បន្ទាយមានជ័យ៖ កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ របស់កម្ពុជា បានចេញលិខិតឆ្លើយតបចំពោះការជូនដំណឹងស្ដីពីការដោះមីននៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ (កម្ពុជា) ពីសំណាក់កងកម្លាំងបូព៌ាថៃ ថាគឺជាអនុវត្តផ្ទុយពីសេចក្ដីសម្រេចនៃកិច្ចប្រជុំ GBC លើកទី១ និងស្នើឲ្យថៃផ្អាកសកម្មភាពនេះជាបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-12g4uuMvo8gZs1_Bk_G6Kl0hLQLGv8jQ4S_6ucs5bRlJly-oxhU8p91XpZ7iWbFzTkxErztiCfjt6aSkpHhK1a7_15v0wrNgo_eQ4F1LsFLoL9lnBSTvGZiw4YJvXINbNO7KzLFvTSgSgAAKVy_OlHW_LrSLUuINDcoKgPRv92OnM97v0Y98WJ_HNyMn/s1280/photo_2025-10-10_09-08-15%20(4).jpg
តាមលិខិតរបស់កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ កម្ពុជា ចេញនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដែលផ្ញើទៅកាន់មេបញ្ជាការនៃកងកម្លាំងបូព៌ារបស់ថៃ បានបញ្ជាក់ថា៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDyz_qZlV23x9d35mJsVqIyjY35-03llhjrnTuSeciap3oYLlYTk6b4RVg4jNpKlzVQHc4Es_nY6N8BwrrluUvf2zHAhYo61fdP3E0lKTiqnlBYmsYhLRQ8VxVB6MfX-UxmCvOx8-ypZgKnCcDrYmkOTq_WluDSlLbPbkYRySRe6u1uqqOk_0qwiQy4pHy/s1280/photo_2025-10-10_09-08-15.jpg

យោងតាមចំណុចទី៦ ក្នុងកំណត់ហេតុព្រមព្រៀងនៃ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ការងារដោះមីនមនុស្សធម៌ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តជាជំហានៗដូចខាងក្រោម៖
១- ភាគីកម្ពុជា និងភាគីថៃត្រូវបង្កើតឱ្យមានក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ហើយដែលក្រុមការងារ នេះត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។
២. បន្ទាប់ពីមានក្រុមការងារ JCTF ភាគីទាំងពីរត្រូវពិភាក្សារៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP)។ រហូត មកដល់ពេលនេះ និយាមនីតិវិធីប្រតិបត្តិ (SOP) ត្រូវបានផ្លាស់ប្តូរកែសម្រួលចំនួន ២ លើករួចមកហើយ។ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ JCTF បានរៀបចំកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បី ពិភាក្សាកែសម្រួលលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់ សម្គាល់។ ចំណែកចំណុចដែលនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែម ទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។
៣. ក្រោយពីមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ក្រុមការងារ JCTF នឹងបន្តពិភាក្សា ដើម្បីឈានដល់ការព្រម ព្រៀងគ្នាលើការកំណត់តំបន់អាទិភាព និងទីតាំងសាកល្បងសម្រាប់ការដោះមីនមនុស្សធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAHIymipGdXI0U7mCe83RVkUy6UgbO3IeiMwnB1zI1r7VA8tHzaA-nY646B9n3I6WYCyzvdW-FKg-oRzcyRLUYed8EEM9uNyQJygJ2_h5v-I-8FCUB654YmfX8jZGlPF0Cd0cG58-w44LMXY6wHEbrIKG-MOYIfZ3-oW0A6wQ2vJBQXBhQ6Mxyk31QAHvX/s1280/photo_2025-10-10_09-08-16.jpg

ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ ដោយទីបញ្ជាការកងកម្លាំងបូព៌ា ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុង កិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKD9PtTmDkbdmhV-CXO_n00ByQFfiZmkn0DnTapVXtHoSf-j_hP_SkkIcmtCOxkVi62SavlPcJZHAeKdiXmi8qPm64ivQk3u06rVX4qiG_-3RHlf7pLpITvR58azYxEFy3MQ8nbJ7kUBX-A_7CKssw0OafpotxFyNcGe3BCvlTR4hdyyDtYv_a5eDYrXlW/s565/photo_2025-10-10_09-08-15%20(3).jpg

ដូចនេះ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាព ដូចដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើ ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយ រង់ចាំការសម្រេចពីថ្នាក់លើ របស់ក្រុមការងារ JCTF។ និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP)។
បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ សង្ឃឹមយ៉ាងមុតមាំថា ទីបញ្ជាការកងកម្លាំងបូព៌ាទទួល បានការឆ្លើយតបនេះ និងផ្តល់កិច្ចសហការបានល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDEt2pA-YmukVsRLFxpOq2Y7HigmUN5c7w09Clc8SIFUjVs0n13riO01v1ZyqIxwcUuk3QgsyruQQAPOTgvygIjr1VZlPpQhrWCUS1i2Zl8UyhSlCjrxJDQjC1KFl9cs28X4u7eLripXG4dunVToJUMTnY0xZ58_i5cTithr399_Gdj-tk3BN5F18ila47/s697/photo_2025-10-10_09-08-15%20(2).jpg