មានទាំងភស្តុតាង មានទាំងសាក្សី! សារព័ត៌មានអន្តរជាតិលំដាប់ពិភពលោក «រ៉យទ័រ» បានចុះផ្សាយពីផ្នែកខ្មៅងងឹតរបស់ប្រទេសថៃថា ប្រទេសនេះបានក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងឧស្សាហកម្មឆបោ.កតម្លៃរាប់ពាន់លានដុល្លារ ដែលជនរងគ្រោះភាគច្រើនត្រូវបានគេជួញដូរយកទៅប្រទេសមីយ៉ាន់ម៉ា និងបង្ខំឱ្យបោកប្រាស់មនុស្សតាមអ៊ីនធឺណិតក្រោមការគំរាមកំហែងនៃអំពើហិង្សា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7U4C9Uy7qHpuK-HRpLpX7I2YdhUVLDgsNy-D2_Hn_gCLj2XGtMoHcJME7Ye1CVqz70BVA_45bCsLWJguiUVdHLESuFlzjKJkkIuZe8QPpmwBHeRrfWPiBHQeHiKwvLPaP2rPKVHVRgAz5JYCbJYM6U6axlivHaAsyankiZqTqjcLVlfdG_tAeEpU3h3UC/s3533/image_2025-09-19_16-29-26.png
ដោយផ្អែកតាមបទសម្ភាសន៍ជាមួយជនរងគ្រោះចំនួន 9នាក់ដែលមកពីទ្វីបអាហ្រ្វិក អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដែលត្រូវបានជួញដូររវាងឆ្នាំ 2022 និង 2025 រ៉យទ័របានរកឃើញថា មន្ត្រីអន្តោប្រវេសន៍ថៃនៅអាកាសយានដ្ឋាន ត្រូវបានចោ.ទប្រកាន់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអមដំណើរជនរងគ្រោះដែលត្រូវបានគេជ្រើសរើស មុនពេលពួកគេត្រូវបានក្រុមឧក្រិដ្ឋជនដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ប៉ូលិសថៃ អាជ្ញាធរអន្តោប្រវេសន៍ និងមន្ត្រីអាកាសយានដ្ឋានសូមមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

របាយការណ៍ទាំងអស់ទាក់ទងនឹងការឆបោ.កមនុស្សនេះបានបង្ហាញថា ជនរងគ្រោះភាគច្រើនត្រូវបានគេទាក់ទាញដោយការសន្យាថានឹងផ្ដល់ការងារដែលមានប្រាក់ខែខ្ពស់ឲ្យ ជាហេតុធ្វើឲ្យពួកគេធ្វើដំណើរមកទីនេះដោយគ្មានការបង្ខិតបង្ខំ។ ជនរងគ្រោះ 9នាក់បាននិយាយថា នៅពេលមកដល់ប្រទេសថៃ មន្ត្រីថៃបានអមដំណើរពួកគេផ្ទាល់តាមអាកាសយានដ្ឋានបាងកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpv17752v_K6rZbFH5-EsxbdMzbHnp50W6foBtzo8WCknswVVqezzJMRkkYUXhPZTqSGyEXb4dwA2HYwPbj2-5DzhxdKrGZslCBjkEdZX0to8x-iAKy_Vlv4nYTOYwEqgTiLYELAf_DEAECHzE13THkarjqxa8fMG7v-5XlwLFLy9Kio4wD8fQXj-pgM29/s1500/image_2025-09-19_16-29-24%20(2).png
ឯកអគ្គរដ្ឋទូតកេនយ៉ាប្រចាំប្រទេសថៃ លោកស្រី Lindsay Kiptiness បាននិយាយថា ពលរដ្ឋរាប់រយនាក់បានរាយការណ៍ពីបទពិសោធន៍ស្រដៀងគ្នានេះ ប៉ុន្តែអាជ្ញាធរថៃមិនបានចាត់វិធានការលើព័ត៌មាននេះទេ។ ក្រៅពីនេះ ប្រទេសចិនបាននិយាយថា ខ្លួនកំពុងសហការជាមួយមីយ៉ាន់ម៉ា និងប្រទេសដទៃទៀត ដើម្បីរុះរើប្រតិបត្តិការឆបោ.កជាប្រព័ន្ធនេះ ដោយការវា.យឆ្មក់។

ករណីដ៏ល្បីមួយកាលក្នុងខែមករាកន្លងទៅ គឺពាក់ព័ន្ធនឹងតារាប្រុសចិនម្នាក់ត្រូវបានចាប់ពង្រត់ បានបង្កឱ្យមានប្រតិបត្តិការបង្រ្កាបពហុជាតិសាសន៍ ដែលក្រោយមកជួយរំដោះបានជនរងគ្រោះរាប់ពាន់នាក់។ មនុស្សប្រហែល 2,000 នាក់ត្រូវបានជួយសង្គ្រោះដោយកងជីវពល ហើយពួកគេភាគច្រើនមានឯកសារមិនគ្រប់គ្រាន់ និងសុខភាពមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicqxu7Y8JZhj6W9LaOYNOmzgQba69yHLIxFSX5blHvDDKeb-u13gKzmmrt4T6ayBqiavsmemIvuSod-saaVOasaWfp7jRB8AdMotOdTfnetO2GtiGZBKX-2_1DZ5EN4Sd86JmZChNv45L9-Cu8n5NGFP5Lho-bUbtk3D5c2rO6mlTHiDoDMFjDdvWge1ET/s1024/image_2025-09-19_16-29-24.png

ទោះបីជាមានការគាបសង្កត់ពីអន្តរជាតិក៏ដោយ ក៏មន្ត្រីថៃនៅតែមិនទទួលស្គាល់ ហើយបានច្រានចោលដោយនិយាយថា៖ មជ្ឈមណ្ឌលឆបោកជាច្រើននៅតែសកម្មក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឱ្យជនរងគ្រោះនៃការជួញដូររាប់ពាន់នាក់ជាប់គាំង។ ចំណែកក្រសួងការបរទេសថៃបាននិយាយថា ខ្លួនមិនបានទទួលរបាយការណ៍ផ្លូវការអំពីករណីឆបោ.កច្រើនទេ ប៉ុន្តែថៃមានឆន្ទៈក្នុងការស៊ើបអង្កេតរកភស្តុតាងដែលអាចជឿទុកចិត្តបាន។

គួរជម្រាបថា កន្លងមកថៃតែងចោ.ទប្រកាន់កម្ពុជាថាជាសំបុកនៃឧក្រិដ្ឋកម្មជួញដូរមនុស្សនៅអាសុី។ ប៉ុន្តែនៅក្នុងរបាយការណ៍របស់រ៉យទ័រខាងលើនេះ គឺមិនឃើញមានការលើកឡើងអំពីកម្ពុជាបន្តិចណាឡើយ។ ត្រង់ចំណុចនេះ វាបង្ហាញកាន់តែច្បាស់ពីការភូតកុហករបស់ប្រទេសថៃ ដែលកន្លងមកតែងយកលេសថាទប់ស្កាត់បទល្មើសឆបោ.កជួញដូរមនុស្ស ដើម្បីបិទច្រកព្រំដែនជាមួយកម្ពុជា។ ប៉ុន្តែពេលនេះ ត្រូវបានទីភ្នាក់ងារព័ត៌មានអន្តរជាតិលាតត្រដាងការពិតដ៏គួរឲ្យអាម៉ាសនេះអស់ខ្ទិចគ្មានសល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzLB1qrxjKeqSz_nnWJFE0sLTvbkZhaiODvAvh72Zb-JOS9R-0VMOXW3X82KSu0soIxJgWdXKCjovY9CShOvctIZCKqMI87Z5vL1227ShbHgtuMaCfEvKie1uilO-YAcUr48QEVOp2a6Gq7m6CEg5Fn4edczcAo1GoliN_Xk-i5rZODkoz7mLWQ3RVlFq2/s960/image_2025-09-19_16-29-25.png