ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី២បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ និង អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានជូនពរនិងរំពឹងទៅកាន់ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ នៅក្នុងការតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិលើទឹកដីប្រទេសថៃ។.png)
កាលពីថ្ងៃទី២២ ខែតុលា បណ្តាញសង្គមហ្វេកប៊ុក និង Instagram អង្គការ Miss Universe បានបង្ហោះអបអរសាទរម្ចាស់មកុដ Miss Universe Cambodia 2025 ដែលប្រកួតកាលពីកន្លងមកនេះដែលជ័យជម្នះគឺបានទៅលើ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា។ អង្គការនេះបានពណ៌នាពី ហ្វីយ៉ាតា ជាមួយនឹងការឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត និងបេះដូងកម្ពុជាហើយបោះជំហានទៅមុខដោយទំនុកចិត្ត និងបន្តលើកទឹកចិត្តពិភពលោក។

ក្រោយពីស្ថាប័ន Miss Universe បង្ហាញពីអ្នកតំណាងកម្ពុជានៅលើគេហទំព័រផ្លូវការបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តដោយបានបញ្ចេញមតិល្អៗជាច្រើនបង្ហាញការអបអរចំពោះ ហ្វីយ៉ាតា។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង អ៊ិន លក្ខិណា បានចែករំលែកបន្តនិងបង្ហាញការអបអរផងដែរ។
ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសរសេរថា «ទៅចូលថប់នៅលើទឹកដីថៃឡែនឱ្យមើលមួយ ឱ្យស្គាល់ថាបវកញ្ញាខ្មែរខ្លាំងមិច»។ ងាកមក អ៊ិន លក្ខិណា វិញបានសរសេរថា «Cambodia នារីរឹងមាំនឹងទៅកាន់ឆាកអន្ដជាតិនាពេលខាងមុខនេះ សូមអោយដំណើររបស់បងទទួលជោគជ័យ ខ្ញុំពិតជាមានមោទនភាពចំពោះបងស្រីណាស់»។.png)
គួរបញ្ជាក់ផងដែរថា ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា MUC07 បានគ្រងមកុដ Miss Universe Cambodia 2025 កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ ដ្បិតថាថៃជាម្ចាស់ផ្ទះរៀបចំក្នុងឆ្នាំនេះ ហើយនៅមានអ្នកចង់បង្អាក់ដំណើរក្តី ប៉ុន្តែ ហ្វីយ៉ាតា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំនឹងចូលរួមប្រកួតមិនឱ្យបាត់ឈ្មោះ Cambodia នៅលើឆាកអន្តរជាតិឡើយ។ រូបនាងនឹងត្រូវចេញទៅប្រកួតនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ៕










