យោងតាម Nielsen Korea រឿងភាគទូរទស្សន៍ «Bon Appétit, Your Majesty» បានទទួលការវាយតម្លៃទូទាំងប្រទេសជាមធ្យម ១៥.៤០៥% នៅពេលដែលភាគទី ៨ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ tvN នៅយប់ថ្ងៃទី ១៤ខែកញ្ញា ជាមួយនឹងអត្រាពេលវេលាជាក់ស្តែង ៣២.២៨% ។ 
សមិទ្ធិផលនេះបានជួយឱ្យខ្សែភាពយន្តនេះបំបែកកំណត់ត្រា «Buried Hearts» ដែលសម្តែងដោយ Park Hyun Sik ក្លាយជារឿងកូរ៉េដែលមានអត្រាខ្ពស់បំផុតក្នុងឆ្នាំ ២០២៥រហូតមកដល់ពេលនេះ។ ក្នុងពេលជាមួយគ្នានេះ «Bon Appétit, Your Majesty» បានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃរឿងភាគដែលមានការវាយតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ tvN ។

ភាគទី៨ ទាំងមូលវិលជុំវិញការប្រកួតធ្វើម្ហូបរវាងមេចុងភៅរាជវង្សរបស់ Joseon ដឹកនាំដោយ Ji Young សម្តែងដោយ YoonA និងមេចុងភៅរាជវង្សនៃគណៈប្រតិភូបេសកជននៃរាជវង្ស Ming ដែលដឹកនាំដោយ Tang Bai Long សម្តែងដោយJo Jae Yoon ។ លទ្ធផលនៃការប្រកួតប្រជែងនឹងកំណត់ចំនួនសួយសារអាករដែល Joseon នឹងផ្តល់ដល់រាជវង្ស Ming ។ តាមក្បួនមេចុងភៅនៃប្រទេសទាំងពីរប្រកួតជា៣ជុំ គឺជុំទី១ ចម្អិនសាច់ដែលមិនធ្លាប់ឃើញពីមុន ជុំទី២ ភាគីម្ខាងៗត្រូវចម្អិនម្ហូបពីប្រទេសផ្សេង ជុំទី៣ ចម្អិនស៊ុបជាមួយយិនស៊ិន ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់ Ji Young ជួបប្រទះនឹងការលំបាកជាច្រើនដោយសារតែការរារាំងកងកម្លាំងដែលរៀបចំការបះបោរដោយមានបំណងចង់ឱ្យ Joseon ចាញ់។ ភាគទី៨ បានបញ្ចប់ភ្លាមៗ មុនពេលដែលពិន្ទុរបស់ក្រុមទាំងពីរត្រូវបានប្រកាស ធ្វើឱ្យអ្នកទស្សនាកាន់តែអន្ទះសារសម្រាប់ភាគបន្ទាប់។.png)
ភ្លាមៗបន្ទាប់ពីរឿងនេះបានចាក់ផ្សាយ ក៏មានមតិជាច្រើនបានសរសើរដល់ការប្រកួតរបស់ចុងភៅក្នុងភាពយន្តនេះថា ថតបានប្រកបដោយវិជ្ជាជីវៈ ទាក់ទាញ និងរំភើបមិនអន់ជាងកម្មវិធីប្រកួតប្រជែងធ្វើម្ហូបល្បីៗក្នុងជីវិតពិតនោះទេ៕










