និងអ្នកជំងឺនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវបានរំខានដោយសម្លេងឮខ្លាំងៗរបស់ថៃ ខណៈរូបភាពដែលក្មេងតូចៗ និងមនុស្សចាស់ជាច្រើនបានព្យាយាមធ្មិចភ្នែកសម្រាកដោយពាក់ឆ្នុកក្នុងត្រចៀក កំពុងធ្វើឲ្យបេះដូងជនជាតិខ្មែរទាំងអស់ឈឺចា.ប់ជំនួសជាខ្លាំង។
គិតមកត្រឹមយប់ថ្ងៃទី១៣ ខែតុលា ថៃនៅតែបន្តយុទ្ធនាការបំពងសម្លេងរំខានដំណេកដល់ប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខនឹងបានណងចាន់ និងបានណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ ដើម្បីឲ្យពលរដ្ឋខ្មេរទ្រាំមិនបាន រើចេញពីផ្បះសម្បែងរបស់ខ្លួន។
ទង្វើនៃការបៀតបៀនសិទ្ធិ និងផ្លូវចិត្តរបស់ភាគីថៃ បានប៉ះពាល់ដល់មនុស្សចាស់ និងកុមារតូចៗ ឲ្យបញ្ឈរភ្នែកអត់ងងុយអស់រយៈពេល៤យប់មកហើយ។ អ្នកតស៊ូមតិសិទ្ធិកុមារបានព្រមា.នថា យុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្ររបស់ថៃ កំពុងមានប៉ះពាល់យ៉ាងខ្លាំងដល់សុខុមាលភាពរបស់កុមារកម្ពុជា។
ជុំវិញទង្វើដ៏គ្មានសីលធម៌ ដែលមិនសាកសមនឹងធ្វើក្នុងនាមជាមនុស្សបែបនេះ ត្រូវបានគាំទ្រដោយនាយករដ្ឋមន្រ្តីថៃ Anutin ហើយកងទ័ពបូព៌ាថៃបានអះអាងថា ការចាក់សម្លេងនេះគឺថៃចាក់តែក្នុងទឹកដីថៃប៉ុណ្ណោះ ហើយការបើកសំឡេងនេះ គឺដើម្បីឱ្យកងទ័ពថៃនៅព្រំដែនមានស្មារតី ភ្ញាក់ពីដំណេក ហើយថៃមិនបានប៉ះពាល់ពលរដ្ឋខ្មែរទេ ។
ឆ្លើយតបនឹងការមើលងា.យ និងរំលោ.ភបំពានសិទ្ធិពលរដ្ឋកម្ពុជាបែបនេះ គណៈកម្មការកម្មការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានដាក់ញត្តិបន្ទាន់ដើម្បីប្ដឹងពីទង្វើដ៏អមនុស្សធម៌របស់ថៃ ទៅកាន់ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ លោក Volker Türk ដោយបានអំពាវនាវដល់ស្ថាប័ននេះ ឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ និងបញ្ឈប់គ្រប់សកម្មភាពដែលគំរាមកំហែងផ្លូវចិត្តប្រជាជនកម្ពុជា ធានាការពារនិងការផ្ដល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ដល់ជនរងគ្រោះ និងលើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃ។
យ៉ាងណាក៏ដោយ យើងនឹងរង់ចាំមើលនៅថ្ងៃទី១៤ ខែតុលានេះថា ថៃនឹងនៅតែចាក់សម្លេងរំខានជាបន្តទៀតឬយ៉ាងណា ព្រោះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃបានបង្ហាញថា សមាជិកសភា និងមានអ្នកនយោបាយថៃបានចេញមកប្រតិកម្មប្រឆាំង ឲ្យបញ្ឈប់សកម្មភាពនេះជាបន្តបន្ទាប់ ដោយបារម្ភថាការប្រព្រឹត្តនេះកំពុងត្រូវបានមើលឃើញដោយអន្តរជាតិ ហើយថៃនឹងត្រូវបានគេវា.យតម្លៃថាជាជាតិសាសន៍មួយដែលគាំទ្រអំពើរំលោ.ភបំពានសិទ្ធិមនុស្ស៕