លោក Sebastien Lecornu នាយករដ្ឋមន្រ្តីបារាំង បានលាលែងពីតំណែង ក្រោយត្រូវបានតែងតាំងបានរយៈពេល២៧ថ្ងៃ។

លោក Sebastien Lecornu និងសមាសភាពគណៈរដ្ឋមន្រ្តីរបស់លោកជាច្រើននាក់ផ្សេងទៀត បានលាលែងពីតំណាងទាំងអស់ ក្រោយពីរងការរិះគន់ពីបណ្តាគណបក្សផ្សេងទៀតនៅក្នុងសភា។

លោក Lecornu មានបំណងចង់ស្វែងរកការគាំទ្រពីគណបក្សនានា ដើម្បីប៉ះប៉ូវការបែកបាក់ផ្ទៃក្នុងនៅសភាបារាំង។

ការលាលែងនេះ បានឱ្យលោក Lecornu ក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងខ្លីជាងគេបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសបារាំង។

គួរបញ្ជាក់ថា លោក Sebastien Lecornu គឺជានាយករដ្ឋមន្រ្តីទី៧ និងជានាយករដ្ឋមន្រ្តី៥ គិតក្នុងរយៈពេល២ឆ្នាំ របស់លោក Macron៕