វ៉ាសុីនតោន៖ ក្រោយបានជួបពិភាក្សាជាមួយមេដឹកនាំកម្ពុជា សហរដ្ឋអាមេរិក បានសម្រេចនឹងដកបំរាមការលក់សព្វាវុ.ធមកលើកម្ពុជា ព្រមទាំងប្រកាសថានឹងបង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាឲ្យសិក្សានៅ West Point និងយល់ព្រមបើកឲ្យរៀបចំ «សមយុទ្ធឆ្មាំអង្គរ» ឡើងវិញ ក្រោយខកខានមិនបានធ្វើអស់រយៈពេលជិត១០ឆ្នាំ។ នេះតាមសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាន នៅទីក្រុងវ៉ាសុីនតោន ថ្ងៃទី២៦ ខែតុលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu2YvUJh2CjFJj35u8sGv_sBx94Ay53mDwMzx_uZOnhy4zdm6KOKFuqS3_be42UzDP8v28t8ZMzYBEfP_erOAqugN3m8CssQcppXAYavkY_EoDkRGClaXxIz4NPCaFbksWvR_OWKQXXdSD1-rJJECSwiZyOu64cgkxBJxuTF763a52Esy8AShIdN_e4AdE/s1280/photo_2025-10-27_08-31-18.jpg
លទ្ធផលនៃជំនួបពិភាក្សារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេសុី ទទួលបានផ្លែផ្កាដូចជា៖

១. សហរដ្ឋអាម៉េរិក នឹងលុវចោលការហាមប្រាមល.ក់អាវុធ (The Arms Embargo) មកលើកម្ពុជា មានន័យថា សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រទេសកម្ពុជា អាចមានសិទ្ធិពេញលេញ ក្នុងការទិញគ្រឿងសព្វាវុធទំនើបៗ មកពីសហរដ្ឋអាម៉េរិក ក៏ដូចជា ប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកបាន។
២. សហរដ្ឋអាម៉េរិក-កម្ពុជា ភាគីទាំងពីរ បានឯកភាពគ្នា យល់ព្រមលើការធ្វើសមយុទ្ធការពារជាតិ «ឆ្មាំអង្គរ» ឬ (ANGKOR SENTINEL) រួមគ្នាឡើងវិញ ដោយលើកចុងក្រោយបំផុត ធ្វើឡើងនៅក្នុងឆ្នាំ២០១៧ ។
៣. សហរដ្ឋអាម៉េរិក នឹងបង្កើនកៅអីសម្រាប់យោធិនកម្ពុជា ទៅសិក្សានៅសាលាយោធារបស់សហរដ្ឋអាមេរិក ដូចជាសាលា West Point និង បណ្ឌិត្យសភាកងទ័ពជើងអាកាសអាម៉េរិក ដែលសុទ្ធតែជាសាលាយោធាដ៏ខ្លាំងពូកែរបស់អាមេរិក រួមទាំងការបណ្តុះបណ្តាលជំនាញយោធាជាច្រើនផ្សេងទៀតដល់មន្រ្តីកម្ពុជា។
៤. សហរដ្ឋអាម៉េរិក និងកម្ពុជា បានព្រមព្រៀងគ្នា ពង្រីកនូវកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងអង្គការឧ.ក្រិ.ដ្ឋ.កម្មឆ្លងដែន, អ្នកជួញដូរគ្រឿងញៀ..ន និងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៉ីនធើណេតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjq0pO27UpiDBMJ2MMv686LSxk3jIKu8es15yDlR12VQGCAIZCIm6zMlzZNAYVkFYuUn1FurwCOAwqtFnDYUwYycqJYvYl8o7sHjQtDmT_GC_-m69mzaff5gdcq1GbQMfPReY8x40p7sRYfsbZVrsqvQ5EPK8iBGu6smalaOcb_hp246qNQx9Pe4BwY3cI/s1200/photo_2025-10-27_09-03-53%20(2).jpg

ការសម្រេចខាងលើនេះរបស់អាម៉េរិក ត្រូវបានធ្វើបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពីភាក្សាគ្នាជាលើកដំបូង ហើយអាម៉េរិក កត់សម្គាល់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាលើការខិតខំប្រឹងប្រែង ដើម្បីសន្តិភាព និង សន្តិសុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKtjgQyDyXO1bT9DSquYdeCcb595PpD9cxdXwUp3_l7HRzmopgimWF5Zmll_qsd4rSLnat1FmRvZkiRXyFhMkciAHzcRPx1-SGA8KykCw71s0giQrTVhPID6mCnRzkWQ2qFuNQh_jTDl5oEZEKn70lQIP5BuzU0-2gH-IpgStfld29lTicVDb1YuIUMFdc/s1000/photo_2025-10-27_09-03-53%20(3).jpg

ជាមួយគ្នានេះដែរ វាចាត់ទុកថាជាការបើកទំព័រសករាជថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ជាមួយនឹង «ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump» បន្ទាប់ពី កម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសម៉ាឡេស៊ី ជាផ្លូវការ នៅថ្ងៃទី២៦ តុលា ២០២៥នេះរួចរាល់ សហរដ្ឋអាម៉េរិក បានផ្តល់នូវអាទិភាពជាច្រើនបែបនេះ ដល់ប្រទេសកម្ពុជាយើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJwLV-SupfvifMWUla4DyT1HLX1satcRabocXIA1xTupuaFIeX3LLKP4b1ZSJvcoJ_t2B-OAhZcLxEalelCL2HGnPa0bdexmY9yytS-zQ89X_bF4WpdyfNdvc8w3HtRsjfgtR6Zd493z2xwx1wsi88dBo6UaR4h6WcZ_w2OuP5s2lR5XEQQtozo-Ir0b-a/s1280/photo_2025-10-27_09-03-53%20(4).jpg