ទីក្រុងហ្សឺណេវ៖ ឯកឧត្តម អ៊ូច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានធ្វើការទាត់ចោលទាំងស្រុងចំពោះការចុះផ្សាយរបស់កាសែតថៃ The Nation ថាគណៈប្រតិភូកម្ពុជាសុំពន្យាពេលកិច្ចប្រជុំទ្វេភាគី ដែលបានគ្រោងទុកជាមួយគណៈប្រតិភូថៃក្នុងកិច្ចប្រជុំលើកទី ១៥១ នៃមហាសន្និបាត IPU។ លោកបានបញ្ជាក់ថា កម្ពុជាគ្មានគម្រោងណាមួយក្នុងការជួបប្រជុំគ្នាទ្វេភាគីជាមួយថៃនៅទីនេះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimUPQvzZTar8UzyrmTXhL4TfKW0pN_xI7EdKt_FmxPZ_k-BT_V_YLsKo51hohe8eZTpKKkasIMhW8Wf8UvwEpUDYD6hxdEj-D60upDKtzVLBpuWdNZ9127imkSK4ji32g1cCxhwe2w1S4aa5jwpxmmeVRmznIBwem_ZzbpzZprroE3oXH5P9hHnbHA4BX6/s640/photo_2025-10-22_09-12-56%20(2).jpg
តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ពីទីក្រុងហ្សឺណែវ ប្រទេសស្វុីស ក្នុងឱកាសទៅចូលរួមកិច្ចប្រជុំមហាសន្និបាត IPU នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានថ្លែងថា៖ ការផ្សព្វផ្សាយរបស់កាសែតថៃ The Nation គឺគ្មានការពិតទាំងស្រុង គណៈប្រតិភូកម្ពុជាគ្មានគម្រោងណាមួយដែលបានរៀបចំឲ្យមានការជួបប្រជុំគ្នារវាងគណៈប្រតិភូកម្ពុជា និងគណៈប្រតិភូថៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpFahz7dZCXypEYHIySns1T2kc8z5NuE3AM8LFo8nQkt8LbTXO8cGAjbvd0M-h4wWEYr5Tc6rDGK1uF_IPHYpgTaOX7wWkUt6qPMVTWvhnLTFJdWOpc030EB-Au1AJ9BmO29FENTjXM8oLFKGQZzHzb5ds9-Ixej0T07MKeR7XIIfjdCjv6z-ID48eMIq3/s700/photo_2025-10-22_09-12-56.jpg

ឯកឧត្តមបានបន្ថែមទៀតថា ការផ្សព្វផ្សាយរបស់កាសែត The Nation គឺជាការបំភ្លៃដើម្បីបង្កើតឲ្យមានរឿងរ៉ាវយល់ច្រឡំគ្នា និងបង្កជាបញ្ហា ប៉ុន្តែតាមការពិតគ្មានរឿងអ្វីទាល់តែសោះ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែតួនាទីរបស់ឯកឧត្តមដែលជា «អនុប្រធានទី១» ព្រឹទ្ធសភាកម្ពុជា ក៏កាសែតមួយនេះសរសេរមិនត្រូវ បែរជាដាក់ថា «អនុប្រធានទី២» ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0FYOhsfk7sk9KQJbuhx7ftb7Tn8SieplQLlcNp7Ho_8tl97qx51LO8wD3K4bPz2CJ-hNLI5012UNpsHP_3CQrtAjHhO0_chMLIBZbRT3uFbAeaIDlFN9XSBo9ymnzYJ56xS2ULt7jjVkXNKJch1DLbMFBaByPcSiHUyAPNagFuglK1lKm20vJozOKULy8/s711/photo_2025-10-22_09-14-08.jpg

គួរជម្រាបថា ការចេញមកបញ្ជាក់របស់ឯកឧត្តមដូចខាងលើនេះ គឺបន្ទាប់ពីសារព័ត៌មានថៃ ដែលមានជាពិសេសកាសែត The Nation បានចុះផ្សាយព័ត៌មានដែលមានខ្លឹមសារប្រឌិតថា «គណៈប្រតិភូសភាកម្ពុជា បានពន្យារពេលកិច្ចប្រជុំទ្វេភាគី ដែលបានគ្រោងទុកជាមួយគណៈប្រតិភូថៃ ក្នុងកិច្ចប្រជុំលើកទី ១៥១ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ដោយមិនប្រាប់ហេតុផល និងគ្មានកំណត់» ទាំងដែលជាក់ស្ដែងកម្ពុជាមិនដែលមានគម្រោងជួបប្រជុំទ្វេភាគីជាមួយថៃ ក្នុងមហាសន្និបាត IPU នេះទាល់តែសោះ៕