់មនុស្សយន្តក្នុងផ្នែកពាណិជ្ជកម្ម ដោយសារវាអាចដើរតាមផ្លូវចង្អៀត និងដឹងពីពេលវេលាយប់-ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4iwQQe1H8CvTMYSO7r9NZwfsTObAvs8ePTaiwIxiIbuvZHYNRn0HepXbF4PnWxh5hFrtf-wbEcZrqnIIinEdquOEkE08AqRh1Pah4dHtJVwuvXzgpVtyqgdGypTKsimzMmHZD-Xd-z2GOdAaQw7IE3xQcwRalPTQKSxgjIGw91ovgz4zyvM5HvTnmZrJw/s1920/image_2025-11-26_11-23-20.png

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងមក មនុស្សយន្ត Tien Kung Ultra ផលិតដោយក្រុមហ៊ុននៅទីក្រុងប៉េកាំង បានរត់ប្រណាំងម៉ារ៉ាថនក្នុងចម្ងាយ២១គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ២ម៉ោងនិង៤០នាទី ៕