ប្រទេសថៃ ៖ អតីតមេបញ្ជាការយោធភូមិភាគ២ថៃ ប៊ុនស៊ីន ផាកក្លាង បានបដិសេធមិនដកកងទ័ពចេញពីព្រំដែនកម្ពុជា-ថៃនៅតំបន់ដែលកងទ័ពថៃឈរជើងទេ បើអ្នកណាបញ្ជាឱ្យដកកងទ័ពចេញពីព្រំដែនត្រូវទទួលខុសត្រូវជាមួយពលរដ្ឋ ពីព្រោះមើលឃើញស្ថានការណ៍បច្ចុប្បន្ននៅតែតានតឹង ។ រីឯការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) គឺគ្មានប្រយោជន៍ និងសំណូមពរឱ្យពលរដ្ឋយល់ពីមេបញ្ជាការយោធភូមិភាគ២ថ្មីដែលទើបឡើងកាន់តំណែងមិនដល់១ខែ ជាមនុស្សមិនពូកែនិយាយដូចខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy65KAPoluRPXGUT_-OANGP9A8RY5ixHqpF9loVKnqB0SIG706qb2_VxtTrBUot2j7ScVZUR1mt-MbmnNKoxmI8ySpiitAmuKu3LrkQbkVsCAMgJnlgfNi4oaMkjTkmvEm04feCRfj7teRivyljeYtiKh2IGhAuLzjDlPkDrxh-e0tCAkKnzeeB03czeM3/s960/529962734_813204907700879_2994298163560366629_n.jpg

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការកងទ័ពជើងគោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ ដែលបច្ចុប្បន្នកាន់តំណែងជាអង្គរក្សពិសេសស្តេច និងជាទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោក បាននិយាយពីលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មីរងការរិះគន់យ៉ាងចាស់ដៃពីពលរដ្ឋថៃ គឺលោក វីរៈយុទ្ធ មិនពូកែទ្រឹស្តី ប៉ុន្តែដឹងតួនាទីការងារទាំងអស់ ។ លោក វីរៈយុទ្ធ ធ្វើការជាមួយខ្លួនរហូតមក ពេលកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា ក៏លោក វីរៈយុទ្ធ ចូលរួមប្រយុទ្ធនៅសមរភូមិមុខដែរ ប៉ុន្តែមិនផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwfWmjvI3jlD6wcHnYKsYxb7uWhsapGGyAtaP7aFZoFFDxHz33xOpGQAL5Xk_Wz6OooV3nr-pC3BGKi8-rx4nz-nbM_PgpqEfS6mwvlw3Fh7F_fLL5p443u3ewdnu1hEuKYd6sV5Ov9_bGcHJ__fsSmJ2Jyty6kP8j-KsDxkZgJyp3fkRx8oNZVyXC-FGh/s768/532185347_814647207556649_5406960367880274150_n.jpg

លោក វីរៈយុទ្ធ ទើបកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ថ្មីមិនដល់១ខែ ពេលខ្លះ ការនិយាយចេញមកទូលំទូលាយពេក ទើបធ្វើឱ្យពលរដ្ឋរិះគន់ និងយល់ន័យផ្សេង ។ ពេលនេះ លោក វីរយុទ្ធ ព្យាយាមចុះពិនិត្យមើកស្ថានការណ៍ព្រំដែនកម្ពុជា-ថៃញឹកញាប់ ប៉ុន្តែបញ្ហាខ្លះ ត្រូវរង់ចាំស្តាប់គោលនយោបាយពីថ្នាក់លើផងដែរ មិនមែនធ្វើតែម្នាក់ឯង ពីព្រោះវាប៉ះពាល់សន្តិសុខ សង្គម នយោបាយ សេដ្ឋកិច្ច មិនមែនប៉ះពាល់តែកងទ័ពទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHLOcri0sxVFSQXlpoEV0nJ0FZUCX8m7J5lcLQGKwm8Z1RpTlivvlV9hiUiLk74HrChfgRRqyAWK8rwtKpi2PC4t7AQmdp34MJVadNDHloqZPZ5FTtK-8PbeUd1axM03B9OsC09DvwrYrlqkzaMAo9EFNUkwDyla6inG6K16cwtsjqV4raDDWiB1_RXrH/s960/image_2025-08-07_14-57-42%20(2).png

ចំណែកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដែលមេបញ្ជាការយោធភូមិភាគ២ថៃមិនចូលរួមប្រជុំកន្លងមក ដោយសារមើលឃើញស្ថានការណ៍នៅតែតានតឹង បើជជែកគ្នា ក៏គ្មានប្រយោជន៍ដែរ ។ រីឯកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) គឺជាកិច្ចការរបស់រដ្ឋាភិបាល និងក្រសួងការបរទេស គឺក្រសួងការបរទេសទំនងជាមានគោលដៅច្បាស់លាស់ក្នុងការពិភាក្សាជាមួយកម្ពុជា ។ នេះបើតាមការលើកឡើងរបស់ ប៊ុនស៊ីន ផាកក្លាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy83PQD1Y5MUiT2vyTNsz_s7sxbp8yOlos5HmDHfpPc3kwGk2ER6SgQBLKiraV0dlUztAjv6BmZ9CIhH7e3yv32OFvIJE46igM8jnYS3hvTCqh-x9-P-ThHICFYnwD1W3hI8fkU8d-7wCNnkY_kipEk4-z1xvgLMqoMUtCcZra4ToXrN2g3GArVoAOhPr-/s1440/565764367_822099660622537_1624055467859607256_n.jpg

ដោយឡែក កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលភាគីថៃបានស្នើឱ្យកម្ពុជាយល់ព្រមតាមលក្ខខណ្ឌ៤ចំណុច រួមមាន ៖ ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-គ្រប់គ្រងតំបន់ព្រំដែន ទើបនាយករដ្ឋមន្ត្រីថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានអាស៊ានជាសាក្សី គឺបុគ្គល ប៊ុនស៊ីន គ្មានយោបល់អ្វីទេ ប៉ុន្តែស្នើឱ្យកម្ពុជាស្មោះត្រង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji1a3pIsAsLKKQ0CQUw3skSp5_OCSjP3oTPRTPcWzEwd7sZWtqXgara01LE3Vs3EmZeCjA_q8D1L4NtIStkKKy3JI-kbRU29ZNfNC0nQaLlGWJiRRQZJFVmchCNq6L9OoC8nEoqS_nkBvmGQJDvbT0ommKV9aUJgxDoKO5JTBspnHcq3MA9xnQjf0HJ4_j/s1440/569656431_822099693955867_1318664455742485375_n.jpg

ក្រៅពីនេះ ប៊ុនស៊ីន ផាកក្លាង ចង់ឱ្យកម្ពុជាដកពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយបុគ្គលនេះនិយាយថា ដោយសារកម្ពុជាអះអាងជាម្ចាស់កម្មសិទ្ធិលើប្រាសាទទាំង៣ និងតំបន់មុំបី ទើបថៃធ្វើសង្គ្រាមជាមួយកម្ពុជាកន្លងមក ថៃមិនទទួលស្គាល់ប្រាសាទទាំងនេះជារបស់កម្ពុជាទេ កម្ពុជាប្តឹងទៅតុលាការ ICJ ប៉ុន្តែថៃពុំទទួលអំណាចតុលាការ ICJ ។ បើកងទ័ពទាំងសងខាងត្រូវរ៉ូវគ្នាវិញ លុះត្រាតែដកកម្លាំងទ័ពទៅកាន់ទីតាំងចាស់ រីឯកងទ័ពថៃនឹងឈរជើងនៅទីតាំងដែលធ្លាប់ឈរជើង មិនដកថយទេ បើអ្នកណាចង់ឱ្យកងទ័ពថៃដកថយ ត្រូវសួរមតិពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRYFqiHdJ7NHSYxY1zOxWlGQSaJ51ncYTo-rNdS5eIuip-ehhVWLdiMIMAZdzrqWsqHcyhKNo_ONumyRlUahOPLm0aa5SQpa0jQMkwSUmJG29AbnSXHph-Jqcw00-7oUzcvESUteg2Z-4WmPhsCxJsUWRppy-d-15KnYV6vNEoTXthoGDk_MN4aYHdJSXR/s1440/568279272_822099667289203_2354772861137416595_n.jpg

គួរបញ្ជាក់ថា លោក វីរៈយុទ្ធ មេបញ្ជាការយោធភូមិភាគ២ថ្មីរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់ពលរដ្ឋថៃថា គ្មានជំហរម៉ឺងម៉ាត់ក្នុងការងារដូច ប៊ុនស៊ីន ផាកក្លាង ហើយមិនសូវបង្ហាញមុខ ឬមានមតិយោបល់ក្នុងសារព័ត៌មាន ។ ក្រោយពីរងការរិះគន់បែបនេះ លោក វីរៈយុទ្ធ បានព្យាយាមចុះពិនិត្យមើលស្ថានការណ៍ព្រំដែនជាញឹកញាប់ និងបង្ហាញគោលជំហរតឹងរ៉ឹងជាមួយកម្ពុជា ៕