កូនខ្មែរពិតជាមានសមត្ថភាពពិតៗដោយកាលពីពេលថ្មីៗនេះ រ៉េននី ដារ៉ា ដែលជា Influencer មានប្រជាប្រិយភាពបានបង្ហាញថាលោកទទួលបានចំណាត់ថា្នក់លេខ៣ ក្នុងកម្មវិធី All Star Influencers Award 2025 ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី។ អ្វីដែលកាន់តែពិសេសចំណាត់ថ្នាក់នេះបានធ្វើឱ្យខាងកម្ពុជាយកបានលេខ៣ក្នុងចំណោមអ្នកចូលរួមរហូតដល់១២០នាក់។
Influencer រ៉េននី ដារ៉ា បានបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមថា «Cambodia គ្មានអ្វីដែលយើងមិនអាចធ្វើបានទេឱ្យតែយើងខំប្រឹង ជឿជាក់ទៅលើខ្លួនឯង ហើយធ្វើអ្វីដែលដែលយើងស្រឡាញ់ យើងនឹងទទួលបានជោគជ័យនូវអ្វីដែលយើងប្រឹងនៅថ្ងៃណាមួយ»។ លោកបានបង្ហោះទៀតថា «អរគុណពុកម៉ែបងប្អូនសម្រាប់ការគាំទ្រខ្ញុំតាំងពីពេលខ្ញុំចាប់ផ្ដើមរហូតមកដល់ពេលនេះហើយខ្ញុំមិនធ្វើឱ្យពុកម៉ែបងប្អូនខកបំណងទេខ្ញុំពិតជាធ្វើបានហើយ។ កម្ពុជារបស់យើងឈរចំណាត់ថ្នាក់លេខបីក្នុងចំណោម Influencer អ្នកបង្កើតមាតិការហូតទៅដល់ ១២០ នាក់ មកពី១៥ ប្រទេស»។
តាមការបង្ហោះរបស់ Influencer រូបនេះចំណាត់ថ្នាក់លេខ៣គឺទទួលបានទឹកប្រាក់ចំនួន៣០០០ដុល្លារ និងដំណើរកម្សាន្តទៅទីក្រុងឌូបៃ។ គួរឱ្យដឹងថាចំណាត់ថ្នាក់លេខ១ គឺទទួលបានទឹកប្រាក់ចំនួន១៥០០០ដុល្លារ ចំណាត់ថ្នាក់លេខ២ទទួលបានទឹកប្រាក់៥០០០ដុល្លារនិងមានដំណើរកម្សាន្តទៅទីក្រុងឌូបៃដូចគ្នា។
សមិទ្ធិផលនេះបានជំរុញឱ្យអ្នកគាំទ្រជាច្រើនរួមទាំងអ្នកសិល្បៈមួយចំនួនសម្តែងក្តីអបអរទៅកាន់ រ៉េននី ដារ៉ា ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៤ រ៉េននី ដារ៉ា ក៏ទទួលបានពានរង្វាន់ HOFS នៅប្រទេសសិង្ហបុរី លើផ្នែក Lifestyle influencerផងដែរ។ មាតិការបស់ រ៉េននី ដារ៉ា គឺបង្ហាញពីដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ និង Lifestyle ផ្សេងៗ៕