ទោះបីជាមានរឿងអាស្រូវកក្រើកយ៉ាងណាទស្សនិកជនកម្របានឃើញតារារ៉េប វណ្ណដា ចេញមកតបតបង្ហោះអ្វីនោះទេក្រៅពីកន្លងមកនេះធ្លាប់ទម្លាក់បទចម្រៀង Diss Track ។ ជាក់ស្តែងចុងក្រោយនេះ វណ្ណដា ក៏ត្រូវបានគេលើកឈ្មោះមកនិយាយជាប្រធានបទយ៉ាងផ្ទុះកក្រើកដូចគ្នាប៉ុន្តែទស្សនិកជនបែរបានឃើញ វណ្ណដា និងអ្នកមានគុណរួមទាំងគូរបស់លោកចូលរួមពិធីបុណ្យកឋិនទានទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiX0EA24mQRsWsvOEzWkIKtqGCwXfSfn0B2LtEQQla0VOTw4N2UF3ok_MamIP6pXzsnn0NyV8xTE1tAD-suePP_wlN-G_EAeMV1FV0b5WJvI3ydr6Kns7U4QIuAcdR55r5z3xUGzv1W0Wv2D1kMNvEHagWUbZ8UlpRKGsbHxIbbx3uKqfLIju2iyWqRMwy/s2048/image_2025-10-21_09-39-50.png
កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកមានការចែករំលែកជាច្រើនវីដេអូពីតារារ៉េប វណ្ណដា និងក្រុមគ្រួសាររួមទាំងគូស្នេហ៍ចូលរួមពិធីបុណ្យកឋិនទាននៅវត្តជម្ពូវ័ន(ហៅវត្តតាកុយ) ដែលស្ថិតនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ក្នុងទិដ្ឋភាពដែលចែករំលែកដោយអ្នកគាំទ្រ គេបានឃើញ វណ្ណដា ចូលរួមដោយសេចក្តីជ្រះថ្លា មានជាការសូត្រធម៌តាមលោកអាចារ្យនិងព្រះសង្ឃទៀតផង។ អ្វីដែលគួរឱ្យកត់សម្គាល់ គេបានឃើញកូនក្មេងជាច្រើននាក់ចោមរោមជុំជិតបង្ហាញការស្រលាញ់មកកាន់ វណ្ណដា យ៉ាងខ្លាំងដោយតារាចម្រៀងរ៉េបរូបនេះក៏បានឆ្លើយតបការស្រលាញ់វិញដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ7fqV2twMKQNFHqtoAEMKYWO5Z4wM-Q4qHDLmQtiOxAj7wESYStaeNb9fKc6tC0-3IaZYVQf6hjS22JOjAwhbARW_Cvt1j7Exje8t1FMIu-z2NIWWruor5FIHagY7dIp58BjgSJIoZpbXRaTexY02UZJuuxw6nrcAM6XNfk0DbAuZ0TTVqGp7xFOiKrN3/s2048/image_2025-10-21_09-42-04.png

គួរឱ្យដឹងថា កាលពីឆ្នាំមុន វណ្ណដា និងអ្នកមានគុណក៏បានមកចូលរួមពិធីបុណ្យកឋិនទាននៅវត្តខាងលើនេះផងដែរ ប៉ុន្តែលើកមុនមិនមានវត្តមាន ឡូរីន នោះទេប៉ុន្តែឆ្នាំនេះ អ្នកទាំងពីរបានមកជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJC_MIoHm3ry_QnL-zy-Y-bXhUF9XZuIxJQ_BcFKIr_YWmmJsZARroJt_sXgm6FEV0kAg80PfzxWHjjLEK3_s0EcgGFoQ1IURzSXR9CaKylSFfOtQZsT_YSRqlXlULm9ZWWkj7V3wimjSQcr4EslfoPQB2poHPGpSxfe6yP0e80r16uzWKratG9TuBTKEZ/s1280/image_2025-10-21_09-39-57.png
សកម្មភាពរបស់ វណ្ណដា ដែលឧស្សាហ៍ជ្រះថ្លាជាមួយនឹងការធ្វើបុណ្យនេះដែរ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិកោតសរសើរតារាប្រុសរូបនេះជាច្រើន។ អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិថា «កូនប្រុសល្អ កុំខ្វលរឿងមិនល្អ ធ្វើបុណ្យសាងកុសលព្រះតាមថែ, កូនហ្នឹងពូកែធ្វើបុណ្យមែន…»៕