ដ្បិតតែការប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបញ្ចប់និងរកឃើញម្ចាស់មកុដហើយក្តីប៉ុន្តែវិស័យនេះនៅតែមានរឿងដ្រាម៉ានៅលើបណ្តាញសង្គម។ ក្នុងនោះអ្នកលេងបណ្តាញសង្គមមួយចំនួនបានចោទប្រកាន់មកកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនពេញចិត្តលទ្ធផលនៅពេលនាងឈរថតសុខៗស្រាប់តែរត់ទៅណាមិនដឹង ខណៈពេលថតរូបផ្លូវការក៏គ្មានវត្តមាននាងទៀត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjufcpfgKEK9aUJvHN-bDj3NnLyg-ZN2Yu2kIk6YU7c90QAceBmkCTOM_LmRRerw1m14ktoZbii2670P8DQAjSYal61id2podPHiH7KyRX1nrs7rBQrUBpQxrSuZtUGR6yW5DUgbpdx20XReGVgS9VCNIt6sv_AmLLgYSo4ClbybMG1nRhftXG3HtjSyqyo/s2048/image_2025-09-15_13-57-05.png
    មានការវែកញែកច្រើនពីអ្នកលេងបណ្តាញសង្គម ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកអះអាងថានាងទទួលស្គាល់ការពិតអំពីលទ្ធផលនៃការជាប់លំដាប់រងទី២នៃការប្រកួតនេះ ខណៈពេលបញ្ចប់ការប្រកួតនាងក៏បានបង្ហោះអបអរទៅកាន់ ហ្វីយ៉ាតា ជាម្ចាស់មកុដផងដែរ។ លើសពីនេះតាមការចែករំលែករបស់អ្នកគាំទ្រកាលដែល ពេជ្រ វត្តីប្រញាប់ប្រញាល់នោះគឺនាងចង់ទៅបន្ទប់ទឹកប៉ុណ្ណោះ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgShIAdsfvyVflefz1uTNfX4rNZbX_7H3eayYtvhXIfmZU_sKCz1ymyh-5_aY84yJLtiqqoGQdD6lZfcLEqE5IPd06pbAZJW4j9kzbrpWRJLKgsMDfYBWnLH7k1YihOG-yKRY06x5t0FnT4bmFGiB9dsddcLKUyt8qVoHsd8Cm7VYPyT_GLVhnBIvrF4-IY/s2048/image_2025-09-15_13-57-06.png
    នៅយប់ថ្ងៃទី១៤ ខែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះថា «ការទទួលស្គាល់ការពិត ជារឿងមួយដែលនាងខ្ញុំតែងតែប្រកាន់ខ្ជាប់ ហើយយកមកអភិវឌ្ឍខ្លួនបន្ថែមជានិច្ច ។ នេះគ្រាន់តែជាការចាប់ផ្តើមនៃចក្កវាឡ ហើយនាងខ្ញុំរីករាយនឹងចំណាប់ផ្តើមមួយនេះ..»។ លំដាប់រងទី២បានបង្ហាញថានាងនៅតែមានមោទនភាព និងរីករាយបំផុតចំពោះតំណែងមួយនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw5f3QOydbtO24gxZGsZfNwoSN2p5f7n3dQ-iPPdh5EPMXw2gFIl-OkxhTFJldOmmsTBHq69egFyWh148g0iVpFanBXVB2sLX9_5GWOfslm9WjPmCUTHAVBDYBSmnjwPKyGjc-RMvyxSoHTK5Rm78Mx1S9Oy58zebRm8u_dFjhcCTcf12Ges9qU1yYiAoC/s2048/image_2025-09-15_13-57-12.png

    ជាមួយនឹងការលើកឡើងនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលតែងតែឈរពីក្រោយខ្នងនាងខ្ញុំនិងជាកម្លាំងចិត្តយ៉ាងរឹងមាំដល់នាង និងបានអរគុណដល់មនុស្សជាច្រើនទៀតដែលបានចូលរួមឧបត្ថម្ភឈុត ជាងផាត់មុខ ធ្វើសក់ និងផ្នែកផ្សេងទៀតក្នុងដំណើរប្រកួតមួយនេះរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJQbyrXoDz120zR_0nOS1fPMK2tLpfSMaH2VeML43xiqvVUJnhuvqKJx2Y5OriW2Wxtd44vQUlpFnVKxxi4tr82p_urSy9N9y1JlaKh5NORunxBD0SrwVSrLNp4maci-Jgz7l39TZo7goKArLQK_yrbQAdQwQ-Mk4x6GG1ej-5GgiqgflKNHJb5p_KgmMe/s2048/image_2025-09-15_13-57-14.png

    គួរឱ្យដឹងថា អំឡុងពេលសម្ភាសន៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយសំណួររបស់គណៈកម្មការថាបើសិនជាមិនមែនជានាងជាអ្នកគ្រងមកុដ អ្នកដែលនាងញគិតថាស័ក្តិសមនឹងទទួលបានមកុដនោះគឺ ហ្វីយ៉ាតា ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl-ogBeALeWsA-w1dkJvFMbFuhJzFsOQ8MB6UVx5DXYR_aVEwr20znumN9ORfhIxpBna-Nff-Vz2xrqonkKyMjHTcpm9guDZADlRm5L89y_wwOZ9DqrVKINkgnmMUmZsKRiUL5ZhnatcV5NaMAEARVuUpJGm1I86QPcCo-1-AyS0g3863BHzRDK9k5Gpbh/s1290/image_2025-09-15_13-57-15.png
    ទន្ទឹមនឹងអះអាងច្បាស់ៗថានាងព្រមទទួលស្គាល់ការពិតមានមោទនភាពចំពោះតំណែងលំដាប់រងទី២នៃការប្រកួត Miss Universe Cambodia 2025 តាមរយៈការ Live ជាមួយទស្សនិកជនកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថានាងប្រហែលជាសុំលាលែងតំណែងនេះប៉ុន្តែមិនច្បាស់នោះទេ រង់ចាំការប្រកាសផ្លូវការពីស្ថាប័នសិន៕