ប្រទេសថៃ ៖ កងទ័ពថៃបានហាមពលរដ្ឋបង្ហោះរូបភាពផ្សេងៗ និងចែកចាយព័ត៌មានទីតាំងកងទ័ពក្នុងបណ្តាញសង្គម ក៏ដូចជាហាមពលរដ្ឋចូលទៅកាន់តំបន់ពង្រាយកងទ័ពនៅព្រំដែនកម្ពុជា-ថៃដើម្បីសុវត្ថិភាព ។ ការហាមឃាត់បែបនេះ គឺដើម្បីឱ្យកងទ័ពថៃងាយស្រួលចល័តកម្លាំងទៅកាន់តំបន់ព្រំដែន និងមិនចង់ឱ្យមានការបែកធ្លាយក្នុងបណ្តាញសង្គម ។
.jpg)
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការកងទ័ព លោក រីឆា សុខស៊ុវ៉ាណុន អ្នកនាំពាក្យកងទ័ពជើងគោកចោទប្រកាន់ថា បច្ចុប្បន្ន កម្ពុជាបានបង្កើនកម្លាំងកងទ័ព ល្មើសបទឈប់បាញ់ បង្កប់មីនថ្មី បង្ហោះដ្រូនសង្កេតការណ៍ ហើយថៃចាត់ទុកថា សកម្មភាពផ្សេងទៀតរបស់កម្ពុជា គឺជាការញុះញង់ជាបន្តបន្ទាប់ ។  ហេតុនេះ ដើម្បីឱ្យកងទ័ពបំពេញតួនាទីយ៉ាងសុវត្ថិភាព និងប្រសិទ្ធភាព គឺកងទ័ពសូមកិច្ចសហការពីពលរដ្ឋទាំងអស់អនុវត្តតាមវិធានការដូចខាងក្រោម ៖
ហេតុនេះ ដើម្បីឱ្យកងទ័ពបំពេញតួនាទីយ៉ាងសុវត្ថិភាព និងប្រសិទ្ធភាព គឺកងទ័ពសូមកិច្ចសហការពីពលរដ្ឋទាំងអស់អនុវត្តតាមវិធានការដូចខាងក្រោម ៖
១-ការផ្តល់សម្ភារៈ និងសួរសុខទុក្ខកងទ័ព ៖ ពលរដ្ឋដែលមានបំណងផ្តល់សម្ភារៈ និងសួរសុខទុក្ខកងទ័ព ចូរទំនាក់ទំនងមកកាន់ផ្នែកទទួលខុសត្រូវជាមុន រូចហើយ ពលរដ្ឋអាចផ្តល់សម្ភារៈ និងសួរសុខទុក្ខកងទ័ពក្នុងតំបន់ដែលកំណត់តែប៉ុណ្ណោះ ។
២-ការធ្វើដំណើរមកកាន់ទីតាំងកងទ័ពតាមព្រំដែន ៖ កងទ័ពជើងគោកពុំអនុញ្ញាតឱ្យពលរដ្ឋ ឬបុគ្គលខាងក្រៅចូលមកធ្វើសកម្មភាពផ្សេងៗក្នុងបរិវេណទីតាំងកងទ័ពដាច់ខាត បើពលរដ្ឋចាំបាច់ត្រូវមកកាន់ទីតាំងកងទ័ព ត្រូវតែទទួលការអនុញ្ញាតពីកងទ័ពជាមុន ។.png)
៣-ហាមបង្ហោះរូបភាព និងចែកចាយព័ត៌មានទីតាំងកងទ័ពក្នុងបណ្តាញសង្គម ៖ សូមពលរដ្ឋ និងស្ថាប័នផ្សេងៗបញ្ឈប់ការបង្ហោះរូបភាព និងចែកចាយពីប្រតិបត្តិការកងទ័ព ដូចជា ៖ ផែនទីបង្ហាញការពង្រាយកម្លាំង ទីតាំងសំខាន់ៗក្នុងតំបន់ និងព័ត៌មានពាក់ព័ន្ធការបំពេញភារកិច្ចកងទ័ព ។
កងទ័ពថៃក៏បានអរគុណគ្រប់វិស័យទាំងអស់ដែលបានគាំទ្រ និងកិច្ចសហការពីពលរដ្ឋ ពីព្រោះវានឹងជាកម្លាំងដ៏សំខាន់ក្នុងការផ្តល់កម្លាំងចិត្តដល់កងទ័ពបំពេញភារកិច្ចនៅតំបន់ព្រំដែនកម្ពុជា-ថៃយ៉ាងសុវត្ថិភាព និងប្រសិទ្ធភាពបំផុត ។
លោក រីឆា សុខស៊ុវ៉ាណុន អ្នកនាំពាក្យកងទ័ពជើងគោកពុំបានបញ្ជាក់ថា តើបច្ចុប្បន្ន កងទ័ពថៃចល័តកម្លាំង និងធ្វើសកម្មភាពអ្វីខ្លះនៅព្រំដែនកម្ពុជា-ថៃទេ ទើបហាមពលរដ្ឋបង្ហោះរូបភាព និងចែកចាយព័ត៌មានទីតាំងកងទ័ពក្នុងបណ្តាញសង្គមដើម្បីសុវត្ថិភាព ។ ក្នុងនាមយើងជាពលរដ្ឋខ្មែរក៏ដូចគ្នាដែរ សូមកុំបង្ហោះរូបភាព និងចែកចាយទីតាំងកងទ័ពរបស់យើង ដើម្បីកុំឱ្យបែកធ្លាយព័ត៌មានទៅដល់កងទ័ពឈ្លានពានថៃ ពីព្រោះពួកគេចង់ដឹងពីទីតាំងកងទ័ព និងអាវុធរបស់យើង ៕
 
		 
	









