នៅថ្ងៃទី ១៨-១៩ ខែតុលា ក្រុមចម្រៀងនារី BLACKPINK បានធ្វើការប្រគំតន្ត្រីនៅតៃវ៉ាន់ នៃដំណើរកម្សាន្ត DEADLINE បន្ទាប់ពីផ្អាកអស់ជាច្រើនខែ។ យ៉ាងណាមិញ ក្រៅពីការសរសើរ ក្រុមនេះបានជួបប្រទះនឹងភាពចម្រូងចម្រាសមានការរិះគន់ថាមើលទៅហាក់ដូចជាខ្វះការផ្តោតអារម្មណ៍។ ចំណែកឯ Lisa វិញត្រូវបានអ្នកលេងបណ្តាញសង្គមថៃរិះគន់នៅពេលនាងសម្តែងទោលជាមួយនឹងសំលៀកបំពាក់និងការបញ្ចេញក្បាច់រាំដ៏ស្វាហាប់។
នៅថ្ងៃទី១៨ Lisa បានសម្តែងបទទោលរបស់នាងដូចជាបទ «Thunder» «When I’m with you» និងបទ «Rockstar »។ គណនីបណ្តាញសង្គមថៃបានយកវីដេអូការសម្តែងរបស់ Lisa នៅចុងវគ្គរាំបទចម្រៀង «Rockstar » ដែលមានការបញ្ចេញក្បាច់យ៉ាងពិសេសរបស់នាង។ ក្បាច់រាំដ៏ក្លាហាននេះបានធ្វើឱ្យប្រជាជនថៃជាច្រើនបញ្ចេញមតិរិះគន់ទៅកាន់នាង។ អ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្អាប់ថាតំបន់ពិសេសដែលនាងបញ្ចេញក្បាច់រាំគឺមានសភាពខ្មៅ ប៉ុន្តែត្រូវបានអ្នកមួយចំនួនលើកឡើងថា បើខ្មៅនាងមិនមែនបង្ហាញនោះទេ ប៉ុន្តែដោយសារតែភ្លើងប៉ុណ្ណោះ។
អ្នកមួយចំនួនទៀតថា Lisa មិនខ្វល់នឹងសម្តីរិះគន់ឡើយនាងនៅតែបន្តសកម្មភាពរបស់ខ្លួនស្លៀកពាក់រាំបញ្ចេញគូទបែបនេះដដែល។ ជនជាតិថៃផ្សេងទៀតថាឱ្យ Lisa កុំបង្អួតពេក។ អ្នកខ្លះលើកឡើងថា ពេលថៃស្លៀកពាក់បែបនេះគេថាវាជាទង្វើមិនគោរព លោភលន់ចង់បានលុយមិនថ្លៃថ្នូរ មិនជាគំរូដល់ក្មេងជាដើម ប៉ុន្តែពេលគេស្រលាញ់គេថា Cute ល្អ ឡូយ ហើយឈានដល់កម្រិតអន្តរជាតិ។ល។ ក្នុងសម័យនេះ អ្នកមើលគួរប្រើប្រាជ្ញារបស់ខ្លួនដើម្បីវែកញែកនិងបង្រៀនកូនរបស់ខ្លួន។
ជាមួយនឹងមតិវែកញែកនិងរិះគន់ពីប្រជាជនថៃទៅកាន់ Lisa អ្នកមួយចំនួនក៏បានចេញការពាររូបនាងដូចគ្នា ដោយបានលើកឡើងថា Lisa គឺជាតារាអន្តរជាតិ ហើយការសម្ដែងរបស់នាងដែលថៃមិនអាចទទួលយកបានគឺទទួលបានជាសកលនៅបរទេស។ តាមទស្សនៈរបស់ថៃ វាអាចនឹងមានការរំខាន ប៉ុន្តែវាជារឿងធម្មតានៅក្នុងកម្រិតពិភពលោក។ អ្នកដែលថានាងលោភលន់ចង់បានលុយនោះជារឿងធម្មតា។ នាងត្រូវស៊ីចាយលុយ ហើយនាងជាអ្នកសិល្បៈដល់ពេលសម្តែង នាងត្រូវតែត្រៀមខ្លួន។ បើមិនពេញចិត្តទេ គ្រាន់តែអូសរំលង បើមិនសប្បាយចិត្តកុំមើលព្រោះមិនចង់ឱ្យជនជាតិថៃមើលងាយនាងទាំងនាង បានធ្វើឱ្យប្រទេសល្បីល្បាញ។
នេះមិនមែនជាលើកទីមួយទេដែលសមាជិកក្រុម BLACKPINK រូបនេះត្រូវបានប្រជាជននៅស្រុកកំណើតរបស់នាងរិះគន់ បើទោះបីជានាងបានសាងស្នាដៃជាមុខមាត់ឱ្យប្រទេសថៃយ៉ាងណាក៏ដោយ៕