ជាទូទៅមាត់របស់អ្នកអាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នករួចបាត់ទៅហើយ ហើយវាក៏រួមបញ្ចូលទាំងអណ្តាតផងដែរ។ អណ្ដាតមិនត្រឹមតែជាជីវ្ហាវិញ្ញាណមួយដែលមានសារៈសំខាន់ អាចឲ្យអ្នកទទួលដឹងគ្រប់រសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាសញ្ញានៃការព្រួយបារម្ភអំពីសុខភាពមួយចំនួនផងដែរ ប្រសិនជាមានការផ្លាស់ប្ដូរណាមួយ ដូចជាពណ៌ សណ្ឋាន ស្រទាប់ ឬរូបរាងជាដើម។ ដូចនេះ តើអ្វីទៅដែលអាចសម្គាល់បានថាអណ្តាតរបស់អ្នកមានសុខភាពល្អ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5QqHdqd1ypIpqZGOU9p_qCbkeSI3-W_ohQQzCoPYe_FYnWrKl8HRjKA-gQeSpG4BeZSBNBsh9u_4e3AZvCRnRUTlI1tJimK9HriYMnIo8FOklqA64eOYQPw6ov4OdjsrS2X8S4knlzG2KMGTEmGlH0sTRvf77dmXrXCwg3tclm-i-4GZlUdJjLy99ugN-/s1200/photo_2025-10-21_13-32-06.jpg

អណ្តាតដែលមានសុខភាពល្អ គឺមានពណ៌ផ្កាឈូកជាមួយនឹងផ្ទៃមានគ្រាប់តូចៗ។ គ្រាប់តូចៗនោះ គេហៅថា “papillae” ដែលជាផ្នែកតូចៗដូចជាគ្រាប់លើសាច់អណ្ដាត ដែលជួយឲ្យយើងអាចស្គាល់រសជាតិអាហារបាន។ផ្ទុយមកវិញ ប្រសិនបើមានការផ្លាស់ប្តូរណាមួយផ្សេងពីនេះអាចជាសញ្ញានៃបញ្ហាសុខភាព ឬជាសញ្ញាថាដល់ពេលដែលអ្នកត្រូវពិនិត្យលើសុខភាពមាត់របស់អ្នកហើយ។ យ៉ាងណាមិញ ការផ្លាស់ប្តូរខ្លះមិនបង្កគ្រោះថ្នាក់ឡើយ ខណៈពេលដែលខ្លះអាចជាមូលហេតុគួរឲ្យព្រួយបារម្ភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYNsv7NauZxaxJz4ragExHbPc_N0tJzFJK5nTd9GNeMO5Gtvon013khrercas9ZF_G99dw94dvSEb5vGApnwhsY-ImTpq3Ue4ngPM8P235JT4lxAimb1NNuHuqOrXPWipZhzjElrRBdEIW-AevOZDqUsJjDU2T-tm18pG-R7zsiqwVnfkYygNmcWCCDrhY/s1000/photo_2025-10-21_13-32-07%20(3).jpg ខាងក្រោមនេះ ជាសញ្ញាផ្លាស់ប្ដូរមួយចំនួនដែលបញ្ជាក់អណ្ដាតរបស់អ្នកមានបញ្ហា ត្រូវទៅពិនិត្យជាបន្ទាន់៖

១.ពណ៌៖ ប្រសិនបើអណ្តាតមានក្រហម វាអាចបង្ហាញពីកំដៅក្នុងរាងកាយ ដូចជាគ្រុនក្តៅ ឬអតុល្យភាពអ័រម៉ូនជាដើម។ បន្ថែមពីនេះ អណ្តាតដែលមានពណ៌ផ្កាឈូកស្លេកអាចជាសញ្ញានៃកង្វះវីតាមីន ប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬកង្វះថាមពលក្នុងខ្លួន។ យ៉ាងណាមិញ អ្វិដែលគួរឲ្យព្រួយបារម្ភ គឺនៅពេលអណ្តាតប្រែជាពណ៌ក្រហមបែកស្វាយ ដែលជាសញ្ញាបង្ហាញថាអាចមានការរលាក ឬមានការឆ្លងមេរោគក្នុងខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfWNpxEuIuMKSeGFg5JZsAb4jGqAj1RkYBWnTYoJvuHPXYqsDjJX84dopH_2UieeTUiSfmoGTgmPIhiFkGglOpzAJ7qo-ozh7tL21FgfXTs_1wSHNXiZJCAzqbXb4QrzV1O1mAw78Wo4aWo9A2GPMh2TZK5VUb5ae2YJOsyfu5f7CDk8eJ55CfMKSNHb-N/s1024/photo_2025-10-21_13-32-07.jpg
២.ស្រទាប់៖ ស្រទាប់អណ្ដាតក្រាស់ខុសពីធម្មតា គឺឆ្លុះបញ្ចាំងពីសុខភាពពោះវៀនមិនល្អ ឬបញ្ហារំលាយអាហារ។ ប្រសិនបើវាមានស្រទាប់ឡើងពណ៌លឿង បង្ហាញថាអ្នកអាចមានការឆ្លងមេរោគនៅក្នុងខ្លួន ប៉ុន្តែប្រសិនបើវាប្ដូរទៅជាពណ៌ប្រផេះ ឬខ្មៅ នេះអាចបង្ហាញថាអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហាររយៈពេលវែង ឬមានអ្វីមួយខុសឆ្គងចំពោះសុខភាពរាងកាយរបស់អ្នកហើយ។ ម៉្យាងវិញទៀត វាអាចបង្ហាញថាអ្នកមានចរន្តឈាមមិនល្អ ឬអាចឆ្លងមេរោគផ្សិតហើយ ប្រសិនបើស្រទាប់អណ្ដាតឡើងពណ៌សក្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6wV9nTJBVnNLf3SxOqTv7urNjr5CQs4FpkAiQHb3026ayOF47hDN5jbIh6LTEX2OWDZsEtj8-AjuuRgIiF8EPC2Vpj0kQFgIqmkBW16zJF6EAk_w5eiGukj0g_zW10bv5RmWCM98YvpDLvuwZoNz6o3mp0KbXyrKtjDhzCCpPExc8I7oTzxJY4U0SBvQm/s800/photo_2025-10-21_13-32-06%20(2).jpg

៣.រូបរាង៖ ប្រសិនបើអណ្តាតហើម ឬមានស្នាមធ្មេញជុំវិញ (scalloped edges) វាអាចបង្ហាញពីការស្រូបយកសារធាតុចិញ្ចឹមមិនល្អ។ ចំណែកអណ្តាតមើលទៅស្តើងខ្លាំងអាចជាសញ្ញានៃការខះជាតិទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisYUeW-CPk3UtY0t0av2EIz_qZaO5xu9ISExYThfCHdVD0Ml_pcgPFSnrdnGunjPYqnvDUSMT5ydm2XQAig071jcdZA-VUmuuJrq6h0R_qnNUKQ5YzB2yk0d8gbc24ZgKC4BfWnxvnFTgCRHBwO1RWYHuB8atoOOWpZ1Wanit4QaFtaYbwrseEH3ocNr0a/s840/photo_2025-10-21_13-32-06%20(3).jpg
ដូច្នេះ គួរយកចិត្តទុកដាក់សម្អាតអណ្តាត និងសង្កេតវាជារៀងរាល់ថ្ងៃនៅមុខកញ្ចក់ ប្រសិនបើពិនិត្យឃើញថាមានអ្វីខុសប្រក្រតីច្រើនថ្ងៃ គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីអាចអ្នកព្យាបាល ឬបង្ការទាន់ពេលវេលា ជៀសវាងការរីករាលដាលធ្ងន់ធ្ងរ ដែលធ្វើឲ្យខាតបង់ទាំងពេលវេលា និងថវិកាសម្រាប់ព្យាបាល៕