ទីក្រុងតូក្យូ៖ អភិរក្សនិយមជើងចាស់ លោកស្រី Sanae Takaichi ដែលត្រូវបានសមាជិកសភាក្នុងប្រទេសជប៉ុនបានបោះឆ្នោតជ្រើសរើសឲ្យតែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន បានក្លាយជាស្ត្រីដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLuKttOFD74gySCmDvsH7SyYjm7K4lsbFNkO_iwXZTDLWA_EQbTbhUvuibpq3z9cQLokKBOArI3QNH5x7KWyYu96LTwKv1o0W_5Y8gogOPK1FpyqyeJ6g3zO4RwULRPJrzp1BlTlBHI-Ihzm4JKbI0KM3kyXYGGIMf7fF2IfUVQGPx31Zba6ulphUma_AG/s860/photo_2025-10-21_13-46-16.jpg

យោងតាមទីភ្នាក់ងារព័ត៌មាន CNBC នៅថ្ងៃអង្គារ នេះបានឲ្យដឹងថា លោកស្រី Takaichi វ័យ 64 ឆ្នាំ ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ទទួលបានសម្លេងឆ្នោតពីសភាជាន់ទាប 237-149 និងសភាជាន់ខ្ពស់ 125-46 លើគូប្រជែងដ៏ជិតស្និទ្ធបំផុតរបស់នាងគឺ លោក Yoshihiko Noda មេដឹកនាំគណបក្សប្រឆាំងសេរីនិយមតាមរដ្ឋធម្មនុញ្ញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga3nBXuOUp9iOMuZZsE18up6BvvHCFhmgsDwFZgFF8qaOalgohMyLSdD99S9qBxqdk5gBwxXE71P9hOJFqEIJyfh1qIT7AB9F-tSsBYl-RQdyz2zrHn0r08-C4PG6mNES6yJkEgActn94mQlOSQcUwfzx2BKTV3xCRIiCKSRFEjc_O7nSNYT9hErSOAAel/s860/photo_2025-10-21_13-46-17.jpg

គោលនយោបាយធំៗរបស់លោកស្រី Takaichi គឺសន្យាពង្រឹងវិស័យការពារជាតិ កែប្រែគោលការណ៍អន្តោប្រវេសន៍ និងការកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេសជប៉ុនឡើងវិញ ក្រោយលោក Shigeru Ishiba បានលាលែងពីតំណែងកាលពីដើមខែនេះ ដែលបន្សុលទុកនូវភាពមិនច្បាស់លាស់ផ្នែកនយោបាយអស់ជាច្រើនសប្តាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMYi45rXASfnh_rJL3WBIMYM2LcotV2bSlKxJkJLU0TUl1-BD9cw-6oRJlQbFYfYR8PDZOa6B8zDM0mYFhizD4v1sKqUJMrDSO4R4wNiCRbqXo8D20A8fH2Qfl2cjQ-97YH-2iH01FwA01DX7GZFJrACAK5XY2SkaNSOMndHIZIRLFAuABMxPhgW-ncC48/s2048/image_2025-10-21_14-47-45%20(2).png

ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេរិះគន់ចំពោះការប្រឆាំងនឹងអាពាហ៍ពិពាហ៍ភេទដូចគ្នា និងកំណែទម្រង់លើកកម្ពស់សមភាពយេនឌ័រ បើទោះបីជាក្លាយជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសជប៉ុនក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiojGuGcIUTdpfimL-oMFpruTtA9ScXuTbl85qIR4W_qcmHxtV5zfQVixriPW1TEfvq6cQF6aM_5M4kuPz4jbAovOkk92Yl-TAc3a1qEFR_u7HtPrVxbM7MhgaAZDkDwf-kOL5oBU-j_UFwKMStF-boSrk_XKObAljxqSaH5SUoCXd8Oq8BeN2nEdWNiKrg/s820/image_2025-10-21_14-47-45.png
នៅក្នុងសុន្ទរកថាដំបូងក្នុងនាមជានាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi បាននិយាយថា នាងនឹង «ធ្វើការដោយមិននឿយហត់ដើម្បីកសាងទំនុកចិត្តក្នុងនយោបាយឡើងវិញ និងការពារផលប្រយោជន៍ជាតិរបស់ប្រទេសជប៉ុន»។ លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរ ពីសារៈសំខាន់នៃការស្តារសេដ្ឋកិច្ចឡើងវិញ ដែលវាកំពុងបន្តតស៊ូជាមួយអតិផរណា និងប្រាក់យ៉េនរបស់ជប៉ុនដែលធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtkgQ0IjzYYrC8-ZQFexvjBWIvHMwwtWyj7VAD-KJeYXVtlKoZ4GBe6dIfd3rdwhv8xC0prvKAbNYuBYZeTxxy64gleoxPe8yvr0tU5T5y09_75jcgkKEjkSzC3R2ppYtBm_LEy6H5SRZZJiVKKHs00DnrA_Xion_WkKnzt3KCwI1rnfLM4JgAodVEMBdS/s1500/image_2025-10-21_14-47-47.png
ឥឡូវនេះរដ្ឋាភិបាលថ្មីរបស់លោកស្រី Takaichi កំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនភ្លាមៗ រួមទាំងការដោះស្រាយភាពជាប់គាំងនៃសេដ្ឋកិច្ច ការគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក និងការធានាបាននូវឯកភាពនៅក្នុងក្រុមចម្រុះរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_OE5bWo4TVGIckdCm1HnY-Dfv-KjtEifcxzk2Nu8cOfElIhEyd1aAm0_-nBxGo8hgx-w6B2iIcnS4zHSkm3b1lFwhmLgBnLm0cX4wSLFHuOmVl0-uAn7FBItSz31YYQMrupfQAgkdpq-ykvzJppsVBekoPxH4XQmgR7fjFHhjWBwbnO-OLVIporqi1UdT/s1920/image_2025-10-21_14-47-49.png

អ្នកវិភាគនយោបាយបាននិយាយថា ការដឹកនាំរបស់លោកស្រីនឹងបង្ហាញឲ្យឃើញថា តើនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុនអាចរក្សាតម្លៃអភិរក្ស និងផ្តល់កំណែទម្រង់ដែលរង់ចាំជាយូរមកហើយឲ្យប្រទេសជប៉ុនបានដែរ ឬទេ។ ទន្ទឹមនឹងនេះ អ្នកអត្ថាធិប្បាយនយោបាយតូក្យូម្នាក់បាននិយាយថា “ការក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន បានបង្កើតជារឿងប្រវត្តិសាស្ត្រមួយ។ ប៉ុន្តែបញ្ហាប្រឈមពិតប្រាកដ គឺស្ថិតនៅក្នុងរបៀបដែលនាងដឹកនាំប្រទេស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9nw-YuOoEOTOUzEeZbIHCiwoDlDOfn2bpJgrwZAbaiy0hVNp7IJoHP9XST3ZQ-O-NaLZ1Fz5sFgTexnsib3aBQg1aTmFnQ4XDU6871gcLX3-Dxf2-jjYRlkxeH-g8DbO5_YRkuYdoH98Q_PKM7CFBIJNAkhnAPp8WWihiznrLa8KDLEf8Yv1Kebz7NONI/s1020/image_2025-10-21_14-47-50.png

សូមជម្រាបថា បច្ចុប្បន្នប្រទេសជប៉ុនកំពុងស្ថិតនៅលំដាប់ខាងក្រោមគេ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍សម្រាប់ស្ត្រីក្នុងតំណែងជាអ្នកដឹកនាំ ខណៈការឡើងកាន់អំណាចរបស់មេដឹកនាំស្រ្តី គឺតំណាងឱ្យរបកគំហើញថ្មីដ៏សំខាន់នៅក្នុងប្រទេសមួយដែលត្រូវបានរិះគន់ជាញឹកញាប់ ចំពោះការផ្ដល់ឱកាសទាបដល់ស្រ្តីនៅក្នុងវិស័យនយោបាយ៕