ប្រទេសថៃ ៖ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃបានសម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ ក្រោយតុលាការធម្មនុញ្ញទម្លាក់តំណែងដោយសារការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ លោកស្រីនឹងរៀបចំកិច្ចប្រជុំសមាជិកសភាគណបក្សភឿថៃ និងគណៈកម្មការដឹកនាំបក្សនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដើម្បីបញ្ជាក់ពីទិសដៅរបស់គណបក្ស និងកំណត់ថ្ងៃជ្រើសរើសប្រធានគណបក្សថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1WzsiXtEiYyj-0UfgGYJ-7MLq40fPwCIjS7ds-EcRlBXJdjfRtAc8j1TKdAp_tkJm6TiniaTuQ5Z6erFaoQDuevYBfAHXQLnAr4AqxC0WlgtstfDMAQEgtwg7KJPmRUDUe05dGEO81NSnShJrZ31fuEwc3CCOz-s2Eb7NLEGYeAak6BqSvdj1cfbkbv1r/s2048/image_2025-10-22_09-13-37.png

លោកស្រី ផេថងថាន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សភឿថៃបាបកំណត់កិច្ចប្រជុំសមាជិកសភាគណបក្សភឿថៃ នាវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលានេះ ដើម្បីឱ្យសមាជិកសភាគណបក្សភឿថៃជ្រាបពីលោកស្រីលាលែងពីប្រធានគណបក្សភឿថៃ ។ បន្ទាប់មក នាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល លោកស្រីនឹងដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំបក្សដើម្បីពិភាក្សាពីការជ្រើសរើសប្រធានគណបក្សថ្មី និងរៀបចំគណៈកម្មការដឹកនាំបក្សថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdJW_fAb7WepE7RknDp5014Etsj5htSn6kVG86yZpi5582f78ynTdrLfxEbusqISrBQS7IQ0uj8j7ttD6W9W7Ri1YkBKDzr8XglsQOcinPe8mJesJ43UerbOwWMif6qOpYutaUt8LHlMyB8FFa0RKn1-QE3psvRMxVZIGgKmd3vZJjZcRz1GdpyWOAhazF/s1480/image_2025-10-22_09-13-38%20(2).png

មូលហេតុដែលលោកស្រី ផេថងថាន លាលែងពីប្រធានគណបក្សភឿថៃ ដោយសារតុលាការធម្មនុញ្ញបានសម្រេចកាលពីថ្ងៃទី២៩ ខែសីហា កន្លងមក ឱ្យលោកស្រីចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ពីព្រោះខ្វះខាតគុណសម្បត្តិជាអ្នកដឹកនាំ និងបំពានសីលធម៌យ៉ាងធ្ងន់ធ្ងរក្រោយការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU7MAlw9ShRma7P4y9lRnOSk7KTV9kSWnmVVFvyoGr5TXHfd6L08eZrIinjoQtLawbmCuGSRPwCD7hxSazbf5vKkFwS1brIk2lr6-RnkxrgO_CRhpMnfw4MkASNA6nMWf-uxySMSA-jkmAJytL5r7jcg07ZgucUPJhvjAjCKl3aDbck0MYfkJMCDhpPttE/s900/image_2025-10-22_09-13-38.png
យោងតាមប្រភពជិតស្និទ្ធ ការសម្រេចចិត្តលាលែងពីប្រធានគណបក្សភឿថៃរបស់លោកស្រី ផេថងថាន ដោយសារបារម្ភពីផលប៉ះពាល់ចំពោះអនាគតគណបក្ស បើលោកស្រីនៅតែបន្តតំណែងនឹងធ្វើឱ្យស្ថានការណ៍នយោបាយទន់ខ្សោយទាំងផ្ទៃក្នុង ទាំងក្រៅគណបក្ស ។ ហេតុនេះ លោកស្រីចង់បង្ហាញពីការទទួលខុសត្រូវ និងបើកឱកាសឱ្យគណបក្សដំណើរការទៅមុខយូរអង្វែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhnAi46vrQjmuvG_LUljYMCsdki0lVVmBCKGimR2bM7kd4Zm3v46obrBOP30DsXXq11L8ZV3d-g-GSqW9NwhyWx3Cyaf8Af5P6727kfJGgKl0noRyekIBPw3Ya-yuMPfCS6X-iYGq2GVAAUCxc_7HDIDKEQXvdjc5KAnqe4ysYd4HWYO5vI1Ua89_VmI1Z/s1920/image_2025-10-22_09-13-39.png
គួរបញ្ជាក់ថា ក្នុងអំឡុងពេលកាន់តំណែងជាប្រធានគណបក្សភឿថៃ លោកស្រី ផេថងថាន បានស្តារមុខមាត់គណបក្សដោយទាក់ទាញចំណាប់អារម្មណ៍ក្រុមយុវជន បង្កើតនយោបាយថ្មីៗ និងព្យាយាមបំពេញការងារសង្គម ។ ប៉ុន្តែលោកស្រីប្រឈមនឹងការដាក់សម្ពាធពីផ្ទៃក្នុងគណបក្ស ពលរដ្ឋ និងអ្នកនយោបាយនៅទូទាំងប្រទេស ដោយសារការបែកធ្លាយកិច្ចសន្ទនា ដោយលោកស្រីនិយាយថា មេបញ្ជាការយោធភូមិភាគ២ ប៊ុនស៊ីន ផាកក្លាង មានគំនិតផ្ទុយគ្នាពីរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRtQP0wn8Wlzob8MyTRAxmDrkLsrMHl9iWl0EomZj0L6xTvAuuCOQmQ9j71uhStKINE50XLuomqXDTY-TC5sDQ9pVXNtjXxVJpSbQyjShaoGYeXPD66rSTTVVXzkRE6lkvhIYqFInbwH8DLvCU48IJKYlzSORrQcFa0miScwBgmuLf2kxFKFvL3acIeYaO/s1740/image_2025-10-22_09-13-35.png

សម្រាប់កិច្ចប្រជុំនៅថ្ងៃទី២២ ខែតុលានេះ រំពឹងថា នឹងមានការតែងតាំងប្រធានគណបក្សស្តីទី មុនពេលជ្រើសរើសប្រធានគណបក្សថ្មីនាពេលបន្ទាប់ ។ ការលាលែងរបស់លោកស្រី ផេថងថាន គឺជាការផ្លាស់ប្តូរយ៉ាងសំខាន់របស់គណបក្សភឿថៃ ដែលអាចប៉ះពាល់ដល់គោលដៅ និងយុទ្ធសាស្ត្រនយោបាយនាថ្ងៃអនាគត ហើយសង្គមនយោបាយថៃកំពុងតាមដានយ៉ាងដិតដល់ថា តើគណបក្សភឿថៃនឹងក្លាយទៅជាបែបណាក្រោយការលាលែងរបស់ប្រធានគណបក្ស ៕