ប្រទេសម៉ាឡេស៊ី ៖ តាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ីឱ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ីក្នុងការរក្សាសន្តិភាពនៅតំបន់អាស៊ាន និងគាំទ្របទឈប់បា.ញ់រវាងកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk1kp48OeMhkhkoUtydll5UaT6qnZImphAgmsMKE8TvH6QSat3F8zk_xGW_SqZ3KJeRASGiSUCCyBpX274sUiRMxR0c2HpkJUZusphk3L75CFfBmzcLyJDnXHtT2l2H80zQTGkRdvHBt64HWBa7waX0juEaqs3wW39FhcRkCxKS2bLCuQiWkdqEV8aOjVm/s1000/image_2025-09-26_11-14-44.png
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar បានសរសេរក្នុងហ្វេសហ៊ុកនៅថ្ងៃទី២៥ ខែកញ្ញា ថា ៖ «ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានមានតួនាទីលើកកម្ពស់សន្តិភាពនៅតំបន់អាស៊ាន ជាពិសេសបំផុត គឺសន្តិភាពរវាងកម្ពុជា-ថៃ ។ ប្រធានាធិបតីអាមេរិក លោក Trump បានទទួលស្គាល់ភាពជោគជ័យរបស់ម៉ាឡេស៊ីដែលផ្តល់ភាពងាយស្រួលឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ ហើយនេះបង្ហាញពីអំណាចម៉ាឡេស៊ី និងភាពបត់បែនរបស់អាស៊ាន» ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTIWx8bwld7J4VfIXeRWc1-yB7-PnU2R0yG7A6W3M1CZshG2qXaIYuvgcHEYUAi3X4RGqMRNHYug0PZS6Da5jlCKIsI5INTfj6-JFjy1XG5q67AB-7i2pTkm0Li8FSS0sYUK6q63jxYDR0qYY8LdiRac2RRyC0YwGwTRPozA0piukYdLUaJ4ZqBXKusdes/s640/photo_2025-09-26_10-25-17.jpg
    លោក Anwar ក៏បានថ្លែងអំណរគុណដល់តួនាទីរបស់អាមេរិកផងដែរ ដែលឈានទៅសម្រេចកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ ហើយម៉ាឡេស៊ីនឹងទន្ទឹងរង់ចាំលោក Trump ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែតុលា ឆ្នាំ២០២៥ ។ នេះជាកិច្ចប្រជុំសំខាន់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិភាព ស្ថិរភាព និងការរីកចម្រើនក្នុងតំបន់អាស៊ាន ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIy8Vn2D9w1dU_b0oBa9nvogPItmBwm7hieffe9pVcLq-amtHjXcbYnzJGsRW_bR_vWnbK1ERMwA6VV1m59nyN_qpqLLNvk6ASNPQ5pGd4xYfRy2TZqHEMDnzYNkMiq2SLpZs-HTm9rILNRW4FOsGpyIgYhAZLwrGbuKTw2AC74Piu-Dxx0yI1ikGxKCk1/s1200/photo_2025-09-26_10-25-19%20(2).jpg
    ការជជែកតាមទូរស័ព្ទជាមួយលោក Trump លើកនេះ ក្រោយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានទទួលស្វាគមន៍លោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្មអាមេរិក (USTR) ដែលធ្វើដំណើរមកប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៥៧ និងចូលរួមកិច្ចប្រជុំផ្សេងទៀត ។ រីឯកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងអាស៊ាន នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងពុត្រាចាយ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLTZK1CNrV8FzKKThTZ7jZiMMNsuiwdx8kqHYfBxdTcKP285fhxDOUfQzyhO8CThtte_sHh8D01zE5cPORdkmuL-VRK9Iozhd4FDz-mhyzIzxY8hCsvXiWnBAsjfNmD_3XB4bcIlCSAcp6Dqzaytl8REnslDx-LFCm4wxiz47Z_Mfi0ntWyuTEQJQLhS9k/s1280/photo_2025-09-26_10-25-19.jpg

    អ្នកវិភាគម៉ាឡេស៊ីជឿជាក់ថា ការចូលរួមយ៉ាងសកម្មរបស់ម៉ាឡេស៊ីបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងតួនាទីរបស់អាស៊ានដើម្បីរក្សាស្ថិរភាពក្នុងតំបន់ និងពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិសំខាន់ៗ ៕