តារាសម្តែង Zhou Ye ថ្មីៗនេះបានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតមួយក្នុងទីក្រុងប៉ារីស និងបានជួបជាមួយតារាសម្ដែងចិន Dilraba Dilmurat នៅខាងក្រោយឆាក។ ទោះជាយ៉ាងណាក៏ដោយវីដេអូខ្លីរវាងតារាទាំងពីរដួងនេះបានផ្ទុះឡើងដោយមិននឹកស្មានដល់លើអ៊ីនធឺណិត។
នៅក្នុងឃ្លីបនោះ Dilraba កំពុងជជែកជាមួយនរណាម្នាក់នៅក្នុងហ្វូងមនុស្ស នៅពេលដែល Zhou Ye ឈរនៅពីក្រោយនាង។ គួរឱ្យភ្ញាក់ផ្អើល តារាសម្តែង Zhou Ye ស្រាប់តែងាកក្បាលទៅ Dilraba ហើយសម្លឹងមើលនាង មុននឹងងាកទៅរកអ្នកគ្រប់គ្រងខ្លួនឯងដោយក្រសែភ្នែកក្រឡាប់ចាក់។ អាកប្បកិរិយារបស់ Zhou Ye បានបង្កឱ្យមានភាពចលាចលនៅលើអ៊ីនធឺណិត ដោយមានមនុស្សជាច្រើនបានរិះគន់តារាស្រីរូបនេះ ចំពោះការខ្វះសុជីវធម៌របស់នាង។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាសម្តែង Zhou Ye ត្រូវបានគេរិះគន់ថា មិនអើពើ និងមិនគោរព ដល់ក្រុមនាវិក ខណៈពេលដែលមើលទៅ មានភាពរួសរាយរាក់ទាក់ និងស្រស់ស្អាត នៅចំពោះមុខថៅកែរបស់នាង។ អ្នកលេងអ៊ីនធឺណិតចិនបានបញ្ចេញមតិថា «នាងជាមនុស្សឈ្លើយចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែនាងពិតជាត្រូវគ្រប់គ្រងការបង្ហាញសកម្មភាព នៅពេលនាងនៅទីសាធារណៈ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់ Zhou Ye បានប្រកែកថា តារាស្រីរូបនេះពិតជាកំពុងស្ថិតក្នុងការសន្ទនា ហើយថាប្រតិកម្មរបស់នាងគឺឆ្លើយតបទៅនឹងអ្នកគ្រប់គ្រងរបស់នាង មិនមែន Dilraba នោះទេ ដោយជំរុញឱ្យអ្នកស្អប់កុំយករឿងនេះមកធ្វើជាឈ្នាន់ដើម្បីគាប់សង្កត់នាង។
គួរបញ្ជាក់ផងដែរថាចុងក្រោយនេះ Zhou Ye ទើបតែបានសាងភាពលេចធ្លោនៅក្នុងរឿងភាគប្រវត្តិសាស្ត្រ «legend of the female general» ជាមួយនឹងតារាសម្តែង Cheng Lei ហើយត្រៀមបង្ហាញស្នាដៃថ្មីដោយខិតខំហាត់រៀនរបាំបាឡេយ៉ាងខ្លាំងមុននឹងថតភាពយន្ត៕