កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរបានសាទរយ៉ាងខ្លាំងនៅពេលនាយករដ្ឋមន្រ្តីកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងសន្តិភាព នៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ីដែលមានប្រធានាធិបតី ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី។ ព្រឹត្តិការណ៍នេះបានជំរុញឱ្យពិធីការិនី សុភ័ក្រ កុសុម៉ា រំភើបចិត្តយ៉ាងខ្លាំងប៉ុន្តែនាងថាការពហិការទំនិញថៃនៅតែបន្ត។ ងាកមកកាន់តារាចម្រៀង កែវ វាសនា វិញក៏បានសន្យាដែរថាមិនជាន់ទឹកដៃថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSfwGH6iFVvSC3gaP5pXEb0QsdWynFUd62OupNi8smSBSOarHc1Vuf-ZmdIHdQaRs3wLrr41hO6Olzamj9DvtsW_Jh4nC1lU5DpOBgV4lZR7YNUMNhOdVnzHZ8UNC45q-iFdcBEROLJngabdHLcMlWeExyKtckj6JcZttnLYPRm8KK47URf9_lQJCOphSx/s2048/image_2025-10-27_13-40-21%20(2).png

អ្នកនាង កុសុម៉ា បានបង្ហោះនៅលើផេកធំកាលពីថ្ងៃទី២៦ តុលា ថា «ថ្ងៃនេះរំភើបដល់ស្រក់ទឹកភ្នែក ទីបំផុតប្រទេសដ៏ស្លូតត្រង់របស់យើងទទួលបានសុខសន្តិភាពហើយ។ សូមគោរពអរគុណនិងដឹងគុណថ្នាក់ដឹកនាំដែលលោកបានខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គដើម្បីរកសុខសន្តិភាពជូនប្រទេសជាតិ។ ពេលនេះលោកអាចសម្រាន្តលក់ស្រួលវិញហើយ បញ្ជាក់ ពហិការនៅតែបន្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj93IeNp2K_G04DlbdjPV08BVRMuN32JO_KueWhatMvcxJOrqhR2kVyW5kXCw1CXBq6b-giFL_hzV52_WJK_VgrL6vgzovOmqS4pdCN0BOL8U_QM8kWY9CKtI1TUA0ts3kSRdtKOU8PlsROVZh40Qqv0Qy1sa460fEEE31wGG67EZsUm5mxv8NE-fjQPHIt/s1440/image_2025-10-27_13-40-20.png

ខ្លឹមសាររបស់ សុភ័ក្រ កុសុម៉ា ដែលប្តេជ្ញាចិត្តចំពោះការពហិការទំនិញសៀមនេះបានធ្វើឱ្យពលរដ្ឋជាច្រើនទៀតបានបង្ហាញការគាំទ្រនិងតាំងចិត្តបែបនេះដូចគ្នាទោះបីជាស្ថានភាពពេលនេះប្រទេសទាំងពីរវិលទៅរកភាពប្រសើរ ប៉ុន្តែពួកគេមិនវិលទៅគាំទ្រផលិតផលថៃដូចមុនទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm7Rs9mbVFH8uqs9NJyxpGZsouFAg1igvcFax2XUwHv-Emj1T8qec6yz-RSwvT0IFlgfaH3z__GiNXfsmnFWM3CnGlS7RAm7CYTj9OiD47AXn4AJaeHrKGcmL442PyagBhyRJRTLsoSfxzdAWxbODkGISxoDpQtJEF_gj3E9IXwmAplKFmX_x-xvGsSz8i/s731/image_2025-10-27_13-40-19%20(2).png

ងាកមិនកាន់តារាចម្រៀងក្នុងទ្រនំសាន់ដេគឺ លោក កែវ វាសនា វិញបានសន្យាជាមួយនឹងទស្សនិកជនថានឹងមិនជាន់ទឹកដីថៃឡើយ។ នៅថ្ងៃទី២៧ ខែតុលា ម្ចាស់បទ«ចង់វិលរកសង្សារចាស់» បានបង្ហោះថា «ខ្ញុំមិនជោរទេនិយាយមែន ទោះបើកច្រកវិញក៏ខ្ញុំសន្យានឹងខ្លួនឯងហើយថាលែងជាន់ប្រទេសនោះទៀតសន្យាគឺសន្យា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZhUXDj8Q1nFvWYisfLdTLcHauXLShkJFxSyk-MP8Qvbf-yRhHkZFePFkPJI13IHiQDI77hHWSipSDz9pC5Pox1hzB5G27H6c4sX8lHF6zkWJ3gumTj3pwXMLQXnuCu7a1rnQWy0TEpNM3xx70CP0zjtTXSLALTiPT2yYUG508766OLCXr-Le44fA22-8_/s960/image_2025-10-27_13-40-25.png

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែពិធីការិនី សុភ័ក្រ កុសុម៉ា តារាចម្រៀង កែវ វាសនា ប៉ុណ្ណោះទេដែលជំរុញចលនាមិនគាំទ្រផលិតផលថៃនិងមិនជាន់ទឹកដីថៃតទៅទៀតទោះបីជាប្រទេសទាំងពីរមានស្ថានភាពល្អប្រសើរ ប៉ុន្តែសិល្បករនិងសិល្បការិនីជាច្រើនទៀតក៏បានបំផុសស្មារតីនិងប្តេជ្ញាចិត្តបែបនេះដូចគ្នា៕