ថ្មីៗនេះអ៊ុយក្រែន បានស្នើសុំអាមេរិកផ្តល់ជំនួយមីសុីល Tomahawks ដើម្បីតទល់ជាមួយរស្សុី ស្របពេលការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាជាមុន។
រុស្ស៊ីធ្លាប់បានព្រមានជាច្រើនដងប្រឆាំងនឹងការផ្តល់មីស៊ីល Tomahawks ណាមួយដល់អ៊ុយក្រែន ហើយការផ្តល់មីស៊ីលប្រភេទនេះទៅអ៊ុយក្រែនគឺជាការប្រកាសសង្រ្គាមជាមួយនឹងរុស្ស៊ី។
Tomahawks ជាមីសុីលរយៈចម្ងាយឆ្ងាយ ដែលក្នុងមួយគ្រាប់មានតម្លៃប្រមាណជា ១.៣លានដុល្លារ ហើយអាចបាញ់បានពីចន្លោះ១៦០០គីឡូម៉ែត្រ ដល់២៥០០គីឡូម៉ែត្រ។
ជាទូទៅ បើអាមេរិក លក់មីសុីលនេះឱ្យប្រទេសសម្ពន័្ធមិត្ត វាបំពាក់ក្បាលគ្រាប់ដែលមានសមត្ថភាពផ្ទុះខ្លាំងជាមីសុីលផ្សេងៗទៀត។ ប៉ុន្តែបើអាមេរិកប្រើប្រាស់ខ្លួនឯង មីសុីលនេះ នឹងត្រូវបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
ក្នុងករណីអ៊ុយក្រែនទទួលបានមីសុីល Tomahawks រុស្សុីនឹងដាក់ពង្រាយប្រព័ន្ធការពារមីសុីលជំនាន់ចុងក្រោយគេបំផុត S-500។
S-500 មានល្បឿន៩២០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចស្ទាក់ចាប់ឃើញមីសុីលក្នុងចម្ងាយ២០០០គីឡូម៉ែត្រឯណោះ៕