ខេត្តស្រះកែវ៖ បើទោះជាស្ថានភាពបច្ចុប្បន្នរៀងស្ងប់ស្ងាត់ហើយក្ដី ប៉ុន្តែថៃនៅតែបន្តពង្រាយកម្លាំងមន្ត្រីត្រួតពិនិត្យហ្វូងមនុស្សប្រមាណ ៦,០០០នាក់បន្ថែម នៅភូមិណងចាន់ និងភូមិណងយ៉ាកែវ ក្នុងខេត្តស្រះកែវ ដោយអះអាងថាដើម្បីឆ្លើយតបទៅនឹងភាពចលាចលកាន់តែខ្លាំងឡើងនៅជុំវិញព្រំដែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4wxzosF3p82bhYfBEbxGh0_lMKg-LMLomoZOFKTyzduoqmAUxluBmmPzKmL1vxsTPcu0TCevYRr_358l-MxZXl69HUm4rCyuOldV7qVy06BKd4PTr_ZCS94F2Taw-p2md4FL7CuzRERdw_K7JYswwihiLftORGzV8SkeT53VTim2sCYwfT9eVpGIiS426/s1280/photo_2025-10-25_10-46-38.jpg
កាលពីរសៀលថ្ងៃសុក្រ ទី២៤ ខែតុលា ឧត្តមសេនីយ៍ឯក Siriwat Deephor អ្នកនាំពាក្យនគរបាលភូមិន្ទថៃ បានថ្លែងនៅក្នុងកិច្ចប្រជុំអគ្គស្នងការនគរបាលជាតិទាក់ទងនឹងការគំរាមកំហែងនៅតំបន់ភាគខាងកើត ដោយស្នើសុំការគាំទ្របន្ថែមពីមន្ត្រីត្រួតពិនិត្យហ្វូងមនុស្សចំនួន ៦,០០០នាក់ ក្រោយមានការរាយការណ៍ពាក់ព័ន្ធនឹងពលរដ្ឋមកពីប្រទេសជិតខាងថាបង្កភាពចលាចលនៅក្នុងតំបន់ណងចាន់ និងណងយ៉ាកែវ និងដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPHjIGUcrCfp37bXxXTUKh6GNxUh59j42khuEwga3_zSiuh2WG0NMQmobNmZp917UfyFRkVNAjzHSDfbxBV59Nj_6gpSF3u6Q7oM8HCSLo8bO0WVHNdUUX-FUsyrc6qetKdcznPZAV7-FKVDx6jkh73u-4avnfNgUY-EQLSnRJbQpi_JbWAIWR2j9EyExy/s1280/photo_2025-10-25_10-46-39.jpg

បន្ទាប់ពីការថ្លែងរបស់លោក Siriwat មន្ត្រីចំនួន ៦,០០០នាក់ ត្រូវបានដាក់ពង្រាយបន្ថែម ដើម្បីទប់ស្កាត់អំពើហិង្សាដែលអាចកើតមាន។ ការចល័តមន្ត្រីទាំងនេះទៅ គឺដើម្បីគាំទ្រដល់កងកម្លាំងសន្តិសុខក្នុងស្រុក ដោយសាររបាយការណ៍បានបង្ហាញពីការប្រមូលផ្តុំ និងភាពតានតឹងដែលពាក់ព័ន្ធនឹងពលរដ្ឋមកពីប្រទេសជិតខាង។ អគ្គស្នងការនគរបាលភាគខាងកើតថៃ បានធ្វើការត្រួតពិនិត្យនៅនឹងកន្លែង ដើម្បីវាយតម្លៃការត្រៀមខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsqyzXmSiOMwR-rbNk7nVGLXvRLMTM8-_yBEGFCJ12gYmmNmHGzcqqX809DTC8pblEhUdZAE5b4VSrsJwWSbtOLqx6E7VEPF10ZFl42KEsBGgTnUf3RZEqj3r8lKR0S6SYVczbtjK5PitWB_IlpHJEOK8l4ri8RfW1Qm_c0pi6HAK1eoHiP27t7ck-jm16/s1280/photo_2025-10-25_10-46-37%20(2).jpg
គួរជម្រាបថា ហេតុផលដែលភាគីថៃបានលើឡើងជុំវិញការបន្កើនកម្លាំងបង្ក្រាបនៅភូមិណងចាន់ និងភូមិណងយ៉ាកែវ ដែលនៅទល់មុខនឹងភូមិជោគជ័យ និងភូមិព្រៃចាន់ និងអះអាងថាមានភាពចលាចលដោយសារប្រជាជនប្រទេសជិតខាង ដែលចង់សំដៅដល់កម្ពុជានេះ គឺការលើកឡើងដោយមិនសមហេតុផលទាល់តែសោះ ខណៈស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់នោះមានសភាពស្ងប់ស្ងាត់ គ្មានការបង្កបង្កើនសកម្មភាពណាមួយដែលអាចចាត់ទុកថាជាការបង្កភាពចលាចលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5VFFY7DCQWkk0QKUr6zeI8MiYaHwwMveE3rYkF4SpOE5-VNAIbij9EFKbUsn7KBzTY2Ids6Q7Tzv-LHiRXXh-zTIW9ujViXYhfzQovqr9URcp4-9IGjOYevwCGlEcV6NoCxdXu-A7t0iRNxt30065teMTZYFciMTKR3tGbqEeNQkEW0M1kInV5HAeqWqf/s1280/photo_2025-10-25_10-46-37%20(3).jpg

កន្លងមក ពលរដ្ឋខ្មែរ និងកម្លាំងការពារសន្តិសុខខាងកម្ពុជានៅតំបន់នោះ តែងតែរក្សាភាពអត់ធ្មត់ជាអតិបរមា មិនដែលឆ្លើយតបដោយអំពើហិង្សា ឬការគំរាមកំហែងណាមួយដាក់ភាគីថៃនោះទេ បើទោះជាស្ថិតក្នុងស្ថានភាពតានតឹងយ៉ាងណាក៏ដោយ។ ផ្ទុយពីទង្វើរបស់ថៃ ដែលមិនត្រឹមតែរំលោ.ភបំពានចូលអធិបតេយ្យកម្ពុជា ទន្ទ្រានយកដីផ្ទះ ស្រែចម្ការបស់ពលរដ្ឋខ្មែរនោះទេ ថែមទាំងប្រើហិង្សាបង្ករបួសស្នាម និងធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ដូចជាការចាក់សម្លេងរំខានលាន់លឺខ្លាំងៗជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4o3tFN3FFL5zQp2a7u8jU5tLbBesX9ZSDel1UGGz4FtECIyDjXRH1wl6x_Z7wzsVIcNGos2zldWHFN3EVsfDb2FEUKgfWs0DyYZPWuoszB3lWxH2oqX8bSUZ2I062_KG6SzJbeWbexIJfr7V32nqo2Ny9-BM6vvfOWGu7qK3TJaWZnt_3yvyvkQ9L9ECK/s1280/photo_2025-10-25_10-46-37.jpg

យ៉ាងណាក៏ដោយ ក្រោយកិច្ចប្រជុំ JBC នៅម៉ាឡេសុីត្រូវបានបញ្ចប់ ភាគីកម្ពុជា.ថៃ បានសម្រេចសម្រួលថានឹងមានការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នរួមគ្នា ដោយកំណត់លើកំណាត់ខ្សែព្រំដែនអទិភាព ចន្លោះបង្គោលលេខ ៤២-៤៧ ព្រមទាំងកែសម្រួលនូវសកម្មភាពមួយចំនួនរៀងខ្លួន ដោយអនុលោមតាមមាត្រា ៣ នៃ MOU ឆ្នាំ ២០០០៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLhb16p54JZEOW_ViJ6hQgNknl_8YRaTVUbGeNFCj_Q7XHF-j9sJ9bMGMoAp_9vcBjWeR73VQsapS2Zo5jlQahVU-Cv-qnU1aTb6Nr2xSKKojoWzkeMBS1De8kZGd9rvwdsHletY8xkDk8OWeZ6EYXKKTJvms0mTeTkBZ3KNTfDz29Ez9FI7TFlpqNSbQ-/s1200/photo_2025-10-25_10-46-38%20(2).jpg