រាជធានីភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា (CMAC) បានបញ្ជាក់ច្បាស់ៗជុំវិញផែនការបោសសម្អាតមីននៅក្នុងខេត្តចំនួន6 ដែលលមានទំហំដីប្រមាណ 41គ.មការ៉េ ថាមិនស្ថិតក្នុងតំបន់ជាប់ឬជិតព្រំដែនថៃនោះទេ។ លើសពីនេះអាជ្ញាធរមីនបានសង្កត់ធ្ងន់ថា កម្ពុជាមិនមានគម្រោងបោសសម្អាតមីននៅក្បែរតំបន់ព្រំដែនថៃតាមការស្នើសុំរបស់ថៃជាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbN_67A6CCvN8QCTSK_zmbEwJ0WgFCF73va7X2qaczKbbc__Ku1dKdmYdnIKnpNzqEat481lOPGSjquW3oquwvfKdMR0iYEx5SJL6N77rIEsJyPZpo7FrQE98yM6t3elJVjdv5FDs74Tdy5CUaRJ89vEHjH5aCaBllMSLXNXiac_B4MEFTqMO-wq3x-5cw/s1280/photo_2025-10-03_14-25-23.jpg

យោងតាមសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យ ទី5 ខែតុលា ឆ្នាំ2025 អាជ្ញាធរមីនកម្ពុជា (CMAC) បានឲ្យដឹងយ៉ាងដូច្នេះថា គម្រោងបោសសម្អាតមីន ដែលអាជ្ញាធរមីន តាងនាមឱ្យរាជរដ្ឋាភិបាល ប្រគល់ជូនកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី2 ខែតុលា ឆ្នាំ2025 ក្នុងទំហំផ្ទៃដីមានមីនចំនួនជាង 41 គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺធ្វើឡើងនៅតំបន់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ បម្រើផលប្រយោជន៍ប្រជាជនកម្ពុជា និងស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ និង/ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSYnZtKoCjmgE5kKyF1xYCftCMd4viDAlyXop37LrnSiqfZlKmd_qtRxTrp1VXGR73FpNuz3XUDwwGw0UWfSefQ-kSc7xfDiA6zagYfkHK6x283NjJ1u0GuMpH9fAcd-3AGxNUydMcJUg00M74ZCMimaip8Qjo82TnfdTXeE9ALdCtk3bjrMl16TU8kt0C/s1280/photo_2025-10-03_14-25-23%20(2).jpg

សេចក្ដីប្រកាសខាងលើនេះបានបន្ថែមទៀតថា គម្រោងបោសសម្អាតមីននេះ រាជរដ្ឋាភិបាល មានផែនការបោសសម្អាតជាយូរឆ្នាំមកហើយ ហើយមិនពាក់ព័ន្ធសោះឡើយនឹងសំណូមពររបស់ភាគីថៃ និងតំបន់ព្រំដែនកំពុងមានជម្លោះរវាងកម្ពុជា-ថៃ ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTu6lpGzgnnmfTqauYVZKZ0rl6IyAIQotHD-tsQX3w9CyvL4CNcaikjSxL3HAut2a6pmiTf2Me0dpECT-tiLrXPDU6gRYvymE7gDsKSflGeS4VjbW6dE91rBFjZruM4rrc1A2plo6qZQ9PvGYuRYZzli3xW-MMD4xphL8HcAHYJUxQI-x479C4JmEuhGoW/s1280/photo_2025-10-03_14-25-27.jpg

ជាមួយគ្នានេះ អាជ្ញាធរមីនបានគូសបញ្ជាក់ថា គម្រោងបោសសម្អាតមីននេះ គាំទ្រដល់គោលបំណងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការផ្តល់ដីសុវត្ថិភាព ផ្តល់ក្តីសង្ឃឹម ការកសាងឡើងវិញនូវសហគមន៍និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា និងដើម្បីអនាគតមួយកាន់តែប្រសើឡើងរបស់ប្រជាជនកម្ពុជាយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjClQ4beCpz2P6pwEAEbbMCU7eECQH9q458YJIXGJUDQ8JQJeZ5xDxra1RrJNy5pgTEGINBD0g0ASIhPmNQNSaLocr_xefmWWI-xr2Wl11CudO8q1pVtAqUBgxHiV7jpbnlQt-iMMnS5UyKnhcJBt7KewOzmaL50FYPUO8b9vmZp0z8nWKSGpqR4Z0SDj9T/s1280/photo_2025-10-03_14-25-25.jpg

ដោយឡែក ឆ្លើយតបនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការស្នើសុំកុំឲ្យមានបោសសម្អាតមីននៅតំបន់ក្បែរព្រំដែនជាប់នឹងប្រទេសថៃ អាជ្ញាធរមីនបានអះអាងថា យើងនឹងមិនដោះមីនតាមព្រំដែននោះទេ ដោយអាជ្ញាធរមីនសូមគោរពតាមនូវឧត្តមគតិស្នេហាជាតិរបស់បងប្អូនប្រជាជនកម្ពុជាទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL7Np7UByCNhloxRKYHrAgSozc6hCy3BFSpt6aHXZ3-kXR_qUgLQLeJo9Y1W4Gv3nbrjt62ik1UsQmx5JbWc6Uymtdb6Nu3VWC_olc9TTYO3HHi5JDGCyhS7T8oY8q1ofAy4gK3n7tEIqJYsa-pRUeDlnqvTceu6DIpgOeIzI2SnjxKprj2yJ2aMsouZBW/s1280/photo_2025-10-03_14-25-26.jpg

គួរបញ្ជាក់ថា គម្រោងបោសសម្អាតមីនរបស់អាជ្ញាធរមីនខាងលើ គឺជាការចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន ដែលគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ក្នុងការបោសសម្អាតមីន និងកាកសំណល់សង្រ្គាមលើផ្ទៃដីមានមីនចំនួន 41.796.263 ម៉ែត្រការ៉េ (ជាង41គ.មការ៉េ) ស្មើនឹង 453 ចម្ការមីន ក្នុងខេត្តចំនួន 6 រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន 5 លានដុល្លារសហអាមេរិក៕​