កងកម្លាំងសន្តិសុខថៃជាច្រើននាក់ បានព្យាយាមទប់ស្កាត់ និងរារាំងបុគ្គលជ្រុលនិយម វិរៈស៊ុម ខ្វាឃីត និងបក្ខពួក ក្រោយពួកគេបាននាំគ្នាព្យាយាមសម្រុកចូលទៅក្បែរភូមិព្រៃចាន់ និងភូមិជោគជ័យដើម្បីធ្វើសកម្មភាពឈូសឆាយដី និងបណ្ដេញពលរដ្ឋខ្មែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានថៃនាវេលាថ្ងៃត្រង់នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNQnEaR0nIrg08KMpm1BSEJOd_wNWEEkje1DZfODnZY-dPTx6-nILx8lbwbaXrfvsRvCDAV-l0rmCOXz9UvGVsnXAkekOhl1v0vkI8hsX2kmhO2MygtAjr74crzzwLi4jujQFtsRlzNEUv4X3wpiTA2n2p-oPi1UCqEJikaJJdX0rOW23AvIfsgpHsZ001/s1280/photo_2025-10-31_14-18-02.jpg
គិតមកត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ជនជ្រុលនិយម វិរៈស៊ុម ខ្វាឃីត និងបក្ខពួកប្រមាណ៥០ទៅ៦០នាក់ មានបើកទាំងត្រាក់ទ័រ និងអេស្កាវាទ័រ បានលើកប្រមូលផ្ដុំគ្នាធ្វើដំណើរមកតំបន់ព្រំដែនក្បែរចំណុចភូមិព្រៃចាន់ ក្នុងគោលបំណងធ្វើការឈូសឆាយដី និងបណ្ដេញពលរដ្ឋខ្មែរចេញពីតំបន់នោះ ប៉ុន្តែត្រូវបានកងកម្លាំងថៃជាច្រើននាក់បានស្ទាក់ជាប់ និងហាមឃា.ត់មិនឲ្យពួកគេមិនចូលទៅជិតពលរដ្ឋខ្មែរឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0x_URDlnNiIywVjnCIKdL-sHNo2rGxqqfUbrkF5SCNjlnrU281a3mYcmLpy7frHLPOlVcxP4jCW5ktloj4KG36rUxTjVhOONo11iLUjbTreDu26C77OwUUrJ5i-rpQPcZp9-VHhLVndO_21_y1KdGx2zmWvQ6exmT4MGHdMtUwOISoj56_mbn6yKFTzEJ/s1280/photo_2025-10-31_14-18-03%20(2).jpg
សកម្មភាពរបស់ក្រុមជ្រុលនិយម វិរៈស៊ុម ខ្វាឃីត នេះធ្វើឡើងបន្ទាប់ពីយល់ថា យោធាមិនអាចចាត់វិធានការដណ្ដើមយកដីពីខ្មែរបាន ដូច្នេះទើបគេលើកគ្នីគ្នាមកដើម្បីចាត់ការរឿងនេះដោយខ្លួនឯងផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj13_3bNWVvSmMwM22oSjJB7nO_n41ngrJ6jK8YVUt5-YFkDM7McREUq3utlilj9lWGFS72pFn0AgQI0_gikFnk0lfd2XcGN7FABidbgWwvWkLHxuwZyvN1C73txi3d0bNheP0mzycJmfK21Nx0fSs0hUoSd_86a9kK8qX-Y25irxN5SyU1GyndwtFhFOgy/s1280/photo_2025-10-31_14-18-03.jpg
តាមការប្រកាសរបស់បុគ្គលជ្រុលនិយម ខ្វាឃីត កាលពីម្សិលមិញនេះបាននិយាយនៅចំពោះមុខសារព័ត៌មានថា ទឹកដីនេះគឺជារបស់ថៃ ដែលពលរដ្ឋថៃខំទាមទារតាំងពីខែសីហាមកម្ល៉េះ។ ដូច្នេះយោធាថៃត្រូវតែបណ្តេញពលរដ្ឋខ្មែរចេញពីទឹកដីនេះឲ្យអស់ ទើបពួកគេឈប់តវ៉ា។ ហើយបើមិនអាចបណ្តេញពលរដ្ឋខ្មែរទេ យោធាគ្មានសិទ្ធិមកហាមឃាត់ខ្លួនទេ ពីព្រោះរដ្ឋាភិបាលថៃធ្វើខុសច្បាប់រហូតមក បើកងកម្លាំងថៃចង់ធ្វើខុសច្បាប់ដែរ គឺនៅថ្ងៃទី៣១ ខែតុលា ដឹងគ្នាមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqiE4b91Up9r0ddFL_tIVlsPONJSGIfVcSQiin5jrwRxZcBoBNzH2-cZOEvAHO87wAXfZoEkSxSTL7o8y9KqlUr6ym-x28qJdqrF1HR1U42tsY8mtOtyD7rYc8zhnXrGm7Yd5zEcRJWMAz7ok1hTt-CE-DMlNELu5y7WbUov8-lVqezFNNhSEQvxIGrrZi/s1280/photo_2025-10-31_14-18-02%20(2).jpg

ដូចដែលបានប្រកាសនៅវេលាថ្ងៃត្រង់ ថ្ងៃទី៣១ ខែតុលានេះ វិរៈស៊ុម ខ្វាឃីត និងបក្ខពួកដែលសុទ្ធជាប្រជានជនជ្រុលនិយមថៃ បាននាំគ្នាជាច្រើននាក់សម្រុកទៅអុកឡុកនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដើម្បីទាមទារយកទឹកដីពីពលរដ្ឋកម្ពុជាដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifZ80MSIOrDOudNjI1YGhS5MHaVcQi_EEjUS3tnWsfTxfaCjxdSbg6T164V3uuLDbbYZ-37AF34F3rn1JtNFxdSKp8kP4vOnAJ4ez8adqF_gDLfiVHy7sxXmuczyQMh0fuqjV134Hid2d8RRgRFmia6GyLGJ9YoZeHtGgTiwzICyba0A5VenO8wTi9Zc4T/s1280/photo_2025-10-31_14-18-01.jpg

ទោះជាយ៉ាងណា កងកម្លាំងកម្ពុជា ក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ ដើម្បីការពារប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ នៅក្នុងឃុំអូរបីជាន់ ស្រុលអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនថាក្នុងកាលទេសណាក៏ដោយ៕