ពិធីការិនី គង់ ចាន់ស្រីមុំ បានសម្រេចចិត្តដើរចេញទាំងទឹកភ្នែកនិងក្តីអាលោះអាល័យពីកម្មវិធី 3Fun ក្រោមហេតុផលជាប់រវល់ជាមួយនឹងមុខជំនួញថ្មី និងត្រៀមលក្ខណៈយកកូនមួយទៀត។ ទោះយ៉ាង3Fun ណា គង់ ចាន់ស្រីមុំ បានបញ្ជាក់ថានាងមិនបានដើរចេញពីវិថីសិល្បៈនោះទេ ដូច្នេះនៅពេលកម្មវិធីនេះចង់អញ្ជើញនាងធ្វើជាតារាកិត្តិយសនាងនៅតែអាចចូលរួមបាន។
នៅថ្ងៃទី៦ ខែតុលា កម្មវិធី 3Fun បានចាក់ផ្សាយ Show ពិសេសដោយ គង់ ចាន់ស្រីមុំ ប្តូរជាពិធីការិនីមកធ្វើជាតារាកិត្តិយសវិញម្តង។ នេះគឺជា Show ចុងក្រោយសម្រាប់ គង់ ចាន់ស្រីមុំ ក្នុងនាមធ្វើជាពិធីការិនីក្នុងកម្មវិធីដោយនាងនឹងលាឈប់ពីកម្មវិធីនេះហើយ។ គង់ ចាន់ស្រីមុំ បានរៀបរាប់ថា បច្ចុប្បន្ននេះនាង រវល់ជាមួយនឹងមុខជំនួញថ្មី និងគម្រោងយកកូន ចូល។
តារាស្រីរូបនេះបានបញ្ជាក់ទៀតថារយៈពេល ៦ឆ្នាំដែលនាងចូលកម្មវិធី 3Fun ធ្វើឱ្យនាងព្រលែងការងារច្រើនហើយការដែលមកធ្វើជា MC ធ្វើព្រោះតែការស្រលាញ់ផង។ បង្ហាញខ្លួន២៩៤ Show ក្នុងរយៈពេល៦ឆ្នាំ គង់ ចាន់ស្រីមុំ ថានាងទទួលបានបទពិសោធន៍ជាច្រើនពីមនុស្សម្នាក់ដែលមិនចេះធ្វើជាពិធីការិនី ប៉ុន្តែកម្មវិធីបានផ្តល់ឱកាសឱ្យនាង។
ក្នុងអាជីពដែលមិនធ្លាប់ធ្វើទាល់តែសោះធ្លាប់តែជាតារាសម្តែង គង់ ចាន់ស្រីមុំ ថានាងទទួលបានពាក្យ Bully គ្រប់សព្វថានាងមិនស័ក្តិសមធ្វើជា MC នោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនោះក៏មានការលើកទឹកចិត្តពីពិធីករ អៀង វិច្ឆ័យ ក្រុមការងាររួមទាំងអ្នកគាំទ្រទើបធ្វើឱ្យនាងអាចឈរនៅទីនេះរយៈពេល៦ឆ្នាំ។ យ៉ាងណាមិញ គង់ ចាន់ស្រីមុំ បានបញ្ជាក់ថាដ្បិតថានេះជាថ្ងៃចុងក្រោយដែលនាងដើរចេញពីកម្មវិធី ៣ហ្វាន់ ប៉ុន្តែមិនមែនជាថ្ងៃចុងក្រោយដែលដើរចេញពីសិល្បៈនោះទេ។ នេះមានន័យថានាងអាចចូលរួមក្នុងកម្មវិធី 3Fun ក្នុងនាមជាតារាកិត្តិយសវិញម្តង៕