ប្រទេសចិន និង ថៃ គ្រោងនឹងធ្វើសមយុទ្ធរួមគ្នានៅចុងខែកញ្ញានេះ ដោយថៃនឹងធ្វើជាម្ចាស់ផ្ទះ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងការពារជាតិចិន។

សមយុទ្ធនេះ មានឈ្មោះថា”Falcon Strike-2025″ ជាការហ្វឹកហាត់រួមគ្នានេះពង្រឹងជំនាញបច្ចេកទេស និងយុទ្ធសាស្ត្ររបស់កងទ័ពដែលចូលរួម។

ចិន និងថៃ បានធ្វើសមយុទ្ធនេះ៤ឆ្នាំជាប់ៗគ្នាហើយ ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។

ប្រទេសចិន នឹងបញ្ជូនយន្តហោះជាច្រើនប្រភេទ រួមមានយន្តហោះចម្បាំង និងកងកម្លាំងការពារដែនអាកាសជាច្រើនមកចូលរួម។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលសមយុទ្ធកាលពីឆ្នាំមុន កងទ័ពរំដោះប្រជាជនចិនបានដាក់ពង្រាយយន្តហោះចម្បាំង J-10C ខណៈថៃបានបញ្ចេញយន្តហោះ JAS-39 Gripen៕