ប្រទេសថៃ៖ តំបន់កងទ័ពភូមិទី១ របស់ថៃ បានចេញការព្រមា.នយ៉ាងម៉ឺងម៉ាត់ថា៖ ខ្លួននឹងមិនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនភូមិភាគថៃ-កម្ពុជា (RBC) នាពេលខាងមុខនេះឡើយ លុះត្រាតែយោធភូមិភាគទី៥ របស់កម្ពុជា បង្ហាញជាផ្លូវការនូវផែនការជម្លៀសជនស៊ីវិលកម្ពុជាចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ច្បាស់លាស់ជាមុនសិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃចន្ទទី6 ខែតុលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAU-75l5D6drCYTZ7UYpr6IM4StEKFKXNc72UO7gcEv_tXtTp8SH8X3jXarUy48SipG7HgbCqgiOaAevopzEAls5Vblly144LU1BL06wpBRnMx4dTueqjgFobJGAg0oFtsA6lzGRasITTq9BxfzJnRa8YNZgYLALHMC_Adad6RQOObY0ms3Q180bKiNmOL/s1280/photo_2025-10-07_10-14-40%20(2).jpg
នៅក្នុងរបាយការណ៍ស្ថានភាពប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃទី 6 ខែតុលា កងទ័ពភូមិភាគ1ថៃ បានឲ្យដឹងថា កងទ័ពភូមិភាគទី1ថៃ បានស្នើសុំឱ្យយោធភូមិភាគទី៥កម្ពុជា រៀបចំផែនច្បាស់លាស់ស្ដីពីការបណ្តេញជនស៊ីវិលកម្ពុជាចេញពី Ban Nong Chan និង Ban Nong Ya Kaeo ក្នុងស្រុក Khok Sung និង Ban Khlong Phaeng នៅស្រុក Ta Phraya ខេត្តស្រះកែវ មុនពេលចូលរួមកិច្ចប្រជុំ RBC មកដល់។

ការទាមទារនេះ ត្រូវបានកម្ពុជាឆ្លើយតបវិញដោយបដិសេធថា កម្ពុជានឹងមិនយល់ព្រមក្នុងការរៀបចំផែនការបែបនេះទេ ហើយទទូចថាជម្លោះព្រំដែនគួរតែត្រូវបានដោះស្រាយតាមរយៈដំណើរការគណៈកម្មការព្រំដែនរួម (JBC) ជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKFc0YRDR20x3Ly7o4rc7bx2FiLVN0xJWMrfgs7eJ9HuQPAR-VjOiwNkn5l-KSLE9K_cm0a1dMtHCuWa-0XVTPLaVev5eJpqPmn3BPBkkZwst45FXFa3KStDJb-iNKiizJ1H4bqETCSScTcQxVHmHgNDPGJBKd-HUxa69goGVzSWbtqo7FDIKSn1O2J8Q8/s1280/photo_2025-10-07_10-14-40.jpg

ក្រោយសំណើរត្រូវបានច្រានចោលដោយកម្ពុជា មេទ័ពភូមិភាគ1ថៃ បានព្រ.មានវិញថា ដូច្នេះកិច្ចប្រជុំ RBC នឹងមិនអាចដំណើរការបានទេបើបញ្ហានេះមិនត្រូវបានបញ្ចូលរបៀបវារៈសំខាន់សម្រាប់កិច្ចប្រជុំ ហើយភាគីថៃថែមទាំងបដិសេធមិនចង់ចូលរួមប្រជុំជាមួយកម្ពុជាទៀតផង។

គិតមកដល់ពេលនេះ កងទ័ពភូមិភាគ១ថៃ បានកំណត់យកថ្ងៃទី៧ ខែតុលា ជាថ្ងៃផុតកំណត់សម្រាប់កម្ពុជា ដើម្បីដាក់ផែនការបណ្តេញប្រជាជនចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលថៃបានអះអាងថាស្ថិតក្នុងអធិតេយ្យភាពរបស់ខ្លួន និងរងការរំលោ.ភបំពានដោយកម្ពុជា។ ហើយប្រសិនបើនៅតែគ្មានការដោះស្រាយពីកម្ពុជា ថៃអាចនឹងរំលងកិច្ចប្រជុំ RBC នេះទាំងស្រុងតែម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAq2v1qrz5PYHWQ9_gvhuax7kFmRMwP4EubjZEWdBcKH9WmX_aM_wb8uzJUSUuYFiLekOhRU_10hsSl93MAPC027oCRA6E2I3YWNUPs8O57Y6M20xDNLtquE11AGhQ4Nw5Jv5GnHy2XA4tHTaxXaCtKjPajIJUu0OlPYgc2pSxBsk3G1F8bzdQRzt7wnwV/s1280/photo_2025-10-07_10-14-41.jpg
យ៉ាងណាមិញងាកមកខាងកម្ពុជា ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការភូមិភាគ៥ បានដាក់លិខិតឆ្លើយតបថា ៖”កម្ពុជាប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំ JBC ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយរួមទាំងតំបន់ដែលមានសំណង់ថៃ និងប្រជាជនថៃធ្វើសកម្មភាព ហួសបង្គោលព្រំដែនមួយចំនួនផង។ ក្នុងន័យនេះ កម្ពុជាក៏ជំរុញឱ្យមានកិច្ច ប្រជុំ JBC ឱ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ”។

មេបញ្ជាការភូមិភាគ៥រូបនេះ ក៏នបានសង្កត់ធ្ងន់ថា ៖”ផ្អែកតាមការអង្កេតនៅលើដីជាក់ស្តែងបានបង្ហាញច្បាស់ថា នៅកន្លែងខ្លះក៏មានការកាន់កាប់ និង អាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNjTs4mS-QMQOWC2681nC5C8saRALlVK3Xcma56yF02kDd16FDC-FxFcJMYaEJoXxT75D0qs6fuGGLFGMG9ukX6oLrIKzx1IiGKFxr8BpV5cldwxkhrLOJ7_-y_V_EngESrD3ArK9dCWHY5U32xEH4jBjKWbz-0caP1EThzolC48KQ0zfhv465Lchwcf-e/s1280/photo_2025-10-07_10-14-43.jpg